វឌ្ឍនៈភាពនៃការស្ថាបនាមហាវិថី «ឈុន គង់» ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City សម្រេចបានប្រមាណ ៩០ភាគរយ

ភ្នំពេញ ៖ គិតត្រឹមដើមសប្ដាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាមហាវិថី «ឈុន គង់» ដែលជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបទាំង ៦១ខ្សែ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់មហាវិថីសម្ដេចតេជោ ឬផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើប AEON 3 សម្រេចបានវឌ្ឍនភាពប្រមាណ៩០ភាគរយហើយ ដោយគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមអំឡុងមិថុនា ឆ្នាំ២០២៥ ឆាប់ៗនេះ។

បច្ចុប្បន្ននេះ កំណាត់មហាវិថី ឈុន គង់ ប៉ែកខាងលិច បានបញ្ចប់ការសាងសង់ស្ទើរ១០០% ដោយក្នុងនោះរួមមានការអ៊ុតបេតុងកៅស៊ូACប្រវែង ២០០០ម៉ែត្រ គូសគំនូសចរាចរណ៍ ការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវ និងការសាងសង់ស្ពានបេតុងអាម៉េរទី១ និងបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដំណាក់ការទី១។ រីឯកំណាត់មហាវិថីនៅប៉ែកខាងកើត ក្រុមហ៊ុន អាយអិនជី ហូលឌីង បាន និងកំពុងបន្តការសាងសង់ស្ពានបេតុងអាម៉េរទី២ ដើម្បីតភ្ជាប់កំណាត់ប៉ែកខាងកើត និងឈានទៅដំណាក់កាលចុងក្រោយនៃការសាងសង់ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៥។

លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង មានឱ្យដឹងថា តាមគម្រោងការស្ថាបនាមហាវិថី ឈុន គង់  គ្រោងចំណាយថវិកាសរុបជិត ២២លានដុល្លារអាមេរិក និងបានប្រើប្រាស់ដីសរុបប្រមាណ ២០ហិកតា ដោយក្នុងនោះមានដីកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ទំហំសរុបប្រមាណ ១៥ហិកតា។ លោកបានបន្តទៀតថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្លាំងលើគុណភាពផ្លូវ (ស្របតាមបទដ្ឋានរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន) ក្នុងគោលបំណងនៃការប្រើប្រាស់បានយូរអង្វែង រាប់បញ្ចូលទាំងការចាក់បំពេញដីលើកជាតួផ្លូវ ដោយបានប្រើប្រាស់មាឌដីសរុប ១លាន ៣សែន ម៉ែត្រគូប ជាប្រភេទដីអំបិល និង​ការស្ថាបនាគ្រឹះដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប ជាពិសេសការក្រាលកៅស៊ូបេតុងកម្រាស់ស្តង់ដារ១០សង់ទីម៉ែត្រ។

លោក អ៊ឹង ស៊ីវខូវ បានលើកឡើងដោយសុទិដ្ឋិនិយមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងបើធៀបនឹងតំបន់នានាក្នុងរាជធានីភ្នំពេញ និងទទួលបាននូវការវិនិយោគយ៉ាងគំហុក ក្លាយទៅជាតំបន់នៃចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងទាក់ទាញខ្លាំងបំផុតសម្រាប់ការវិនិយោគ ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដោយសារមានគម្រោងធំៗជាច្រើនកំពុងតែលេចចេញរូបរាងឡើងជាបន្ដបន្ទាប់នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន រួមមាន ផ្សារទំនើបតូចធំ ខុនដូរ គម្រោងលំនៅដ្ឋាន សាលារៀន និងអគារពាណិជ្ជកម្មជាច្រើន ជាពិសេសគឺ គម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។

លោកបានបញ្ជាក់បន្ថែមថា តំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។​ ក្រុមហ៊ុន អាយអិនជី ហូលឌីង ប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», ដែលរាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។

default

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចាប់ផ្ដើមលើកធ្នឹមស្ពានបេតុងអាម៉េរទី២នៃគម្រោងស្ថាបនាមហាវិថី ឈុន គង់ ប៉ែកខាងកើតនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៊ឹង ស៊ីធី (ING City) ដោយមានវត្តមាន ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ចាយ គង់ ជាមាតាបង្កើតរបស់ឯកឧត្តមអ្នកឧកញ៉ា  អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកអគ្គនាយកក្រុមហ៊ុនអញ្ជើញចុះពិនិត្យការដ្ឋានដោយផ្ទាល់។

នៅលើមហាវិថី ឈុន គង់ នឹងត្រូវសាងសង់ស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ០២កន្លែង ដែលមានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ (នាប៉ែកខាងលិច)​ ឆ្លងកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ (នាប៉ែកខាងកើត) ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មហាវិថីនេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ មហាវិថី ឈុន គង់ គឺជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ដែលទទួលសិទ្ធិអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយគឺ ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់ឯកឧត្តមអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។ ផ្លូវមេចំនួន២ខ្សែទៀត រួមមាន ផ្លូវមេទី១​ គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ២០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១៥ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹង​ដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាជាច្រើន។ល។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published. Required fields are marked *