ផ្លូវក្រវាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ២០២៣នេះហើយ

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណជាង ៥០គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២៣ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានប្រកាសថា ដើម្បីរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន អាជ្ញាធរខេត្តកណ្ដាលនឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ។

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានលើកឡើងថា ផ្លូវក្រវាត់ក្រុងទី ៣ នឹងជួយសម្រួលចរាចរណ៍បានច្រើនដោយមិនឱ្យកកស្ទះនៅក្នុងក្រុងភ្នំពេញ ដោយអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀតដូចជាអ្នកព្រៃវែង ស្វាយរៀង ដែលចង់ទៅកំពង់សោម ឬ កំពត  មិនចាំបាច់ធ្វើដំណើរកាត់តាមរាជធានីភ្នំពេញទៀតទេ ។ពួកគាត់អាចធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងទី៣នេះដោយងាយស្រួល ។ ផ្លូវនេះបានចាប់ផ្ដើមពីផ្លូវជាតិលេខ១ កាត់តាមផ្លូវជាតិលេខ២ តទៅផ្លូវជាតិលេខ៣ និងបញ្ចប់នៅផ្លូវជាតិលេខ៤ ត្រង់មហាវិថីឈ្នះឈ្នះ និងរួចភ្ជាប់ទៅផ្លូវជាតិលេខ៥ និងតទៅដល់ផ្លូវជាតិលេខ៦ តាមមហាវិថីឈ្នះឈ្នះ ។

ជាការកត់សម្គាល់ នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ គេឃើញមានអាជីវកម្មមួយចំនួនចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់នៅតាមបណ្ដោយផ្លូវនោះ និងមានសំណង់មួយចំនួនទៀតកំពុងសាងសង់នៅតាមបណ្ដោយផ្លូវនេះ ដែលអាចសបញ្ជាក់បានថា គម្រោងផ្លូវនេះបានជួយដល់ការអភិវឌ្ឍអាជីវកម្មខ្នាតតូចធំជាពិសេសឃ្លាំងនានា នៅតាមបណ្ដោយផ្លូវនេះ ដែលអាចជួយជីវភាពពលរដ្ឋតាមតំបន់មួយផ្នែកផងដែរ ។ អ្នកជំនាញអចលនទ្រព្យ រំពឹងថា ផ្លូវមួយនេះនឹងទាក់ទាញដល់ការវិនិយោគអចលនទ្រព្យបន្ថែមទៀត ជាពិសេសគម្រោងលំនៅឋាន និងពាណិជ្ជកម្ម ជាក់ស្ដែងផ្លូវក្រវាត់ក្រុងដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍឡើងក៏បាននិងកំពុងមានការរីកដុះដាលនូវសំណង់ផ្ទះល្វែង វីឡា និងអាជីវកម្មជាច្រើនប្រភេទ ជាក់ស្ដែងដូចជាផ្លូវក្រវាត់ក្រុងទី២នេះផ្ទាល់តែម្ដង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)