នាយកដ្ឋានស្ថិតិទេសចរណ៍ ៖ មិនមានការបំប៉ោងតួលេខភ្ញៀវទេសចរដែលក្រសួងចេញជាប្រចាំនោះទេ

ភ្នំពេញ ៖ នាយកដ្ឋានស្ថិតិទេសចរណ៍នៃវិទ្យាស្ថានជាតិទេសចរណ៍បានបញ្ជាក់អំពីរបៀបដែលនាយកដ្ឋានបំពេញការងាររាប់ចំនួនភ្ញៀវទេសចរដែលបានទៅទស្សនាតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស និងសង្កត់ធ្ងន់ថា ទិន្នន័យទាំងនោះត្រូវបានធ្វើឡើងដោយមិនមានការបំប៉ោងនោះទេ។

ឯកឧត្តម គង់ សុភារៈ ដែលជាប្រធាននាយកដ្ឋានស្តិតិនៃវិទ្យាស្ថានជាតិទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផល៥ឆ្នាំរបស់ក្រសួងទេសចរណ៍បានមានប្រសាសន៍ពន្យល់អំពីការកំណត់និយមន័យរបស់ទេសចរ ដោយថាក្នុងបរិបទកម្ពុជាគឺសំដៅលើអ្នកដំណើរទាំងឡាយណាដែលចំណាយលើសកម្មភាពសេដ្ឋកិច្ចដែលរួមមាន៤ចំណុចគឺ ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ និងការចំណាយផ្សេងៗទៀត។ រីឯទេសចរអន្តរជាតិនឹងត្រូវបានរាប់ថាជាភ្ញៀវ លុះត្រាតែបានស្នាក់នៅកម្ពុជាលើសពី២៤ម៉ោង។

ដោយឡែក ដំណើរនៃការរាប់ចំនួនទេសចរណ៍ទាំងជាតិ និងអន្តរជាតិគឺធ្វើឡើងតាមរយៈវិធីផ្សេងគ្នាដូចជា ៖ សម្រាប់ទេសចរអន្តរជាតិ គឺនាយកដ្ឋានស្ថិតិមានកិច្ចសហការជាមួយនាយកដ្ឋានអន្តោប្រវេសន៍លើរបាយការណ៍ជាប្រចាំខែនៃភ្ញៀវទេសចរចេញពីច្រកទ្វារអន្តរជាតិ និងជាតិទាំង២៦ទីតាំង។ នេះជាចំណុចសំខាន់មួយដែលទិន្នន័យមិនអាចបំប៉ោងបាន ព្រោះថាទិន្នន័យដែលទទួលបាននឹងរាប់បញ្ចូលទៅក្នុងចំណូលរដ្ឋតាមរយៈថ្លៃវីសា (VISA) របស់ភ្ញៀវ។

សម្រាប់ការរាប់ចំនួនទេសចរក្នុងស្រុក ប្រធាននាយកដ្ឋានរូបនេះបានរៀបរាប់ថា ៖ របាយការណ៍ពីទេសចរជាតិ គឺត្រូវបានប្រមូលពីគ្រប់រាជធានី ក្រុង ខេត្ត ដែលមានមន្ទីរទេសចរណ៍ ក៏ដូចជាមន្ត្រីស្ថិតិនៅតាមមន្ទីរ (២ទៅ៣នាក់ក្នុងមួយមន្ទីរ) នឹងធ្វើការប្រមូលពីគ្រប់គោលដៅទេសចរណ៍ទាំងអស់ដែលចេញពីរបាយការណ៍ស្នាក់នៅ ហើយខេត្តនីមួយៗមានរបាយការណ៍ពីសេវាកម្មស្នាក់នៅ ដែលប្រមូលយកមកចងក្រងជាទិន្នន័យទេសចរជាតិ និងទេសចរអន្តរជាតិផ្ទៃក្នុង។

ឯកឧត្តម គង់ សុភារៈ បានបន្តថា ៖

“យ៉ាងណាមិញ សម្រាប់ពេលបុណ្យទាន នាយកដ្ឋានស្ថិតិនឹងប្រើប្រាស់ការស្ទង់ដើម្បីរាប់ចំនួនទេសចរណ៍តែម្ដង។ ឧទាហរណ៍ ដូចជាពិធីបុណ្យសមុទ្រ ដែលក្រុមការងារនាយកដ្ឋាននឹងមានទិន្នន័យអំពីទំហំដីដែលពិធីបុណ្យនឹងប្រារព្ធឡើង ហើយគណនាជាចំនួនមនុស្សតែម្ដង។ ដល់ថ្ងៃពិធីបុណ្យជាក់ស្ដែង នឹងមានក្រុមការងារចុះអង្កេតពីស្ថានភាពទេសចរ ប្រសិនបើចង្អៀតគេនឹងវាតម្លៃថាមានមនុស្ស៤នាក់ក្នុងមួយការ៉េដី បើមិនសូវចង្អៀតចំនួនមនុស្សនឹងថយតាមនោះ”

លោកក៏បានគូសបញ្ជាក់ផងដែរអំពីការគណនាលើការចំណាយមធ្យមរបស់ទេសចរអន្តរជាតិ ដោយមានអង្កេតទេសចរណ៍អន្តរជាតិ សម្រាប់ចុះទៅតាមច្រកទ្វារព្រំដែនសំខាន់ៗ ១០ក្នុងចំណោម២៦ដែលនាយកដ្ឋានជ្រើសរើសជាគំរូក្នុងការយកមកគណនាដើម្បីដឹងពីការចំណាយជាមធ្យម ខណៈដែលមុនផ្ទុះជំងឺកូវីដ នាយកដ្ឋានបានរកឃើញការចំណាយមធ្យមរបស់ភ្ញៀវអន្តរជាតិប្រមាណ៧០០ដុល្លារក្នុងមួយនាក់ ដោយមិនគិតពីសំបុត្រយន្ដហោះ និងមានរយៈពេលស្នាក់នៅជាមធ្យម ៦ថ្ងៃកន្លះផងដែរ។ ដោយឡែក ឆ្លើយតបនឹងការភ័ណ្ឌច្រឡំនានាដែលតែងកើតមាន អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័ក្រ បានបញ្ជាក់ផងដែរនូវចំនួនទេសចរដែលរាប់បាន ដោយហេតុថា ការរាប់គឺរាប់ជាចំនួនដង មិនមែនរាប់ជាចំនួនមនុស្សទេ ព្រោះមនុស្សម្នាក់អាចដើរទៅកម្សាន្ដតាមតំបន់ទេសចរណ៍លើសពីមួយ។ និយាយជារួម ប្រសិនបើទិន្នន័យឃើញថាមានទេសចរចំនួន១លាន២សែននាក់បានចេញដើរតាមគោលដៅទេសចរណ៍ក្នុងពេលភ្ជុំបិណ្ឌ ចំនួនមនុស្សពិតជាក់ស្ដែងអាចនឹងតិចជាង ១លាន២សែននាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង