អចលនទ្រព្យក្នុងខណ្ឌចំនួន ៥ ដែលមានតម្លៃខ្ពស់ជាង​គេ​នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ បើទោះបីជាស្ថិតនៅក្នុងដំណាក់​កាលនៃវិបត្តិកូវីដ​១៩​ ក៏ដូចជា​វិបត្តិ​នៃសេដ្ឋកិច្ចសាកលក្ដី ប៉ុន្តែសម្រាប់​តម្លៃដីធ្លី​នៅក្នុ​ងខណ្ឌមួយចំនួនក្នុង​រាជធានីភ្នំពេញនៅតែរក្សា​បាននូវ​តម្លៃល្អប្រសើរ ដោយក្នុងនោះ ​ខណ្ឌ​ចំនួន៥ ត្រូវបានគេមើលឃើញថា​មានតម្លៃខ្ពស់ជាងគេក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៣​នេះ ។​

ពាក់ព័ន្ធទៅនឹងតម្លៃអចលនទ្រព្យ ក៏ដូចជាតម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញ ថ្ងៃនេះ ពី​សារព័ត៌មាន​ AMS Economy នឹង​បង្ហាញពីសក្ដានុពល និងតម្លៃដីតាមបណ្ដាចំនួនខណ្ឌ៥ ដែលមានអត្រាខ្ពស់ជាង​គេ ដើម្បីជាទុន និងជាព័ត៌មានចែកជូន​សម្រាប់​វិនិយោគិន​ ក៏ដូចជាប្រជាពលរដ្ឋ​​ពិចារណា​មុនការសម្រេចចិត្ត​ទិញ ​ឬ​លក់ ។

១.​ខណ្ឌដូនពេញ ៖​ ខណ្ឌនេះ តម្លៃដីធ្លី​មានចាប់ពី ​២១០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ​រហូតដល់​ ១៣ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះដែរ​សង្កាត់ដែលមានតម្លៃខ្ពស់​ជាង​គេ​គឺសង្កាត់​ផ្សារ​ថ្មីទី១ ទី២ និងទី៣​ គឺចន្លោះពី ២៨០០ដុល្លា​រទៅ​ ១៣០០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​​ អាស្រ័យ​ទៅតាមទីតាំង​ជាប់ផ្លូវធំ ឬផ្លូវតូច ។ ចំណែកសង្កាត់ដែល​ដីធ្លីមានតម្លៃទាបជាងគេ​ក្នុង​ខណ្ឌនេះ គឺសង្កាត់​វត្តភ្នំ ​ស្ថិត​នៅចន្លោះពី ​២៦០០ដុល្លា​រអាមេរិកទៅ ៦០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​អាស្រ័យលើ​ទីតាំង ។​

២.ខណ្ឌ ៧មករា ៖ ខណ្ឌនេះ​ស្ថិតនៅក្នុង​ចំណោម​ខណ្ឌទាំង៥នៅក្នុងរាជធានីភ្នំពេញ ជា​តំបន់​ដែល​មាន​តម្លៃ​ខ្ព​​សជាងគេ ក្នុងនោះដែរ ​តម្លៃដីអាចមានចន្លោះពី ២២០០ដុល្លា​រអាមេរិក​ដល​ ៧ ៨០០​ដុល្លា​​រអាមេ​រិក​ក្នុ​ង​មួ​យ​ម៉ែត្រការ៉េ អាស្រ័យ​ទៅលើ​ទីតាំង ។

៣.ខណ្ឌបឹងកេងកង ៖ បឹងកេងកង​ជា​ខណ្ឌដែលជាប់ឈ្មោះល្បីមកយូរហើយ ជា​តំបន់ដែលមានតម្លៃដីខ្ពស់​ជាង​គេ ដោយក្នុង​ឆមាស​ទី១ឆ្នាំ ២០២៣​នេះ ខណ្ឌបឹងកេងកង មានតម្លៃដី​ចន្លោះពី ២ ៧០០ដុល្លារ​អាមេរិក​ដល់​ ៩ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ ក្នុង​នោះដីក្នុងសង្កាត់បឹងកេងកង​១មានតម្លៃចន្លោះពី ​៤ ៨០០ដុល្លារ​ទៅ ​៩ ៨០០ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េ និង​ដីនៅសង្កាត់ទំនប់​ទឹក​មានតម្លៃទាប​ជាងគេ​ក្នុង​ខណ្ឌ​ ស្ថិតនៅចន្លោះពី​ ២ ៧០០ដុល្លារ​ទៅ​ ៦ ៥០០ដុល្លារ​អាមេរិកកក្នុងមួយម៉ែត្រការ៉េ ។​

៤.ខណ្ឌចំការ​មន ៖​ ខណ្ឌនេះ ជា​តំបន់ដែលមានការអភិវឌ្ឍមួយ​នៅក្នុងរាជធានីភ្នំពែញដីធ្លីក៏មិនសូវជាទាប​ប៉ុន្មានដែរ ដោយតម្លៃដីស្ថិតនៅចន្លោះពី ​១ ៥០០ដុល្លា​រអាមេរិកទៅ​ ៧ ២០០​ដុល្លារ​អា​មេ​រិក​ក្នុងមួយម៉ែត្រ​ការ៉េ ។

៥. ខណ្ឌទួលគោក ៖ ខណ្ឌទួលគោក​តម្លៃដីក្នុង​ឆមាសទី១ ឆ្នាំ២០២៣​នេះ​ក៏ឃើញថា​រក្សា​ស្ថិរភាពល្អប្រសើរ​ដែរ ដោយស្ថិតនៅក្នុ​ងចន្លោះពី​ ១ ៨០០ដុល្លា​រអាមេរិកទៅ​ ៦ ០០០ដុល្លារអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ ។

ខណ្ឌទាំង៥នេះ​ត្រូវបានមើលឃើញថា​ ជាខណ្ឌនៅកណ្ដាលទីក្រុង​ ហើយបច្ចុប្បន្ននេះ​វាប្រមូលផ្ដុំ​ទៅដោ​យ​សំណង់អគារ​ខ្ពស់ៗ ហើយសម្រាប់អ្នកដែលទិញ​ដីពីតំបន់​ទាំងនោះ ភាគ​ច្រើន​​គឺ​ជា​អ្នក​អភិវឌ្ឍន៍ បើពួក​គាត់​ទិញ​ហើយនឹង​រង់ចាំឱកាសសាងសង់អគារ​ខ្ពស់ៗ​ច្រើនជាន់ តែបើទិញសម្រាប់បុរី ឬសង់ឃ្លាំង មិនអា​ចឱ្យ​ពួក​គាត់​រកប្រាក់ចំណេញបាននោះទេ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ