មន្ត្រីជាន់ខ្ពស់ក្រសួង​ដែនដី ជួបពិភាក្សា​ជាមួយ​ធនាគារ AIIB លើ​គម្រោង​សិក្សា​បឋម​បណ្ដាញ​ផ្លូវ​រថភ្លើងក្រោមដី​ក្នុង​រាជធានីភ្នំពេញ

ភ្នំពេញ ៖  មន្ត្រីជាន់ខ្ពស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ និង​ក្រុមការងារ​រៀបចំ និងអនុវត្ត​គម្រោងសិក្សា​បឋម​បណ្ដាញរថភ្លើង​ក្រោមដី (Metro ) នៅរាជធានីភ្នំពេញ បានជួបពិភាក្សា​ជាមួយ​ក្រុមជំនួយ​ការ​បច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ហៅកាត់ថា AIIB កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ។

នៅក្នុងកិច្ចជំនួបប្រជុំដែលដឹកនាំដោយ លោកជំទាវ​ សេរី សុរិយា​ អនុរដ្ឋលេខាធិការក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ ​នេះ បានពិភាក្សា​លើទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធទៅនឹង​កិច្ចការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​និងសំណង់ ដើម្បីតម្រង់ទិស​គម្រោងរៀបចំឱ្យ​ចំគោលដៅ ។​

សូមរម្លឹកថា កាល​ពី​សប្ដាហ៍កន្លងទៅនេះដែរ គម្រោង​សិក្សាបឋម​បណ្ដាញ​រថភ្លើង​ក្រោមដី (Metro ) នៅ​ក្នុង​រាជ​ធានីភ្នំពេញ ក៏បាន​បើក​កិច្ច​ប្រជុំ​លើកទី​១ ដោយមានកា​រចូលរួម​ពីក្រសួង​សាធារណការ​និងដឹកជញ្ជូន និង​​ក្រុមជំនួយបច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើ​ឡើង​ដើ​ម្បី​ពិ​និ​ត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូ​​​លធាតុ​ចូ​ល​លើ​របា​យ​ការ​ណ៍​ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ។ ក្រោយកិច្ច​ពិ​ភា​ក្សា​ក្រុ​ម​កា​រងា​រ​អ​នុ​​វត្ត​គ​ម្រោ​ង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះ​ទ​ស្ស​ន​​កិច្ច​សិ​​ក្សា​បន្ថែមក្នុ​ង​កា​​រប្រ​មូ​ល​​ធា​តុ​ចូល​ទៅតាមទីតាំងដែ​ល​បានកំ​ណត់​ក្នុងប​ណ្តាញផ្លូវ​រ​បៀ​ងធំ​​ៗ​ក្នុ​ង​រា​ជ​ធា​នីភ្នំ​ពេ​​ញ​​ ​ព្រ​​ម​ទាំ​ងចុះពិនិត្យស្ថានីយចំណតឡានក្រុង​ ​ស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ អាកា​សយានដ្ឋា​ន​អ​ន្ត​រជា​តិ​ភ្នំ​ពេ​ញ​ អាកាសយានដ្ឋានអន្តរជាតិតេជោ​  តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី ​និ​ង​ទី​តាំងផ្សេងៗទៀត ដើម្បីកំ​ណត់​ខ្សែ​ផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តា​ញ​ដឹក​ជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត ។

បើតាម​ក្រសួងសាធារណការ ​និងដឹកជញ្ជូនឱ្យដឹងថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះ​អ​នុ​ស្សរ​ណៈ​នៃ​កា​រ​យោ​គ​យល់គ្នារវាងក្រសួងសា​ធារ​ណការ និងដឹកជញ្ជូន និង​ធ​នា​គា​រ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី​២​៦​ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធា​​រ​ណ​រ​ដ្ឋប្រ​ជាមានិតចិន។

ក្រសួង​បានបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សាលើ​ការ​ដឹ​ក​ជញ្ជូ​ន​សា​ធា​រ​ណៈ​ក្នុ​ង​ក្រុ​ង​ភ្នំ​ពេ​ញ​​មួ​យ​បែ​ប​ទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ ដែលក្រសួង និងសាលាក្រុងភ្នំពេញ បាន​​សិ​ក្សា​រួចមកហើយ រួមមាន light rail train, Automated Guide Transit, Bus Rapid Transit, Tramways ដើ​ម្បី​​​ឱ្យ​ក្រ​សួ​ងមានមូលដ្ឋានក្នុងការជ្រើស​រើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយ ដែលមានប្រសិ​ទ្ធភា​ព​ខ្ពស់​ក្នុ​ង​​ការ​ដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបានបរិស្ថាន និងសោភ័ណភាពទីក្រុង និង​​មាន​​​ត​ម្លៃ​សមរម្យជូនប្រជាជនទូទៅ មិនមែនមានន័យថា សិក្សាហើយដាច់ខាតត្រូវតែសាងសង់នោះទេ ។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *