ក្រសួង​ចំនួន ២ បើកកិច្ច​ប្រជុំ​ពិភាក្សា​ដើម្បីឯកភាពគ្នាលើការរៀបចំបទបញ្ញត្តិ លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់ដី​ក្នុងតំបន់អង្គរ

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ និងក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បើក​កិច្ច​ប្រជុំពិភាក្សា​ដើម្បីស្វែងរកការ​ឯកភាពគ្នាលើការ​រៀបចំ បទបញ្ញត្តិ​ លក្ខខណ្ឌ នៃការ​ប្រើប្រាស់​ដី​ និងការ​គ្រប់គ្រង​នគរូបនីយកម្ម​ និងសំណង់ ​ក្នុងតំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ ។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បានធ្វើឡើ​ងក្រោមអធិបតីភាព ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ និងលោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ កាលពីថ្ងៃទី​២៩ ខែឧសភា ២០២៥ នាទីស្ដីការ​ក្រសួងរៀបចំដែនដី នគរូ​បនី​យក​​ម្ម​ និង​សំ​ណ​ង់​ ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា នេះជាការបង្កើតវប្បធម៌ថ្មីមួយសំរាប់ក្រសួងទាំងពីរ ដែល​វ​ប្បធ​ម៌​នេះបានបន្សល់ទុកតាំងពីសម័យសម្តេចតេជោ កាលលោកនៅជាអតីតនាយករដ្ឋមន្រ្តី ពោលគឺវប្ប​ធ​ម៌​ផ្សះផ្សារ​ ប​ង្រួបបង្រួមជាតិ ឬវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហាសង្គមជាតិ និងក្រោយមក គឺមានវប្បធម៌​មួ​យដែ​លហៅ​ថា​ជាការដឹងគុណសន្តិភាព។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអាណត្តិនេះ ឯកឧត្តមបានទ​ទួល​ភា​រ​កិច្ច​ធំមួយពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជាទាំងស្រុង ដូច្នេះ​ ត្រូវមាន​វិ​ធា​ន​កា​រ​និ​ង​​យុទ្ធ​សា​ស្រ្ត​មួ​យ​ចំ​នួន​ដើម្បីជំរុញបញ្ចប់បញ្ហាដីធ្លីនេះ តាមរយៈការបង្កើ​ត​​​គោល​ន​យោ​បា​យ​ចុះប​​ញ្ជី​ដីប​ង្ហើ​យ​ជូ​ន​​ប្រជា​​ពលរដ្ឋទូទាំងប្រទេស។

​ទាក់ទិននឹងការចុះបញ្ជីដីធ្លីនៅតំបន់បេតិកភណ្ឌអង្គរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ឃើញថា ប្រសិន​បើ​កា​រ​ដោះ​ស្រាយបញ្ហានៅតំបន់អង្គរនេះបានចប់សព្វគ្រប់នោះ ក្រសួងនឹងអា​ច​ឈា​​ន​ទៅប​ញ្ច​ប់​កា​រ​ចុះប​ញ្ជី​ដីធ្លីនៅទូទាំងប្រទេស ពិសេសនៅតំបន់បឹងទន្លេសាប និ​ង​ខេ​ត្ត​ព្រះ​វិហា​រ ​ដែ​​ល​ជា​ខេ​ត្ត​មា​ន​ប្រាង្គ​ប្រា​សា​ទ​ច្រើ​ន​បន្ទាប់ពីខេត្តសៀមរាប មានភាពងាយស្រួល ដែលនឹងយកលំនាំនេះទៅដោះស្រាយផងដែរ។ ចំពោះ​កា​ររៀ​ប​ចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប គឺត្រូ​វ​ពិ​និ​ត្យមើ​ល​ប​ទ​ប​ញ្ញ​ត្តិ​ទាំ​ង​ឡា​យដែ​ល​​បានកំណត់ពីមុនមក ជាពិសេសព្រះរាជក្រឹត្យលេខ ០១ ច្បាប់បេតិកភណ្ឌ ច្បាប់អង្គកា​រ​ដែ​ល​អ​នុ​វ​ត្ត​ដោ​យ​ក្រ​សួ​ងមហាផ្ទៃ ច្បាប់រៀបចំដែនដីដែលក្រសួងកំពុងតែព្រាងនេះ និងច្បាប់ភូមិបាលដែលមានស្រាប់ ប៉ុន្តែដោ​យ​សា​រស្ថានភាពបច្ចុប្បន្នមានការប្រែប្រួល ដូច្នេះច្បាប់នេះ​នឹង​ត្រូ​វ​កែ​ស​ម្រួល​ដោ​យ​​ឆ្លុះប​​ញ្ចាំ​ងពី​​ការ​គិ​តគូរបែបជាក់ស្តែងនិយមនៅពេលនេះ ហើយនឹងទៅឆ្នាំខាងមុខទៀត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ថា ការដែលក្រសួងរៀបចំដែនដី នគរូប​នី​យ​ក​ម្ម និងសំណង់ រៀបចំកិច្ចពិភាក្សាទូលាយជាមួយថ្នាក់ដឹកនាំ និងអ្នកជំនា​ញ​បេតិ​ក​ភ​ណ្ឌ​នៃក្រ​សួ​ង​វប្ប​ធម៌ និងវិចិត្រសិល្បៈ​ នាពេ​លនេះ ដោយផ្អែកលើវឌ្ឍនភាពនៃ​កា​ររៀ​ប​ចំល​ក្ខ​ខ​​ណ្ឌ​នៃកា​រ​ប្រើ​ប្រា​​ស់ដី​នៅ​តំ​ប​ន់​រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅស្វែងរកការឯកភាពគ្នា លើការរៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌ​នៃ​ការ​ប្រើ​​ប្រា​ស់​ដី​ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋា​ន​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​​ព​លោ​ក​អ​ង្គរ​ ដើម្បីការពារឧត្តមប្រយោជន៍នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ និងបង្ក​ល​ក្ខ​ណៈ​ងា​​យ​ស្រួលឱ្យភ្ញៀវទេសចរមកកំសាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសំរាប់កម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត


Leave a Reply

Your email address will not be published.Required fields are marked *