យល់ដឹងពីការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិតាម​នីតិវិធី​ដាច់ដោយដុំ​

ភ្នំពេញ ៖ ហេតុអ្វី​ត្រូវ​ការ​ចុះបញ្ជីដីធ្លី​ និង​ត្រូវ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​អ្នកកាន់កាប់​ដីធ្លី ? ការ​ចុះ​បញ្ជី​ដីធ្លី​​ប្រៀបបានជា​ការ​ចុះឈ្មោះ​សម្គាល់ថា​ដីនោះគឺជាដី​របស់អ្នកណាម្នាក់ ដែល​អ្នក​ផ្សេង​មិនអាច​មក​រំលោភ​បំពាន​បានឡើយ ហើយ​ប័ណ្ណកម្មសិទ្ធិ​គឺជា​យន្ត​ការងារ​ទ្រព្យ​សម្បត្តិ​ ដែលមិន​អាច​ឱ្យ​អ្នកណា​ម្នាក់​មកយកបានឡើយ ដូច្នេះ​វាមានសារ​សំខាន់​ណាស់​ក្នុងការ​ចុះបញ្ជីដីធ្លី​ និ​ងការចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូនម្ចាស់​ដីធ្លី ។  

ការ​ចុះ​បញ្ជីដីធ្លី​មានពីរ​នីតិវិធី​​ គឺការ​ចុះបញ្ជី​ដាច់​ដោយដុំ និងការ​ចុះបញ្ជី​មានលក្ខណៈ​ជា​ប្រព័ន្ធ ។ ថ្ងៃនេះ​ AMS ​នឹង​លើក​ឡើងពី​នីតិវិធី​នៃការចុះបញ្ជី​ដីធ្លី​ដាច់​ដោយដុំមក​ចែកជូន​។ ការ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំនេះ ​ម្ចាស់កម្មសិទ្ធិអាច​ធ្វើ​ស្នើសុំធ្វើប័ណ្ណនេះបាន​ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃតាម​តម្លៃ​ដែល​បានកំ​ណ​ត់​ដោយ​ក្រសួង​ទៅតាមទីតាំងដីតាំងនៅ ហើយ​ប្រជាជន​ភាគច្រើន​មិន​មាន​លទ្ធភាពធ្វើប័​ណ្ណនេះ​ទុ​ក​នោះទេបើមិនមានតម្រូវការចាំបាច់ក្នុងការលក់ដូរ​ ។​

ការចុះបញ្ជីដីធ្លីដា​ច់ដោយដុំ អាចចែកជា៣ដំណាក់សំខាន់ ឬជា៥ដំណាក់កាលរួមមាន ៖

១. ការដាក់ពាក្យស្នើ​សុំចុះបញ្ជីដីធ្លី ៖ ដំបូងម្ចាស់ដី ​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យភូមិបាល​ស្រុក​/​ខ័ណ្ឌ​តាម​រយៈ​មេឃុំ/ចៅសង្កាត់ ដែល​ដី​នោះ​តាំងនៅ។ មេឃុំ/​ចៅ​សង្កាត់ នឹងត្រូវ​ធ្វើ​ការ​បញ្ជាក់​លើ​​​ចំណុ​ចមួ​យ​ចំ​នួ​ន​រប​​ស់ម្ចាស់ដី​និង​អ​ត្ដ​ស​ញ្ញា​ណ​នៃ​កា​រ​ប្រើ​ប្រាស់ដី។

២. ក្រុមការងារប្រតិបត្តិ ៖ បន្ទាប់​ពី​បាន​ទទួល​ការ​បញ្ជាក់​​​ពី​មេឃុំឬ​ចៅសង្កាត់​ ដំណាក់​កាល​បន្ទាប់ គឺការស្នើ​​សុំ​​ទៅ​សាលា​​ស្រុក/ខ័ណ្ឌដែលដីតាំងនៅ ដើម្បី​​​​​មន្រ្តី​សុរិ​យោ​ដី​​ស្រុក​ចុះ​​វាស់វែង​និងកំណត់​​ព្រំដី ។ ជាធម្មតា នៅមុនពេលចុះវាស់វែងកំណត់ព្រំដី ក៏​មាន​ការ​ជូនដំណឹង​ជាសាធារណៈ ១៤ថ្ងៃ​មុន​ពេលចុះវាស់​ដើម្បីភា​គី​ពាក់​ព័ន្ធ​ចូលរួម ឬតវ៉ា។ នៅ​ក្នុង​ការវាស់វែង​នេះ ម្ចាស់កម្មសិទិ្ធ និងម្ចាស់ដី​ដែលមា​ន​ព្រំ​ប្រ​ទ​ល់​ជា​ប់​គ្នារួម​ជាមួ​យសុ​រិយោដី សហការដើម្បីវាស់វែងដី ដោយ​មានកា​រ​ឯ​ក​ភា​ព​ទាំ​ងស​ង​​ខា​ងក្រោ​យម​ក​ម​ន្រ្ដី​នឹ​ងមា​ន​​គូសចេញជា ​ប្លង់​ក្បាលដី។

៣. ការបិទផ្សាយជាសាធារណៈ ៖ នៅ​ក្នុង​ការ​កសាង​ប្លង់​សុរិយោដី​នេះសាលា​ស្រុក​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ។នៅក្រោយ​​ពេល​គូសប្លង់​សុរិយោដី​រួចហើយក៏​មាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​ជាថ្មី​ម្តង​ទៀត ​អំពី​ប្លង់​ដីនិង​អត្តសញ្ញាណ​ម្ចាស់ដី រយៈពេល៣០ថ្ងៃដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​មានសិទ្ធិជំទាស់ ឬធ្វើ​ការតវ៉ា។

៤. មន្រ្ដីពិនិត្យនិងសម្រេច៖ ប្រសិន​បើ​គ្មាន​ការ​តវ៉ា​ណាមួយ​ទេនោះអាជ្ញាធរ​ស្រុក/ខ័ណ្ឌ នឹង​​រៀប​ចំធ្វើ​រ​បា​យ​កា​រ​ណ៍​ ​ទៅ​ឲ្យ​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង​ជា​អ្នកពិនិត្យ​សម្រេច​ជា​ចុងក្រោយ ។

៥. ការប្រគល់ប័ណ្ណ៖ ជាដំណាក់កាលចុងក្រោយដែលម្ចាស់សាម៉ី ត្រូវទៅទ​ទួល​យ​កប័​ណ្ណ​កា​ន់​កា​ប់​ដី​ធ្លី​(​ប្លង់​រឹ​ង)ដោយផ្ទាល់ នៅសុរិយោដីខេត្ត/ក្រុងដែលតាំងនៅ ដោយមានការផ្តិតមេដៃទទួលយកជាដើម ។

ការ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយដុំ​នេះ ភាគច្រើន​អ្នកដែលស្នើ​សុំ​គឺជាអ្នកដែល​មានតម្រូវការ​លក់​ដូរជា​បន្តបន្ទាន់ តែសម្រាប់ពលរដ្ឋ​ដែលកំពុង​អាស្រ័យផលលើ​ដីនោះ រង់ចាំដល់​ការ​ចុះវាស់វែង និង​ចុះ​បញ្ជីតាម​នីតិវិធី​លក្ខណៈ​ជា​ប្រព័ន្ធ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី