អ្នកជំនាញ ៖ ការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យដោយគ្មានអាជ្ញា​បណ្ណ​ ធ្វើឱ្យអ្នកវិនិយោគ​ និង​ពលរដ្ឋជាច្រើន​ត្រូវ​រងគ្រោះ​

ភ្នំពេញ ៖ កន្លងមក​គេបានសង្កេតឃើញថា និយ័ត​ករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ​បានចេញសេចក្ដី​ប្រកា​ស ព្រមទាំងបានបង្ហាញឈ្មោះគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនដែល​ធ្វើ​អាជីវកម្ម​មិនមានអាជ្ញា​បណ្ណពី​និយ័ត​ករ ហើយក៏បានអំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះការទិញអចលនទ្រព្យ​ពីគម្រោង​ដែលមិន​មា​ន​អាជ្ញាបណ្ណទាំងនោះ ។ ការអភិវឌ្ឍ​អ​​​​ចលនទ្រព្យ​ដោយមិនមានអាជ្ញា​បណ្ណ​បែបនេះ ជាលទ្ធផលចុងក្រោយសម្រាប់អ្នកដែលរង​គ្រោះ​គឺអ្នក​ទិញ ជា​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង។​

​អ្នកឧកញ៉ា​ សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គ​នាយកក្រុមហ៊ុន​ KW Sam SN Realty បានមានប្រសាសន៍​ប្រាប់ AMS Economy តាម​រយៈសារ​អេឡិច​ត្រូនិក​ឱ្យ​ដឹង​ថា​ នៅរយៈ​ពេល​កន្លងទៅ​នេះ គេសង្កេតឃើញថា​ មានក្រុមហ៊ុន​មួយចំនួនបានប្រក​បអាជីវកម្ម និងធ្វើសកម្មភាព​អភិវឌ្ឍន៍​អច​ល​នទ្រព្យ​ដោយមិនមានអាជ្ញាបណ្ណ ដូចជា​ក្រុម​ហ៊ុន​ពុះដីឡូត៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុន​អភិ​វឌ្ឍ​ន៍​​លំនៅឋានមួយចំនួនទៀត ​។

អ្នកឧកញ៉ា​បានបញ្ជាក់ថា ៖

«តាមរយៈ​សកម្មភាព​របស់​ក្រុមហ៊ុនទាំងអស់នេះ គឺបាន​រំលោភបំពានលើច្បាប់​នៃការ​ធ្វើ​អាជីវកម្ម​អចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា​យើង​ ​ដែល​នឹង​ធ្វើឱ្យ​ប៉ះពាល់ដល់​អតិថិជន​ដែលជាអ្នកទិញ​អចល​នទ្រព្យ​ ជាក់ស្ដែង​កន្លងមកនេះ ឃើញថាអ្នកទិញអចលនទ្រព្យ​មួយចំនួន​បានទិញផ្ទះ តែមិនបានផ្ទះ ទិញ​ដី​បង់​​លុយហើយ មិនដឹង​ដីនៅឯណា និង​អាច​ប្រឈម​នឹង​ការ​ចាញ់​បោក​អស់​លុយអស់​កាក់​ទៀតផង»។

អ្នកឧកញ៉ា​បាន​បន្ថែមឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​នេះដែរ ក៏មានក្រុមហ៊ុន​ភ្នាក់ងារអចលន​​​អ​ច​​លនទ្រព្យ​ ជាច្រើនទៀត បានធ្វើសកម្មភាពដោយមិនមានអាជ្ញា​បណ្ណ​ពី​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ ដែល​ការ​ធ្វើអាជីវកម្ម​បែបនេះធ្វើឱ្យ​បាត់ចំណូល​រដ្ឋតាមរយៈការ​មិនបង់ពន្ធជូនរដ្ឋ​ត្រឹមត្រូវ និង​បង្កជា​ហានិភ័យ​សម្រាប់​អ្នក​ប្រើ​ប្រាស់​សេវា​អ​ច​លនទ្រព្យ​របស់ក្រុមហ៊ុន​ដែលមិនមានអាជ្ញា​បណ្ណ​​ ។

អ្នកឧកញ៉ា​ សំ សុខនឿន បានបញ្ជាក់ថា ៖

«ការ​ធ្វើអាជីវកម្ម​មិនមានអាជ្ញា​បណ្ណនេះដែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់​វិស័យ​អចលនទ្រព្យ​ទាំង​មូល ប៉ះពាល់​ដល់​អ្នកប្រកបរបរដែលមានអាជ្ញា​បណ្ណ​​មានច្បាប់មានទម្លាប់​ត្រឹមត្រូវ ជាក់ស្ដែង​ក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ​ដែលមិនមាន​អាជ្ញា​បណ្ណ ហើយទៅលក់​អចលនទ្រព្យ​ឱ្យ​គម្រោង​ដែលមិនមានអាជ្ញា​បណ្ណ​ ដោយ​ប្រមូល​លុយ​ពីពលរដ្ឋ​ពីអតិថិជនជាច្រើន​រួចអស់ហើយ ចុងក្រោយ​គម្រោង​អត់ចេញជា​រូបរាង លុយក៏​យកទៅបាត់ ហើយ​ក្រុមហ៊ុនទាំងនោះក៏បិទទ្វារ​ចោល និងមិនដឹងថា​ទៅរក​នៅ​ឯណា បើប្ដឹងឱ្យ​និយ័តករ​ជួយរក​ក៏ពិបាក ព្រោះតែក្រុមហ៊ុនមិនមានក្នុង​បញ្ជី​របស់​និយ័ត​ករ​អាជីវកម្ម​អច​ល​នវត្ថុ​​ និង​បញ្ចាំ»​។

លោកឧកញ៉ាង ​ចេង ខេង​ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ ​ស៊ីភីអិល ក៏បានមានប្រសាសន៍ផងដែរថា ការ​ធ្វើអាជីវកម្ម​ក្នុងនាមជា​ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ​ ដោយមិនមានអាជ្ញា​បណ្ណ​មិន​មាន​ច្បាប់​ត្រឹមត្រូវ មិនត្រឹមតែ​ប៉ះ​ពា​ល់ក្នុ​ងស្រុ​កទេ តែក៏ធ្វើឱ្យប៉ះពាល់​ការ​វិនិយោគ​អចលនទ្រព្យ​ពីសំណាក់​វិនិយោគិនមកពីក្រៅ​ប្រទេស​ផងដែរ ។ នៅ​ពេល​ណា​ក្រុមហ៊ុ​ន​ដែល​ធ្វើ​អាជីវកម្ម​អត់ច្បាប់ ហើយចេះតែផ្ដល់សេវាទៅ​វិនិយោគិនមកពីក្រៅ​ប្រទេស​​ដោយមិនមានជំនាញ​ច្បាស់ លុះនៅពេល​មានបញ្ហា​ ក្រុមហ៊ុននោះរត់ទៅបាត់ អ្នកវិនិយោគ​បរទេស​ក៏មិនដឹងថា​នឹង​រត់ទៅរក​អ្នក​ណាឱ្យជួយដោះស្រាយដែរ ។​

លោកឧកញ៉ា​បញ្ជាក់ថា​ ​៖

«ដើម្បីទាក់ទាញ ​និងត្រៀមខ្លួន​ក្នុងការទទួលវិនិយោគិន​បរទេស​ដែល​នឹង​ចូលមក​កម្ពុជា​​នៅ​ពេ​លអ​​នាគ​ត​ឆាប់ៗនេះ ក្រុមហ៊ុនអចលនវត្ថុ និងភ្នាក់​ងារ​អច​ល​​ន​វត្ថុ​ទាំងអស់​ ត្រូវ​ស្វែងរកភាព​ស្រប​ច្បាប់​ និង​ត្រូវ​មានចំណេះជំនាញខាងវិស័យ​អចលនទ្រព្យ​ ដើម្បីផ្ដល់​សេវាកម្ម​អចលនវត្ថុ​ដល់​វិ​និ​យោ​គិន​​​ប​រទេស​ ក៏ដូចជាក្នុង​ស្រុក​ប្រកបដោយ​គុណ​ភាព»។​

បើតាមលោក​ សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន​បញ្ជាក់កាលពីពេលថ្មីៗនេះថា ក្នុង​រយៈប៉ុន្មានខែ​កន្លងមកនេះ គ្រាន់តែក្រុមការងារ​បាន​ស្រាវជ្រាវ​រកឃើញថា​មាន​ក្រុម​ហ៊ុន និងអ្នក​ប្រកបរបរ​​ផ្ដល់សេវា​ក្នុងវិស័យ​អចលនទ្រព្យ​ប្រមាណជាង ​២០០​ក្រុមទៅហើយដែលមិនមានអាជ្ញា​បណ្ណ ហើយក៏បានរាយការណ៍​ទៅនិយ័ត​ករ​ដើម្បីឱ្យនិយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​​​ណែនាំ​ដល់ពួកគេពីផលប៉ះពាល់ ជាពិសេសភាពប្រឈមជាមួយនឹងច្បាប់តែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។