អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបន្តមានស្ថិរភាព

ភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនៅឆ្នាំ២០២៣ បន្តមានស្ថិរភាពបើទោះបីមានកម្រិតខ្ពស់បន្តិចធៀបនឹងគ្រាមុនមានវិបត្តិកូវីដ១៩ ក៏ដោយ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានកម្រិតជាមធ្យម ៤ ១១០ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយថ្លៃ ០,២% ធៀបនឹងឆ្នាំមុន (៤ ១០២រៀល) និង ១,៤% ធៀបនឹងគ្រាមុនវិបត្តិ ២០១៦-២០១៨ (៤ ០៥២រៀល)។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍បានឱ្យដឹងទៀតថា ចាប់ពីខែឧសភា រហូតមក អត្រាប្តូរប្រាក់បានកើនឡើងជាលំដាប់ និងកើនឡើងដល់ ៤ ១៥៨ រៀលក្នុងមួយដុល្លារអាមេរិក នៅចុងខែសីហា ដែលជាចម្បងបណ្តាលមកពីការថយចុះចំណូលពន្ធ ការកើនឡើងចំណាយសាធារណៈ កម្រិតទាបនៃលំហូរចូលប្រាក់ដុល្លារអាមេរិក និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅទីផ្សារអន្តរជាតិ។

ដើម្បីកាត់បន្ថាយសម្ពាធថយថ្លៃនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗទៀត ដែលធ្វើឱ្យអត្រាប្តូរប្រាក់បានថយចុះមកវិញមកត្រឹម ៤ ០៨១ រៀលក្នុងមួយដុល្លារអាមេរិកនៅចុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។ ចំណែករូបិយប័ណ្ណប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជាមួយចំនួនបានថយថ្លៃគួរកត់សម្គាល់ធៀបនឹងដុល្លារអាមេរិក ដូចជា យ៉េនជប៉ុន (-៩%) យ៉ន់ចិន (-៦,៧%) បាតថៃ (-១,៤%) ដុងវៀតណាម (-២,៦%) និងផោនអង់គ្លេស (-១,៣%) ខណៈប្រាក់អឺរ៉ូកើនឡើងបន្តិច (០,៨%)។

លោជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា កម្ពុជារក្សាបានតម្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាពល្អប្រសើរ ដោយមានអត្រាប្រែប្រួលទាបជាង ២% ប៉ុណ្ណោះធៀបនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណនៅប្រទេសមួយចំនួន ដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩% យ៉ន់ចិនធ្លាក់ថ្លៃ ៦,៧% និងគីបឡាវធ្លាក់ថ្លៃ ២៩,៨% ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិកបានកើនឡើងក្រោមឥទ្ធិពលនៃដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។

លោជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ៖

“ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិនគ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច”។

អត្រាប្តូរប្រាក់ត្រូវបានសេដ្ឋវិទូចាត់ទុកជាសូចនាករមួយបង្ហាញពីសុខភាពសេដ្ឋកិច្ច ដូចដែលអតីតនាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Per Jacobson ធ្លាប់បានលើកឡើងថា «ការលើកម្ពស់តម្លៃរូបិយវត្ថុជាតិឱ្យបានល្អ ជាការងារអាទិភាពនៃការកសាងមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»។

លោជំទាវបណ្ឌិត បានលើកឡើងថា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ជាចម្បងអាស្រ័យដោយការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលសមស្រប និងការធ្វើអន្តរាគមន៍លក់ប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារប្តូរប្រាក់តាមការចាំបាច់។ ការងារនេះអាសម្រេចទៅបាន ដោយសារការរក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលបានកើនឡើងដល់ប្រមាណ ២០ ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១២,៣% ធៀបនឹងឆ្នាំ២០២២ និងស្មើនឹងជាង ៧ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់។  

ដោយឡែក ជុំវិញប្រតិបត្តិការប្តូរប្រាក់នៅលើផ្លែតហ្វម NBCP របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុង២០១៨ មកដល់បច្ចុប្បន្ននេះ មានសមាជិកជួញដូរក្នុងប្រព័ន្ធចំនួន ៦៩ គ្រឹះស្ថាន រួមមាន ៖ ធនាគារពាណិជ្ជ ៥០ ធនាគារឯកទេស ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ១០ និងអាជីវកម្មប្តូរប្រាក់ចំនួន ៥។ ប្រតិបត្តិការជួញដូរប្រាក់ដុល្លារអាមេរិកក្នុងផ្លែតហ្វម NBCP បានកើនឡើងជាលំដាប់ពីឆ្នាំ២០១៨ រហូរឆ្នាំ២០២២ តែបានថយចុះ -៤% មកប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣នេះ (បើទោះជាចំនួនប្រតិបត្តិការជួញដូរមាន ១ ៤៤៣ ប្រតិបត្តិការប្រហាក់ប្រហែលនឹងឆ្នាំ២០២២)។ ការថយនេះ បណ្តាលមកពីការថយចុះតម្រូវការទិញ-លក់ប្រាក់ដុល្លារអាមេរិក និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា។

គួររំលេចផងដែរថា ក្នុងឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ចំនួន ១២ លើកដោយលក់ប្រាក់ដុល្លារអាមេរិកសរុបចំនួន ១៣៩,១ លានដុល្លារអាមេរិក នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ធៀបនឹងការលក់ ៩ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ការសម្រេចធ្វើអន្តរាគមន៍នេះគឺដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល និងការពារអំណាចទិញនៃចំណូលរបស់ប្រជាជន បន្ទាប់ពីអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឡើងខ្ពស់ជាងនិន្នាការកន្លងមកគួរឱ្យកត់សម្គាល់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ