ភ្នំពេញ៖ គិតត្រឹមដើមខែមីនា ឆ្នាំ២០២២ នេះ វឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបានប្រមាណ ៦៤ភាគរយហើយ ដែលអាចសម្រេចតាមផែនការនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

តាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងស្ពាននេះមានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោលមានកំពស់រហូតដល់ ៤០ម៉ែត្រសម្រាប់ព្យួរខ្សែកាប ។
គម្រោងស្ពាននេះនឹងបង្កើតរំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។

សូមរំលឹកថា គម្រោងសាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែនេះត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ មានប្រវែងស្ពានសរុប ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ និងមានចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ ម៉ែត្រ សងខាងផ្លូវនៃស្ពាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME
Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/07/2026
បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content