ភ្នំពេញ ៖ ការងារជាអ្នកមគ្គទេសក៍ទេសចរណ៍ជាអាជីពមួយក្នុងចំណោមអាជីពផ្សេងទៀតដែលត្រូវបានគេរាប់បញ្ចូលក្នុងក្រុមដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្រោមឥទ្ធិពលនៃវិបត្តិជំងឺសកល។ អ្វីដែលជាការគួរឲ្យកត់សម្គាល់ ដោយសារកត្តាជីវភាព ផ្គួបផ្សំនឹងភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺកូវីដ-១៩ផងនោះ អ្នកមគ្គទេសក៍មួយចំនួនធំបានបង្ខំចិត្តទុកអាជីពខ្លួនចោលបណ្ដោះអាសន្ន និងស្រវ៉ាចាប់ការងារក្រៅជំនាញដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឬមានអ្នកខ្លះ ក៏សម្រេចចិត្តបោះបង់ចោលអាជីពនេះតែម្ដង។

ជាការឆ្លើយតប និងស្រោចស្រង់ រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមស្វះស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ដែលអាចជួយឲ្យវិស័យនេះមានដង្ហើមឡើងវិញជាបណ្តើរៗ។ ជាលទ្ធផល កម្ពុជាគ្រោងនឹងអនុវត្តន៍នូវទេសចរណ៍វ៉ាក់សាំងនៅពេលខាងមុខ ខណៈដែលកម្ពុជាក៏ទទួលបាននូវកិច្ចព្រមព្រៀងសហការជាមួយប្រទេសរុស្ស៊ីក្នុងការផ្សព្វផ្សាយ និងណែនាំទេសចររបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀត។
ប្រធានសមាគមទីភ្នាកងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា អ្នកមគ្គទេសក៍កម្ពុជាដែលមានជំនាញ និងចំណេះដឹងផ្នែកភាសារុស្ស៊ីនៅពេលបច្ចុប្បន្ននេះសុទ្ធតែមានវ័យចំណាស់ដែលពួកគេជាអតីតនិស្សិតធ្លាប់ទៅបណ្ដុះបណ្ដាលនៅប្រទេសរុស្ស៊ី។ ពេលពួកគាត់ត្រឡប់មកកម្ពុជាវិញក៏មានតែមួយចំណែកតូចប៉ុណ្ណោះដែលចូលបម្រើការងារនៅក្នុងវិជ្ជាជីវៈជាអ្នកមគ្គទេសក៍ ហើយមួយចំណែកធំក៏បានចូលបម្រើការងារនៅក្នុងជួររដ្ឋាភិបាល។

លោកជំទាវបញ្ជាក់ថា ៖
«ចំនួនខ្វះខាតនេះគឺគិតតែក្នុងរង្វង់អ្នកដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីប្រទេសរុស្ស៊ីប៉ុណ្ណោះ នៅមិនទាន់រាប់បញ្ចូលទាំងអ្នកដែលផ្អាកបណ្ដោះអាសន្ន ឬបោះបង់នៅឡើយទេ ពោលគឺធាតុផ្សំដែលធ្វើឲ្យកម្ពុជាមានការខ្វះខាតអ្នកមគ្គទេសក៍ទេសចរណ៍តែម្ដង។ ដោយសារតែបែបនេះហើយបានជាកន្លងមកយើងមិនសូវបានទទួលភ្ញៀវរុស្ស៊ី ហើយមិនត្រឹមតែជាមគ្គទេសក៍ទេសចរណ៍នោះទេ ជាការីទេសចរណ៍ ជាទីភ្នាក់ងារទេសចរណ៍ក៏យើងមិនមានអ្នកចេះប្រើប្រាស់ភាសារុស្ស៊ីច្បាស់ដែរ ហេតុនេះការទំនាក់ទំនងយើងនៅមានកម្រិតនៅឡើយ»
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឆាយ ស៊ីវលីន ក៏បានរំលេចឡើងពីគោលបំណងរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលចង់ឲ្យមានការជ្រើសរើសយកមួយចំណែកនៃមគ្គទេសក៍ទៅបណ្ដុះបណ្ដាលភាសា ដោយរំពឹងថាពួកគេនឹងអាចទាក់ទាញភ្ញៀវជនជាតិរុស្ស៊ីឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលគោលដៅនៃភ្ញៀវទេសចររុស្ស៊ីភាគច្រើនបាញ់ឆ្ពោះទៅកាន់ប៉ែកអឺរ៉ុបច្រើនជាងអាស៊ី ហើយកម្ពុជាអាចមានលទ្ធភាពទទួលបានភ្ញៀវជនជាតិរុស្ស៊ីត្រឹមតែប្រមាណ ៦ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content