គិតត្រឹមចុង​ឆ្នាំ២០២៤ មានក្រុមហ៊ុន​ចំនួន​៤ បានអភិវឌ្ឍន៍គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យនៅកម្ពុជា​

ភ្នំពេញ ៖ អនុវត្ត​តាមគោល​នយោបាយ​ជាតិ​ស្ដីពីលំនៅឋាន​ និងគោល​នយោបាយ​ស្តីពីការលើក​ទឹកចិត្ត​ និងការ​បង្កើត​កម្មវិធីជាតិ​សម្រា​ប់​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​របស់រាជរដ្ឋាភិបាល ក្នុងគោល​ដៅ​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសមាន​លំ​នៅ​ឋាន​សមរម្យ​ អាច​​រស់​នៅ​បាន​ប្រកបដោយផាសុក​ភាព​ សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ ជាពិសេស​ប្រជាពលរដ្ឋដែល​មានប្រាក់​ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប និង​ជនងាយ​រង​គ្រោះ​នោះ គម្រោងលំនៅឋានតម្លៃសមរម្យ​ចំនួន​៤គម្រោង រួម​មានលំនៅឋាន​សរុប​ចំនួន ៨ ៣៣១ខ្នងផ្ទះ និង ៣ ១៦៤​ ចំណែកឯកជន (Unit) ត្រូវ​បានអភិវឌ្ឍន៍​​នៅភ្នំពេញ និងខេត្ត​កណ្ដាល ។

យោងតាម​របាយការណ៍​បូក​សរុប​របស់​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​​​ បានបង្ហាញ​ពីក្រុម​ហ៊ុនចំនួន​៤​ ដែលបានអភិវឌ្ឍ​​គម្រោ​ង​លំនៅឋានតម្លៃ​សមរម្យលក់​ជូន​ដល់​ពលរដ្ឋ​ និងមន្ត្រីរាជការដែល​មានប្រាក់​ចំណូលទាប ​និងមធ្យម​ ។​ គម្រោងទាំង​៤នេះ រួមមាន ១. គម្រោង​លំនៅឋានទីក្រុង​រណប​ សិរីមង្គល ដែល​គម្រោងនេះ​អភិវឌ្ឍន៍doyក្រុមហ៊ុន​ WorldBridge Homes Co.,Ltd មាន​ផ្ទះ​សរុប​ចំនួន ២ ៤៥៧​ផ្ទះ សាងសង់ឡើង​លើ​ផ្ទៃដី​ចំនួន​២៤​ហិចតា ស្ថិតនៅក្នុង​ភូមិ​កោះគរ សង្កាត់​រកាខ្ពស់​​​ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ គម្រោង​នេះ​​បានបញ្ចប់​១០០ភាគរយហើយ​ទាំង​ដំណាក់​កាលទី១ និង​ដំណាក់កាលទី​២ ។

គម្រោងអភិវឌ្ឍន៍​លំនៅឋានតម្លៃ​សមរម្យ​មួយទៀត គឺ​លំនៅឋាន​ អារ៉ាខាវ៉ា អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ARAKAWA Co.,Ltd មាន​ចំនួនផ្ទះសរុប ៣ ១៦៤​ ចំណែក​ឯកជន (Unit) ស្ថិតនៅលើ​ផ្ទះដី​១,៣៦​ហិចតា ជា​ប្រភេទ​អគារ​សហកម្មសិទ្ធិ (Condo) ស្ថិតនៅភូមិន​ទឹក​ថ្លា សង្កាត់ទឹក​ថ្លា ​ខណ្ឌសែន​សុខ រាជធានីភ្នំពេញ ។ គម្រោងនេះ ក៏បាន​បញ្ចប់​ទាំង​ស្រុង ​១០០ភាគរយហើយដែរ ទាំង​ដំណាក់​កាលទី​១​ និងដំណាក់ទី​២ ។

សម្រាប់គម្រោង​អភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យ​ទី​៣ គឺ បុរី សែន​មនោរម្យ​ព្រែក​តាទែន អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន B&BM Development Co.,Ltd មានផ្ទះសរុប​ចំនួន ៥​ ៣៤០​ ស្ថិតនៅលើផ្ទៃដី​ចំនួន​៨០​ហិចតា ក្នុង ភូមិ​ស្លែងដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ គម្រោង​នេះ សម្រេច​ប្រមាណ​៩៧​ភាគរយ ក្នុង ដំណាក់កាលទី​១ ។

ចំណែកគម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​មួយទៀត​គឺ គម្រោង​បុរី ហ្គ្រេន​ផាក អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន BRGP Property Development Co.,Ltd ដែលមាន​ផ្ទះ​ចំនួន ៥៣៤​ផ្ទះ លើផ្ទៃដី​សរុប​ចំនួន ៥,១៦​ហិចតា ស្ថិតនៅ​ក្នុង​ភូម​ទួលកី សង្កាត់ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោង​នេះសម្រេច​បាន១០០ភាគរយ​ហើយ​នៅក្នុងដំណាក់​កាលទី​១ និង​ប្រមាណ៣៧ភាគរយ​នៅ​ក្នុង​​ដំណាក់ទី២ ។

លោក ​យក់ សុធីរឹទ្ធិ នាយក​គ្រប់គ្រងទូទៅ​នៃ​ក្រុមហ៊ុន​ WorldBridge Homes បានមានប្រសាសន៍​ប្រាប់ ​AMS Economy ឱ្យដឹងថា រហូតមកដល់​នេះ គម្រោង​អភិវឌ្ឍន៍លំនៅឋាន​ ទីក្រុង​រណបសិរីមង្គល សម្រេច​បាន​១០០ភាគរយទាំង​ពីរ​ដំណាក់​កាល​ ដោយការលក់​គម្រោង​នេះ​ក៏សម្រេច​បាន​រហូតដល់ប្រមាណ៩៥ភាគរយ​ ពោលគឺ​នៅសល់តែ​៥ភាគរយ​ទៀត​ប៉ុណ្ណោះនឹង​បញ្ចប់ការ​លក់ទាំង​ស្រុង ។

លោក​បន្តថា គម្រោងនេះ​ក៏មានប្រជាពលរដ្ឋ​​ដែល​បានទិញ​ផ្ទះ​ចូលមក​រស់នៅ​ប្រមាណ៨០ភាគរយហើយ ដោយ​ធ្វើឱ្យ​គម្រោ​ង​សិរី​មង្គល​មានសភាពអ៊ូរអរ​​ ប្រៀបដូចជា​ទីក្រុងថ្មីមួយ​ ។ គម្រោងនេះ​ពិតជា​បានចូលរួមចំណែក​ដ៏សំខាន់ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះ​ស្រា​យប​​ញ្ហា​លំនៅឋាន​របស់​ពល​រដ្ឋ និងមន្ត្រីរាជការ​ដែលពុំមានលទ្ធភាព​ក្នុងការទិញផ្ទះថ្លៃៗស្នាក់​នៅ ។ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ទាំងស្រុង ក្រុមហ៊ុនក៏​នឹង​ស​ហការ​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ស្វែងរកទីតាំង​ថ្មី ដើម្បីអភិវឌ្ឍ​ន៍លំនៅឋានតម្លៃសមរម្យ​ ​ផ្គត់ផ្គង់លំនៅឋាន​ឆ្លើយតបនឹងទីផ្សារ​នា​ពេល​បច្ចុ​ប្បន្ន​ និង​អនាគត​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *