សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន ដើម្បីធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងវិនិយោគរបស់វិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ​​ក្នុងពេលសម្ដេចជួបពិភាក្សាការងារ​ជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (Minebea) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ​ក្នុង​ឱកាស​សម្ដេច​ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

តាមរយៈលទ្ធផលនៃ​ជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានលើកឡើងពីភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea និង​ពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែល​ក្នុង​នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានឆ្លើយតបវិញថា​ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិ​យា​កាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគតាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្រប​ខ័ណ្ឌ​គតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ។ ក្នុងនោះមាន​ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។

សម្ដេចបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសា​ងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំ​បន់។ លើសពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត»។

នៅថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០២៣ មុននឹង​ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា​វិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជាផងដែរ​។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «សិក្ខាសាលានេះ នឹង​ដើរ​តួ​សំខាន់ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជ​កម្ម​និង​វិនិយោគ,​ កិច្ច​សហ​ប្រតិបត្តិការ​ធុរកិច្ច និង​នវានុវត្តន៍,​ ការយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក និង​​មិត្តភាព​រវាង​ប្រទេស​ទាំ​ងពីរកម្ពុជា-ជប៉ុន»។

សិក្ខាសាលានេះ ក៏​មានវិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិនជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិនកម្ពុជាចំនួនប្រមាណជាង ៨០ នាក់។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១៩ ខែធ្នូ នេះថា ​ការរៀបចំសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ នេះ មាន​ក្រុមហ៊ុនជាច្រើន​បានបង្ហាញពីការចាប់អាម្មណ៍ខ្លាំងនៅក្នុងការវិនិយោគនៅក្នុងប្រ​ទេសកម្ពុជា។

អ្នកឧកញ៉ាបានបញ្ជាក់ថា ៖‍ «យើងឃើញថា សម្តេចធិបតី បានខិតខំទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន ដែលជាការវិនិយោគរវាងដៃគូរដ្ឋ និងឯកជន»។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ដែលបានជំនួយពីខាងប្រទេសជប៉ុន ជាពិសេសការតភ្ជាប់ផ្លូវក្នុងមហាអនុតំបន់ទន្លេមេគង្គ វៀតណាម ថៃ កម្ពុជា ដូចជា ផ្លូវជាតិលេខ៥ ដើម្បីតភ្ជាប់ទៅខាងថៃ ស្ពានអ្នកលឿង (ស្ពានត្សឹបាស្សា) ទៅខាងវៀតណាម គឺដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុនគិតគូរពិចារណាលើការវិនិយោគបូក១។

ដោយឡែក ក្នុងពេលអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ដែរនោះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួ​យឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភា​ព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

តាមរយៈក្រសួងពាណិជ្ជកម្មបានលើកឡើងថា ជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានកត់សម្គាល់លើការសម្រេចបាននូវលំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន នាពេលកន្លងមក។

នៅក្នុងន័យនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ល្អៗសំដៅធ្វើយ៉ាងណាពង្រឹង និងជំរុញសកម្មភាពធុរកិច្ចនិងលំហូរពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសបានបញ្ជាក់ពីភាពចាំបាច់ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងអាស៊ាន-ជប៉ុន និងកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោកជំទាវ ចម និម្មល បាន​លើកឡើង​ថា ​ការចូលរួមពីវិស័យឯកជនរបស់ជប៉ុន ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងកា​រអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងការបង្កើតឱកាសការងារ និងការធ្វើពិពិធកម្មឧស្សាហកម្មនិងពាណិជ្ជកម្មរបស់កម្ពុជា។

លោកជំទាវបានថ្លែងថា ៖ «សូមលើកទឹកចិត្តសហគមន៍ធុរកិច្ច និងវិនិយោគិនជប៉ុន ឱ្យធ្វើធុរកិច្ច និងបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា ជាពិ​សេសលើវិស័យដែលរដ្ឋាភិបាលចាត់ទុកថាជាវិស័យដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចជាតិដូចជា វិស័យកសិកម្មនិងឧស្សាហកម្មកែច្នៃ វាយនភ័ណ្ឌនិងកម្មន្ដសាល ទេសចរណ៍ ឧស្សាហកម្មច្នៃប្រឌិត ស្រាវជ្រាវនិងអភិ​វឌ្ឍន៍ ដឹកជញ្ជូននិងឡូជីស្ទីក ច្ចេកវិទ្យាឌីជីថល សេវាហិរញ្ញវត្ថុ និងសេវាអប់រំ ជាពិសេសការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេ​ស និងឧទ្យានឧស្សាហកម្ម ជាដើម»៕ អត្ថបទ (CPA)៖ វណ្ណ សុជាតា​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *