អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុន ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគនិងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា នាប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុន ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលជាទីតាំងយុទ្ធសាស្ត្រនៅ​ចំបេះដូង​នៃ​តំបន់អាស៊ីអាគ្នេយ៍ និងផ្តល់អំណោយផលក្នុងការវិនិយោគ។

សូមជម្រាបថា សិក្ខាសាលាវិនិយោគកម្ពុជានេះ ដើរតួសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគកិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍ ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ វិនិយោគិនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិនជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមាន​ចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិនកម្ពុជាចំនួនប្រមាណជាង ៨០ នាក់ ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងជប៉ុន ហើយប្រទេសទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងទ្វេ​ភាគី​ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជប៉ុន ដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជា ហើយក៏ជា ប្រទេសផ្តល់ជំនួយដ៏ធំ​ជាងគេមួយ​ផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

អ្នកឧកញ៉ាបានគូបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣ ក៏ជាខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំ នៃទំនាក់ទំនង អាស៊ាន-ជប៉ុន ហើយក៏ជាឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែរ។ កម្ពុជា គឺជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រនៅចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់ ដោយមានអត្រាកំណើន ៧.៧% ក្នុងមួយឆ្នាំរយៈពេលជាងពីរទសវត្សរ៍។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖

«ជប៉ុន អាចទទួលបានច្រើនយ៉ាងពីកម្ពុជា ទាំងទីផ្សារនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាដៃគូយុទ្ធសាស្ត្រ​និង​នយោបាយដែលអាចជួយជប៉ុនក្នុងការលើកកម្ពស់តួនាទី និងជំហររបស់ជប៉ុននៅក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេលវែង សំដៅ សម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ២៥ ឆ្នាំខាងមុខ គឺជារបត់ថ្មីសម្រាប់កម្ពុជា»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»

ម៉ាឡេស៊ីកំពុងត្រៀមខ្លួនក្នុងការចូលរួមជាសមាជិកក្រុមប្រទេស BRICS

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

នាយករដ្ឋមន្រ្តីម៉ាឡាស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ម៉ាឡេស៊ីបានបានធ្វើការសម្រេចចិត្តក្នុងការចូលរួមជាមួយ BRICS ហើយនឹងដាក់នីតិវិធីជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈដែលកំពុងរង់ចាំលទ្ធផលចុងក្រោយពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង

អាជីវកម្មរាប់រយដកខ្លួនចេញពីទីផ្សាររុស្សី ប៉ុន្តែយីហោធំៗបន្តម៉ាកពាណិជ្ជកម្មក្នុងទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

Coca Cola បានបង្ហាញខ្លួនក្នុងទីផ្សាររុស្ស៊ីតាំងតែពីឆ្នាំ១៩៨០ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងមូស្គូ និងឆ្នាំ១៩៩០ នៅតាមហាង McDonald's

អ្នកជំនាញប្រាប់ពីរបៀបប្រើប្រាស់កម្ចី ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2024

អ្នកជំនាញហិរញ្ញវត្ថុប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់លុយកម្ចី ឬឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព ហើយវិធីសាស្ត្រទាំងនេះរួមមានការផ្តោតលើការប្រើប្រាស់កម្ចីឱ្យចំគោលដៅ

គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/06/2024

រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ផ្នែកពន្ធដារ​ជាច្រើន​ដល់​វិនិយោគិនណាដែលមានបំណងមក​វិនិយោគ​នៅខេត្តព្រះសីហនុ ជាពិសេស​លើ​គម្រោងអគារ​ជាប់គាំង​

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *