ភ្នំពេញ ៖ ប្រសិនបើស្ថានការនៃការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរដូចរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បាន និងកំពុងត្រៀមអនុញ្ញាតឲ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីអាចដំណើរការសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចុងសប្ដាហ៍មុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើស្ថានការនៃការទប់ស្កាត់ការឆ្លងរីករាយដាលជំងឺកូវីដ-១៩ ត្រូវបានអនុវត្តល្អប្រសើរក្រោមការចូលរួមយ៉ាងយកចិត្តទុកដាក់ពីណាក់កម្លាំងពាក់ព័ន្ធ រួមមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសអនុវត្តនូវវិធានការ ៣ កុំ និង ៣ ការពារ ឲ្យបានយ៉ាងខ្ជាប់ខ្ជួននោះ កម្ពុជានឹងអាចបើកប្រទេសលើគ្រប់វិស័យឡើងវិញ។

ជាការគួរឲ្យកត់សម្គាល់ បច្ចុប្បន្ននេះ កំណើននៃចំនួនអ្នកឆ្លងត្រូវបានកាត់បន្ថយ ហើយចំនួនអ្នកស្លាប់ក៏មានការថយចុះដូចគ្នា ដោយមានថ្ងៃខ្លះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ តិចជាងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះផង។ ការណ៍នេះមានន័យថា ការអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេសទាំងមូល ត្រូវបានធ្វើឡើងមានភាពល្អប្រសើរ ខណៈដែលអ្នកបានចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានកើនឡើងច្រើនជាង៩០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«ប្រសិនបើក្នុងរង្វង់ ១០-១៥ ថ្ងៃ អត្រាឆ្លងត្រឹមកម្រិតដូចសព្វថ្ងៃ និងអត្រាអ្នកស្លាប់ត្រឹមកម្រិតប៉ុណ្នឹង ខ្ញុំគិតថាដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ប៉ុន្តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង»
សម្ដេចបានបន្តថា ៖
«ឥឡូវ ទាំង IMF ទាំងធនាគារពិភពលោក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករណ៍តម្លើងនូវអត្រាកំណើនសេដ្ឋកិច្ចរបស់យើងពី ១,៨% ទៅ ២,២% ដែលមុននោះ ឆ្នាំទៅ យើងប្រជុំគ្នានៅទីនេះ ដាក់ព្យាករណ៍កំណើនសេដ្ឋកិច្ច ៤,១% ប៉ុន្តែដោយសារតែការវាយឡុកនៃជំងឺរាតត្បាត គឺមានការព្យាការណ៍សាជាថ្មី ថាយើងធ្លាក់មកនៅត្រឹម ១,៨% ហើយឥឡូវគេព្យាករណ៍ថា នឹងឡើងដល់ ២,២%។ ត្រឹមរយៈពេល២ខែចុងក្រោយនៃឆ្នាំនេះ យើងអាចបើកបាន ជាពិសេសគឺទេសចរផ្ទៃក្នុង និងសេវាដទៃទៀត នោះកំណើនសេដ្ឋកិច្ចនឹងអាចឡើងលើសនេះបន្តិចទៀត ហើយចំណូលថវិកាជាតិនឹងអាចវិលត្រឡប់មករកស្ថានភាពល្អប្រសើរ»
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគ្រប់តួអង្គដែលពាក់ព័ន្ធ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋដែលបានខិតខំការពារសុវត្ថិភាពខ្លួនឯង ខិតខំការពារក្រុមគ្រួសារ ព្រោះបញ្ហានៃជំងឺកូវីដនេះចាប់ផ្តើមចេញពីមនុស្សម្នាក់ៗនេះតែម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content