ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា ខ្លួនកំពុងតែបង្កើនមហិច្ឆតាក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងប្រទេសកម្ពុជាផងដែរ នូវទឹកប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa បានមានប្រសាសន៍ថា ៖
« វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើនអំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតារបស់យើងដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ដោយប្រើធនធានរបស់យើងផ្ទាល់»

កាលពីឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងរំក្ដីពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។ ចំណែកថវិកាចំនួន ២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុងវិស័យសំខាន់ៗចំនួន ៥គឺ៖
ទី១- មធ្យោបាយថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមមានការរក្សាថាមពលប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូនកាបូនទាប ដោយរំពឹងថា ហិរញ្ញប្បទានសរុបសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងឈានដល់ ៦៦ ពាន់លានដុល្លារ។
ទី២-គម្រោងពង្រីកការសម្របទៅនឹងការប្រែប្រួល។ គម្រោងក្នុងវិស័យងាយរងផលប៉ះពាល់ដោយសារអាកាសធាតុទាំងនេះ ដែលរួមមានដូចជា សេវាទីក្រុង កសិកម្ម និងទឹក នឹងត្រូវបានរចនាឡើងក្នុងគោលបំណងចម្បងសម្រាប់ការបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់។ ADB រំពឹងថាហិរញ្ញប្បទានសរុបរបស់ខ្លួនសម្រាប់សកម្មភាពបន្ស៊ាំនេះ នឹងកើនដល់ ៣៤ ពាន់លានដុល្លារ។
ទី៣- ការបង្កើនហិរញ្ញវត្ថុអាកាសធាតុក្នុងប្រតិបត្តិការវិស័យឯកជនរបស់ ADB រួមបញ្ចូលទាំងការបង្កើតគម្រោងដែលអាចធ្វើពាណិជ្ជកម្មបានបន្ថែមទៀតសម្រាប់ទាំង ADB និងវិនិយោគិនឯកជន។ ការពង្រីកនេះនឹងត្រូវបានគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការការស្តារឡើងវិញពីជំងឺរាតត្បាតនូវតម្រូវការទីផ្សារសម្រាប់ការផ្តល់ហិរញ្ញប្បទាន បច្ចេកវិទ្យានិង ការច្នៃប្រឌិតថ្មីក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ និងវិស័យអាជីវកម្មថ្មីសម្រាប់ប្រតិបត្តិការ អាកាសធាតុឯកជន។ ADB មានបំណងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះជាមួយនឹងទឹកប្រាក់សរុបចំនួន ១២ ពាន់លានដុល្លារសម្រាប់វិស័យហិរញ្ញវត្ថុអាកាសធាតុឯកជនដោយប្រើធនធានផ្ទាល់របស់ខ្លួនហើយរំពឹងថានឹងអាចកៀរគរចំនួនទឹកប្រាក់បន្ថែមពី ១៨ ពាន់លានដុល្លារ ទៅ ៣០ ពាន់លានដុល្លារសម្រាប់ការងារនេះ។
ទី៤- គាំទ្រដល់ការងើបឡើងវិញបៃតង ធន់ និងបរិយាប័ន្ន ពីជំងឺកូវីដ១៩ រួមទាំងតាមរយៈ វេទិកាហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត ដូចជា វេទិកាយន្តការហិរញ្ញវត្ថុបៃតង និងការស្តារឡើងវិញបៃតង ជាកាតាលីករអាស៊ាន (ASEAN Catalytic Green Finance Facility and Green Recovery Platform) ដែលត្រូវបានគេរំពឹងថានឹងផ្តល់មូលនិធិពីទីផ្សារមូលធននិងវិនិយោគិន វិស័យឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប។
ទី៥- ការគាំទ្រដល់ការធ្វើកំណែទម្រង់នៅក្នុង DMCs ដើម្បីដំណើរការសកម្មភាពផ្តល់ប្រាក់កម្ចីផ្អែកលើគោលនយោបាយគាំទ្រដល់គោលនយោបាយ និងស្ថាប័ននានាសម្រាប់ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
តាមរយៈវិស័យទាំងនេះ ADB នឹងបន្តពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content