និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវដល់ប្រជាជនបង្កើនប្រុងប្រយ័ត្នចំពោះការដាក់ប្រាក់វិនិយោគតាមអនឡាញ

ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរម្លឹក និងអំពាវនាវដល់ប្រជាជនបង្កើនប្រុងប្រយ័ត្នចំពោះការដាក់ប្រាក់វិនិយោគតាមអនឡាញជាមួយគម្រោងគ្មានការអនុញ្ញាត ឬខុសច្បាប់ ដោយសន្យាផ្ដល់មកវិញនូវអត្រាការប្រាក់ និងប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែលសកម្មភាពទាំងនេះពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរវាងនិយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សេចក្តីថ្លែងការណ៍រួមនេះបានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងអគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យឃើញថា មានការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប រួមមានបណ្តាញសង្គមហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាផ្ដល់មកវិញនូវអត្រាការប្រាក់ និងឬប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែលសកម្មភាពទាំងនេះពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ក្រុមឧក្រិដ្ឋជនបានបង្កើតក្រុមតេលេក្រាមក្លែងក្លាយ ឬប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ន និងក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណស្របច្បាប់នានា ដើម្បីបម្រើឱ្យសកម្មភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

កន្លងមកមានប្រជាពលរដ្ឋបានរងគ្រោះដោយសារការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ទាំងនេះ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។ ទន្ទឹមនេះក៏បានបង្កឱ្យមានការភាន់ច្រឡំជាមួយក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ព្រមទាំងបង្កការរំខានដល់ការវិនិយោគ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទម្រង់នៃការប្រមូលមូលនិធិតាមរូបភាពបែបនេះជាសកម្មភាពខុសច្បាប់ និងជាអំពើឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែប្រសិនបើការប្រមូលមូលនិធិធ្វើឡើងដើម្បីយកទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ គឺតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា បើពុំដូច្នេះទេត្រូវចាត់ទុកជាអាជីវកម្មនៃគម្រោងវិនិយោគរួមដោយខុសច្បាប់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើនកិច្ចសហការក្នុងការប្រមូលព័ត៌មាន និងបន្តឃ្លាំមើលការអនុវត្តទាំងឡាយដែលគ្មានការអនុញ្ញាត ឬពុំមានអាជ្ញាប័ណ្ណស្របច្បាប់ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការអនុវត្តសកម្មភាពល្មើសច្បាប់តាមគ្រប់រូបភាពសំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបតាមយន្តការច្បាប់ដែលមានជាធរមាន។

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរម្លឹក និងអំពាវនាវដល់សាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការដាក់ប្រាក់វិនិយោគតាមអនឡាញជាមួយគម្រោងគ្មានការអនុញ្ញាត ឬខុសច្បាប់ទាំងនោះ។

ករណីមានការសង្ស័យ ឬចាញ់បោកដោយសារការដាក់ប្រាក់ទាំងនោះ សូមរួសរាន់ផ្តល់ព័ត៌មានជាបន្ទាន់ ឬដាក់ពាក្យបណ្តឹងមកអគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈគេហទំព័រផ្លូវការ https://hotline.police.gov.kh ឬ Hotline ១១៧ ឬទំនាក់ទំនងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិតាមទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ ឬទំនាក់ទំនងមកនិយ័តករមូលបត្រកម្ពុជា តាមសារអេឡិចត្រូនិក investigation@serc.gov.kh ឬទូរស័ព្ទលេខ ០១១ ៨៤៧ ៧៧៩ (តេលេក្រាម)។

អាជ្ញាធរមានសមត្ថកិច្ចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងយកស្មារតីនៃសេចក្ដីថ្លែងការណ៍រួមនេះទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងធ្វើការវិនិយោគប្រកបដោយការប្រុងប្រយ័ត្នខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ