សៀមរាប ៖ ផ្អកកំពឹស ជាប្រភេទអាហារផ្អាប់មួយមុខរបស់ប្រជាជនខ្មែរ ដែលតែងនិយមបរិភោគជាមួយបន្លែអន្លក់ស្រស់ៗ ដូចជា ត្រសក់ ពពាយ យ៉ាងឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ អាហារប្រភេទនេះគេទទួលទានយូរៗម្ដងប៉ុណ្ណោះ ខណៈដែលការផលិតត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច ឬជាលក្ខណៈគ្រួសារនៅឡើយ។

អ្នកស្រី រ៉ុង សុខុន ជាអាជីវករលក់ផ្អកកំពឹស និងអាហារផ្អាប់ម្នាក់នៅក្នុងខេត្តសៀមរាប ក្រោមយីហោ «ស្នាដៃអ្នកសៀមរាប» បានមានប្រសាសន៍ប្រាប់ AMS ថា ៖
« ខ្ញុំធ្វើជាលក្ខណៈគ្រួសារតិចតួចប៉ុណ្ណោះ ប៉ុន្តែការធ្វើវិញគឺមានតាំងចិត្តខ្ពស់ យកចិត្តទុកដាក់ ទាំងចិត្តទាំងកាយ ដោយគិតគូរពីសុខភាពរបស់អ្នកទទួលទានជាសំខាន់ ហើយទម្រាំបានចំណូលមកក៏មិនងាយស្រួលប៉ុន្មានដែរ»

អ្នកស្រីបានបន្តឲ្យដឹងទៀយថា អ្នកស្រីអាចលក់បានចាប់ពី ៥ទៅ១០គីឡូក្រាមក្នុងមួយថ្ងៃ ឬអាចលើសនេះ អាស្រ័យលើការកម្ម៉ង់របស់ភ្ញៀវ។ ក្នុងមួយគីឡូក្រាមគាត់អាចលក់បានក្នុងតម្លៃបោះដុំ ១៨ ០០០ រៀល ដែលភ្ញៀវភាគច្រើនជាអ្នកនៅទីក្រុងភ្នំពេញ និងមាននៅតាមខេត្តផ្សេងៗមួយចំនួនទៀត ហើយក៏មានអ្នកខ្លះទិញផ្ញើទៅសាច់ញាតិនៅប្រទេសជិតខាងផងដែរ ហើយការទិញទៀតសោតច្រើនតាមអនឡាញ។

ចំពោះរដូវដែលគេនិយមធ្វើវិញ ត្រូវបានអ្នកស្រីប្រាប់ឲ្យដឹងថា ភាគច្រើនគេចាប់ផ្ដើមធ្វើនៅរដូវទឹកសម្រក ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ដែលគេអាចដើរប្រមូលទិញកំពឹសស្រស់បានច្រើនយកមកស្តុកទុក។
អ្នកស្រីបញ្ជាក់បន្តទៀតថា ៖
«យើងពុំស្តុកទុកច្រើននោះទេ គឺទិញម្ដងប្រមាណ ២០គីឡូក្រាមទេ ដោយសារការធ្វើ គឺធ្វើថ្មីៗ តាមការកម្ម៉ង់របស់ភ្ញៀវ ដើម្បីរក្សាបានរសជាតិឆ្ងាញ់ ត្រូវធ្វើឱ្យវាមានរសជាតិល្មម ញ៉ាំបានភ្លាមៗ និងមិនជូរជ្រុល»

ទាក់ទងនឹងរបៀបធ្វើ និងផ្សំរសជាតិវិញ ម្ចាស់សិប្បកម្មស្នាដៃអ្នកសៀមរាបរូបនេះបានរៀបរាប់ថា រសជាតិផលិតផលប្រភេទនេះគឺចេះពីគ្រួសារ មានរូបមន្តប្រចាំគ្រួសារតាំងពីដើមមក ហើយរក្សាបាននូវរសជាតិ និងអនាម័យ ដោយសារអ្នកផលិតជាសមាជិកក្នុងគ្រួសារផ្ទាល់។ សម្រាប់ការផលិតផ្អកកំពឹសវិញ ដំបូងគេត្រូវរើសកំពឹសស្រស់ល្អៗ ទៅលាងសម្អាតឱ្យស្អាត ហើយប្រឡាក់អំបិលផ្អាប់ទុក៣ថ្ងៃ។ បន្ទាប់មកគេស្រង់វាយកទៅប្រឡាក់ ឬគេហៅថា ចាវអង្ករលីង ខ្ញី និងដាក់គ្រឿងឱ្យមានរសជាតិល្មម ហើយផ្អាប់ទុក៣ថ្ងៃបន្ថែមទៀត។
ក្រៅពីផ្អកកំពឹស អ្នកស្រីក៏មានលក់ដូចជា ត្រីងៀត ប្រហុក ផ្អក និងអាហារផ្អាប់ផ្សេងទៀតផងដែរ ដែលសុទ្ធសឹងជាស្នាដៃ ក៏ដូចជារូបមន្តប្រចាំគ្រួសារ ហើយគ្រួសារគាត់ផ្ទាល់ជាអ្នកផលិតប្រកបដោយអនាម័យ រសជាតិ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត។
«រាល់ការផលិតផលនីមួយៗ គឺយើងប្រើកំពឹស និងត្រីស្រស់ៗ ដើម្បីទទួលបានរសជាតិឆ្ងាញ់។ តួយ៉ាងដូចជាផ្អកកំពឹសផ្ទាល់ គេត្រូវការកំពឹសស្រស់ ដោយរើសយកកូនត្រីចេញឱ្យស្អាត ជៀសវាងការខ្វះអនាម័យដែលអាចធ្វើឱ្យពុលដល់អ្នកបរិភោគ។ចំណែកផលលំបាកវិញ ពុំមានជាបញ្ហាអ្វីច្រើនឡើយ ក្រៅពីកង្វះវត្ថុធាតុដើម ពោលគឺកំពឹសតែម្ដង ដោយសារគាត់ប្រើកំពឹសស្រែដែលគេរកបានមានមិនច្រើននោះទេ ដូច្នេះគេពុំអាចរកទិញកំពឹសបានតាមតម្រូវការគ្រប់រដូវកាលទេ»។
នេះបើតាមអ្នកស្រី សុខុនបានបញ្ជាក់ប្រាប់
គួរបញ្ជាក់ដែរថា អ្នកស្រី សុខុន បានចាប់ផ្ដើមរបរនេះប្រមាណជាង ១ឆ្នាំមកហើយ ដែលគាត់ចេះរូបមន្តក្នុងការផលិតពីចាស់ៗក្នុងគ្រួសារ។ ចំណែកដើមទុនក្នុងការធ្វើផ្អកកំពឹសនេះទៀតសោត ក៏ពុំត្រូវចំណាយអ្វីច្រើននោះដែរ ពោលគឺចំណាយតែលើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងការផលិតដូចជា កំពឹស អង្ករលីង ខ្ញី រំដេងជាដើម។
ចំពោះថ្ងៃអនាគត អ្នកស្រី សុខុន ក៏មានបំណងចង់ពង្រីកសិប្បកម្មផលិតអាហារផ្អាប់នេះឱ្យកាន់តែធំ និងទទួលបានការទទួលស្គាល់គុណភាពត្រឹមត្រូវ ដើម្បីឱ្យបងប្អូនប្រជាជនខ្មែរបានបរិភាគទាំងក្នុងស្រុក និងក្រៅស្រុក។ ចុងក្រោយ ម្ចាស់សិប្បកម្មខាងលើក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផ្អកកំពឹសក៏ដូចជាផលិតផលផ្អាប់ផ្សេងទៀតរបស់សិប្បកម្មលក្ខណៈគ្រួសារស្នាដៃអ្នកសៀមរាបផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content