My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ ៖ ផ្ទះ គឺជាវត្ថុដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការថែរក្សាការពារសន្តិសុខផង និងជារបាំងដ៏កក់ក្តៅគ្រប់ពេលវេលា គ្រប់ស្ថានភាពអាកាសធាតុផង ហើយវាកាន់តែចាំបាច់ ជាពិសេសម្រាប់អ្នកដែលទើបចាប់ផ្តើមមានគ្រួសារ។

ទោះបីជាយ៉ាងណាក្តី តម្លៃអចលនទ្រព្យទាំងដីធ្លី និងគ្រឿងសំណង់នៅតែបន្តកើនឡើងទោះបីជាត្រូវបានថមថយបន្តិចក្តីក្នុងអំឡុងពេលកូវីដ ដែលវាបានធ្វើឲ្យពលរដ្ឋកម្ពុជាមួយចំនួននៅតែមិនទាន់មានលទ្ធភាពក្នុងការសាងសង់ ឬទិញលំនៅដ្ឋានសម្រាប់ខ្លួនឯងនៅឡើយ ហើយនេះគឺជាមូលហេតុសំខាន់ដែលបុរសម្នាក់ដែលមានឈ្មោះថា ហាវ គង់ងីបានសម្រេចចិត្តបើកដំណើរអាជីវកម្មកើតថ្មីតាមបែបធរុកិច្ចបរិយាបន្នមួយកាលពីអំឡុងពេលនៃវិបត្តិរាតត្បាតដោយសង្ឃឹមថាអាចជួយដល់ពលរដ្ឋមានជីវភាពមិនសូវធូរធានិងខ្វះខាតខ្លាំងនៅតែអាចបំពេញក្តីស្រម៉ៃសាងសង់លំនៅដ្ឋានមួយសម្រាប់ខ្លួនឯងបាន។

អាជីវកម្មបរិយាបន្នដែលមានឈ្មោះថា My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាបងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ក៏អាចសាងសង់ផ្ទះបានដោយខ្លួនឯងបានដែរ ហើយចំណេញទាំងពេលវេលា និងប្រាក់កាសបានយ់ាងច្រើនទៀតផង ជាពិសេសសម្រាប់ពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយខ្លាំង។

លោក ហាវ គង់ងី ធ្លាប់បាននិយាយថា ៖

«My Dream Home គឺជាអាជីវកម្មបរិយាបន្នដែលបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះខាតផ្ទះសំបែងនៅកម្ពុជា។ យើងបានអភិវឌ្ឍ និងផលិតបានជាឥដ្ឋបរិស្ថានមួយប្រភេទដែលមានលក្ខណៈងាយស្រួលសាងសង់កាត់បន្ថយទាំងកម្លាំងពលកម្ម និងសំភារៈសាងសង់ផង។ ឥដ្ឋនេះមានភាពរឹងម៉ាំជាងឥដ្ឋធម្មតាដល់ទៅ៣ដង ហើយការប្រើប្រាស់ខ្សាច់ ស៊ីម៉ង់ត៍ គឺមានចំនួនតិចជាងការសាងសង់ធម្មតាដល់ទៅ ៥ ដង និងមិនត្រូវការយកទៅដុតដូចឥដ្ឋធម្មតានោះទេ»។

លោកបន្តថា ៖

«អ្នកមិនមានជំនាញក៏អាចរៀបសង់ជាផ្ទះដោយខ្លួនឯងបានដែរតាមរយៈការបណ្តុះបណ្តាលជាង និងម្ចាស់ផ្ទះដោយឥតគិតថ្លៃពីក្រុមហ៊ុន ហើយកន្លងមក My Dream Home បានចូលរួមដល់កិច្ចការងារសង្គមដូចជាបញ្ចុះតម្លៃចាប់ពី ២៥ ទៅ ៥០ ភាគរយ ដល់ពលរដ្ឋទាំងឡាយណាដែលមានបណ្ណក្រីក្រ ក៏ដូចជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដ្ឋានទៅរស់នៅទីក្រុងរុនតាឯកផងដែរ។ ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុននៅតែអាចរក្សាបាននូវផលចំណេញពីដំណើរការផលិត និងលក់ ហើយបានជួយផ្តល់ការងារដល់ពលរដ្ឋក្រីក្រជាច្រើនផ្សេងទៀតក្នុងពេលដំណាលគ្នាផងដែរ»។

នៅក្នុងបទសំភាសន៍កាលពីពេលកន្លងទៅនេះ លោក គង់ ងី តែងតែបានដាក់ការប្តេជ្ញាចិត្តថា My Dream Home នឹងអាចជួយដល់ពលរដ្ឋកម្ពុជាឲ្យទទួលបាននូវលទ្ធភាពក្នុងការរស់នៅក្នុងលំនៅដ្ឋានមួយដោយខ្លួនឯង និងមានតម្លៃសមរម្យយ៉ាងហោចណាស់១០ម៉ឺនខ្នងនាពេលអនាគត ដោយលោកជឿជាក់ថា ផ្ទះភាគច្រើនដែលអាចសាងសង់បានជាមួយនឹងឥដ្ឋបរិស្ថានរបស់ My Dream Home អាចនឹងចំណាយត្រឹមតែជិត ១០ ០០០ដុល្លារប៉ុណ្ណោះ ខណៈដែលផ្ទះលក់នៅលើទីផ្សារអាចមានយ៉ាងហោចណាស់តម្លៃដល់ទៅ៤ម៉ឺនដុល្លារ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចបរិយាបន្ន ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាបន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់