ភ្នំពេញ ៖ អកត្រីក្បាលប្រផេះ ជាប្រភេទសត្វបក្សី ដែលជាពពួកសត្វកម្រនៅលើពិភពលោក និងបានចុះក្នុងបញ្ជីក្រហមរបស់ IUCN កំពុងប្រឈមការគំរាមកំហែង ហើយសត្វប្រភេទនេះមានវត្តមាននៅ ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហបូរី ប៊្រុយណេ ឥណ្ឌូនេស៊ី និងនៅប្រទេសកម្ពុជាយើងផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការអនុវត្តកម្មវិធីពិនិត្យអង្កេតតាមដានបានបង្ហាញថា ចំនួនសត្វប្រភេទនេះមាននៅតំបន់រ៉ាមសារព្រែកទាល់លើទំហំផ្ទៃដីជាង២ម៉ឺនហិកតា សរុបប្រមាណជា ៤០គូ កំពុងរស់នៅ និងបន្តពូជ ហើយក៏មានវត្តមាននៅតំបន់ការពារធម្មជាតិផ្សេងទៀតផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
«បច្ចុប្បន្ន អ្នកអភិរក្សបាន និងកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតលើប្រភេទបក្សី អកត្រីក្បាលប្រផេះនេះ។ គេមិនទាន់ដឹងថា អកត្រីក្បាលប្រផេះនេះមានចំនួនប៉ុន្មានពិតប្រាកដនៅកម្ពុជាទេ តែចំនួនសរុបទូទាំងពិភពលោកមានចន្លោះពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល»

អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និងឈ្មោះវិទ្យាសាស្រ្តហៅថា Ichthyophaga icthyaetus។ វាមានប្រវែងខ្លួន ៦៩-៧៤ស.ម មាឌធំ កវែងជាងអកដទៃ ដោយអកត្រីក្បាលប្រផេះ មានសម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។
សម្រាប់ទីជម្រក អកត្រីក្បាលប្រផេះ ចូលចិត្តរស់នៅត្រពាំងស្ទឹង ព្រៃលិចទឹកទន្លេធំៗ ជាពិសេស នៅតំបន់បឹងទន្លេសាប ហើយបើតាមកត្តាជីវសាស្ត្រវិញ គេមិនពិបាកកត់សម្គាល់ទេ ចំណីរបស់វាគឺ ត្រី និងប្រភេទពស់ទឹក។ ចំពោះរដូវបន្តពូជរបស់អកត្រីក្បាលប្រផេះ គឺចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែកុម្ភៈ អាចបន្តពូជដោយផ្តល់ត្រឹមតែពងតែ២ប៉ុណ្ណោះ។ ដោយសារការរស់នៅរបស់សត្វប្រភេទនេះត្រូវការដែនធំ ហេតុដូចនេះការបាត់បង់ទីជម្រក និងចំណីអាហារ គឺជាការគំរាមកំហែង ដ៏ខ្លាំងបំផុតមកលើសត្វប្រភេទនេះ។
ថ្មីៗនេះក្រុមអ្នកអភិរក្សនៃអង្គការជីវិតធម្មជាតិ NatureLife ឱ្យដឹងកាលពីពេលថ្មីៗនេះ នៅក្នុងអំឡុងខែតុលាកន្លងទៅ អកត្រីក្បាលប្រផេះ ត្រូវបានរកឃើញសម្បុក ចំនួន១០ នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ សត្វអកត្រីក្បាលប្រផេះ គឺជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ដែលប្រភេទសត្វ នេះកំពុងមានការថយ ចុះនៅតំបន់មួយចំនួនដូចជាតាមដងទន្លេសេកុងជាដើម។
ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានបញ្ជាក់ថា ការរកឃើញសម្បុកសត្វនេះចំនួន១០ នៅតំបន់រ៉ាមសារ ជាការផ្តល់ក្តីសង្ឃឹមថា សម្បុកសត្វនេះច្រើនទៀតនឹងត្រូវបានរកឃើញ ដោយហេតុថា រដូវបន្តពូជឆ្នាំនេះមិនទាន់បានបញ្ចប់ទេ។ ការកត់ត្រានេះបង្ហាញថា តំបន់ដីសើមបឹងទន្លេឆ្មារ នេះគឺជាតំបន់ដ៏សំខាន់មួយ ដែលមានស្ថានភាពអំណោយផល បាននឹងកំពុងគំាទ្រ ដល់ការរស់នៅរបស់អកត្រីក្បាលប្រផេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយមានការគាំទ្រថវិកាពី The European Union-Our Tonle Sap project បាន និងគាំទ្រដល់ការល្បាតរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងការអង្កេតតាមដានជីវចម្រុះ និងការអនុវត្តច្បាប់សម្រាប់សត្វគ្រប់ប្រភេទ ពិសេសប្រភេទសត្វកម្រ ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content