ធនាគារ SME បានបញ្ចេញឥណទានប្រមាណ ៣៣០ លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម គិតចុងខែមេសា ឆ្នាំ២០២៣

ភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់សរុប ៣៣០ លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ២៨០០ សហគ្រាស ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខណៈធនាគារ SME ពង្រីកសាខាជាបន្តបន្ទាប់ ដើម្បីដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម។

ជាក់ស្តែង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ធនាគារ SME បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (ធ.ស.ក) ជាធនាគារគោលនយោបាយ ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ។ ជាមួយគ្នានេះដែរ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជន ដែលត្រូវការប្រើប្រាស់សេវាធនាគារឱ្យបានកាន់តែទូលំទូលាយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក បានបង្កើតសាខានៅខេត្តបាត់ដំបង និងបានរៀចំទីតាំងការិយាល័យសម្រាប់ដាក់ឱ្យដំណើរការប្រតិបត្តិការរួចរាល់ផងដែរ ។

ឯកឧត្តមបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបញ្ជាក់ថា ការពិតការបង្កើតសាខាបន្ថែម គឺជាផែនការយុទ្ធសាស្ត្ររបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម ក្នុងការពង្រីកបណ្តាញចែកចាយ ដែលជាចំណុចមួយដ៏សំខាន់នៅក្នុងការតភ្ជាប់រវាងធនាគារ និងអតិថិជនរបស់ខ្លួន ដោយសម្រេចជ្រើសរើសយកខេត្តបាត់ដំបង សម្រាប់ការបើកសាខាលើកទី១របស់ខ្លួន ដោយសារតែខេត្តបាត់ដំបង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសគឺវិស័យពាណិជ្ជកម្ម ឧស្សហកម្ម កសិកម្ម ជាងនេះទៀតនោះគឺវិស័យសហគ្រាសធុនតូចនិងមធ្យម រួមមានការកែច្នៃកសិផល សិប្បកម្ម និងផលិតកម្ម ជាដើម ។

ឯកឧត្តម បានបញ្ជាក់ថា ៖

“ធនាគារសហគ្រាសធុនតូចនិងមធ្យម មានចរិតធនាគារជាគោលនយោបាយ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជតាំងពីឆ្នាំ២០២០ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយឈរលើបេសកកម្មចម្បងគឺការផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ចនិងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។”

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងដោយសុទិដ្ឋិនិយមថា ការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាសាខាខេត្តបាត់ដំបង គឺជាផ្នែកមួយ ដើម្បីធ្វើការឆ្លើយតបទៅនឹងផែនការទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយគ្របដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងគោលដៅអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវការគាំទ្រនិង អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់របស់ធនាគារសហគ្រាសធុនតូចនិងមធ្យម ដែលបានពង្រីកវិសាលភាពប្រតិបត្តិការរបស់ធនាគារនៅតាមបណ្តាខេត្ត ជាពិសេសក្នុងខេត្តបាត់ដំបង នាពេលនេះ ។

សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រហូតមកដល់នឹងពេលនេះ ដោយផ្អែកលើទិន្នន័យត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយបានបញ្ចប់នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ជំហានទី១និងជំហានទី២ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូចនិងមធ្យមប្រមាណ២៨០០សហគ្រាស ដែលស្មើនឹងទំហំទឹកប្រាក់ សរុប៣៣០លានដុល្លាសហរដ្ឋអាមេរិក។

ក្នុងនោះទទួលថវិកាបដិភាគស្មើគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំងអស់ បាននិងកំពុងផ្តល់ឥណទានដោយផ្ទាល់ទៅដល់សហគ្រាសធុនតូចនិងមធ្យម ប្រមាណ៣០០សហគ្រាស ជាមួយនឹងទំហំទឹកប្រាក់សរុប៦២លានដុល្លា ក្នុងនោះមានវិស័យអាទិភាពចំនួន៧២% នៃការផ្តល់ឥណទានសរុប ហើយធនាគារកំពុងបានដំណើរការលើគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជាមួយនឹងទំហំទឹកប្រាក់សរុបជាង១៥០លានដុល្លា ដែលជាថវិកាបដិភាគស្មើគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះក៏មានគម្រោងផ្សេងៗទៀតផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ