ទិដ្ឋភាពទូទៅនៃភាពក្រីក្រនៅអាមេរិកក្នុងនាមជាប្រទេសមាន GDP ខ្ពស់ជាងគេបំផុត (ភាគ២)

នៅក្នុងអត្ថបទភាគ១ យើងបានបង្ហាញខ្លះៗរួចមកហើយអំពីស្ថានភាពទូទៅជាតួលេខនៃភាពក្រីក្រដែលបញ្ហាដ៏ធំមួយចំណែករបស់មហាអំណាចសេដ្ឋកិច្ចអាមេរិកក្នុងនាមជាប្រទេសដែលមានទំហំផលិតផលក្នុងស្រុកសរុបខ្ពស់ជាងគេបំផុតលើពិភពលោកដល់ទៅ ២៣ទ្រីលានដុល្លារ។

សម្រាប់អត្ថបទភាគ២នេះ យើងនឹងបន្តតាមដានពីកត្តាចំនួន៣ ដែលត្រូវបានធ្វើការស្រាវជ្រាវដោយក្រុមអ្នកជំនាញរបស់ក្រុមការងាររបស់ CNBC ដែលក្នុងនោះទី១ គឺជាមូលហេតុដែលនាំឲ្យភាពក្រីក្រនៅអាមេរិកទី២ យើងនឹងទៅស្វែងយល់ពីរបៀបនៃការគណនា និងដាក់ចំណាត់ថ្នាក់ទៅលើក្រុមពលរដ្ឋដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយទី៣យើងនឹងទៅតាមដានពីរបៀបនៃការដោះស្រាយរបស់រដ្ឋាភិបាលអាមេរិកចំពោះមុខបញ្ហាដ៏រ៉ាំរ៉ៃមួយនេះ។

មួយក្នុងចំណោមមូលហេតុសំខាន់ៗដែលនាំឲ្យអត្រាភាពក្រីក្រអាមេរិកមានកម្រិតខ្ពស់នោះគឺបញ្ហាវិសមភាពនៃប្រាក់ចំណូលរបស់ពលរដ្ឋ ឬយើងអាចនិយាយគម្លាតរវាងក្រុមអ្នកមានទ្រព្យសម្បត្តិ និងក្រុមពលរដ្ឋមានចំណូលទាប។ ជាក់ស្តែង បច្ចុប្បន្នក្រុមពលរដ្ឋដែលមានចំណូលខ្ពស់ដែលមានចំនួន១០ភាគរយនៃពលរដ្ឋទាំងអស់របស់អាមេរិកមានប្រាក់ចំណូលច្រើនជាងដល់ទៅ១៣ដងនៃក្រុមពលរដ្ឋដែលមានចំណូលទាបបំផុត១០ភាគរយនៃពលរដ្ឋអាមេរិកទាំងអស់។

បញ្ហានេះកាន់តែអាក្រក់ឡើងនៅពេលដែលគម្លាតរវាងក្រុមពលរដ្ឋទាំងពីរប្រេភេទនេះនៅតែបន្តឃ្លាតពីគ្នាកាន់តែឆ្ងាយឡើយ ជាពិសេសអំឡុងពេលនៃវិបត្តិកូវីដជាង២ឆ្នាំនេះបានធ្វើឲ្យអត្រាភាពក្រីក្រនៅអាមេរិកកាន់តែខ្ពស់ឡើង ជាពិសេសអត្រាប្រាក់កម្រៃដែលពួកគេទទួលបានគិតជាម៉ោងរវាងក្រុមពលរដ្ឋដែលមានបន្ទុកគ្រួសារ និងពលរដ្ឋដែលទទួលបានប្រាក់កម្រៃច្រើន។ ពលរដ្ឋអាមេរិកមួយចំនួនតូចដែលធ្វើការទទួលប្រាក់ចំណូលពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា និងធំៗខ្នាតពិភពលោកដែលមានចំនួនប្រមាណជា១ភាគរយប៉ុណ្ណោះក៏ជាឬសគល់យ៉ាងសំខាន់រុញច្រានឲ្យអត្រាអតិផរណាកាន់តែកើនឡើងខ្លាំងផងដែរ ពីព្រោះថាប្រាក់ចំណូលដែលពួកគេទទួលបានគឺមានចំនួនច្រើនទាំងប្រាក់ខែប្រាក់លើកទឹកចិត្តនានាទោះបីមុនវិបត្តិកូវីដ ឬអំឡុងពេលកូវីដ ឬនៅក្រោយវិបត្តិកូវីដក្តី។

ក្រៅពីនោះក៏មានបញ្ហាជាច្រើនផ្សេងទៀតដែលមានដូចជាប្រព័ន្ធកំណត់លក្ខខណ្ឌក្នុងការផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃ និងកញ្ចប់ថវិការដ្ឋសម្រាប់ពលរដ្ឋក្រីក្រដែលមានភាពខុសគ្នាទៅនឹងបណ្តាប្រទេសរីកចម្រើនមួយចំនួនផងដែរ។ នេះបើយោងតាមការបញ្ជាក់ដោយអ្នកជំនាញ។

ឧទាហរណ៍ពលរដ្ឋដែលត្រូវបានកំណត់ថា ជាពលរដ្ឋក្រីក្រនឹងអាចទទួលបានគ្រប់សេវាសាធារណៈស្ទើរតែទាំងអស់បូករួមទាំងសេវាថែទាំងកុមារសេវាសុខភាពប្រាក់ជំនួយរដ្ឋសេវានានាផ្សេងទៀត ប៉ុន្តែប្រសិនបើគេភ្លាមៗបែរជាទទួលបានប្រាក់ចំណូលលើសពីការកំណត់តែបន្តិចបន្តួចនោះគេនឹងបាត់បង់អត្ថប្រយោជន៍ទាំងអស់នោះភ្លាមដែលខុសពីប្រទេសមួយចំនួនផ្សេងទៀតវាត្រូវបានកំណត់ទៅតាមសេវានីមួយៗក្នុងការផ្តល់ឲ្យពលរដ្ឋរបស់ពួកគេមិនមែនជាកញ្ចប់ដូចនៅអាមេរិកឡើយ។

មកទល់បច្ចុប្បន្នវិធីសាស្ត្រវាយតម្លៃអត្រាភាពក្រីក្ររបស់ពលរដ្ឋអាមេរិកត្រូវបានយកមកប្រើប្រាស់គឺជាវិធីសាស្ត្រដែលអាមេរិកធ្លាប់បានអនុវត្តតាំងតែពីទសវត្សឆ្នាំ១៩៦០មកម្ល៉េះដែលមានអ្នកជំនាញជាច្រើនយល់ឃើញវិធីសាស្ត្រទាំងនេះហាក់ដូចជាមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់សេដ្ឋកិច្ចអាមេរិកឡើយ។ ភាពចម្រូងចម្រាសនៃការកំណត់ពីភាពក្រីក្រនៅតែកើតមាននៅឡើយនៅក្នុងកិច្ចការងារធ្វើជំរឿនពលរដ្ឋរបស់អាមេរិក។

លោកស្រី Shailly Gupta Barnes ប្រធានផ្នែកគោលនយោបាយនៃវិទ្យស្ថាន Kairos បានលើកឡើងថា ជាដំណោះស្រាយចំពោះមុខបញ្ហាភាពក្រីក្រគឺត្រូវពឹងផ្អែកទាំងស្រុងទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលដែលក្នុងនោះមានដូចជាមូលនិធីជំនួយដោយរដ្ឋាភិបាលជាដើម។

លោកស្រីបន្តថា កិច្ចការងារអនុវត្តគោលនយោបាយគឺជាឧបករណ៍ដ៏រឹងមាំបំផុតសម្រាប់កំណត់ និងលុបបំបាត់ភាពក្រីក្រ ពីព្រោះថាវានឹងអាចជួយឲ្យរដ្ឋាភិបាលក្នុងការកំណត់បាននូវបញ្ហាដែលនាំឲ្យភាពក្រីក្រកើនឡើងវាស់វែង និងវាយតម្លៃបានច្បាស់លាស់ពីទំហំ ហើយចុងក្រោយគឺអាចរៀបចំ និងអនុវត្តកម្មវិធីទាំងឡាយណាដែលនឹងអាចដោះស្រាយបញ្ហាទាំងនោះ។

ជាមតិយោបល់ចុងក្រោយ លោកស្រីបានអំពាវនាវឲ្យមានការផ្លាស់ប្តូរនៃរបៀបក្នុងការកំណត់ និងវាយតម្លៃចំពោះអត្រាភាពក្រីក្រដោយរួមបញ្ចូលឡើងវិញជាមួយនឹងគ្រប់ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នព្រមទាំងត្រូវបន្ថែមវិធីសាស្ត្រនៃការវាយតម្លៃដែលពាក់ព័ន្ធផ្សេងទៀតឲ្យបានកាន់តែច្រើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត