អាស៊ាន ជាផ្នែកមួយដ៏មានសារៈសំខាន់ចំពោះការផ្លាស់ប្តូរថាមពលរបស់សកលលោក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាតំបន់ពាណិជ្ជកម្ម និងនយោបាយសំខាន់មួយដែលអាចឆ្លងកាត់វិបត្តិថាមពលបាន និងមានសារៈសំខាន់ចំពោះមនុស្សជាតិនាពេលអនាគតផងដែរ។

អាស៊ាន​ គឺជាតំបន់ដែលមានបណ្តា​ប្រទេស​ប្រើប្រាស់​ថាមពល​ធំ​ជាង​គេ​ទី៤ ​របស់​ពិភពលោក ដោយសាររចនាសម្ព័ន្ធថាមពលបច្ចុប្បន្នត្រូវបានបង្វែរទៅរកការបង្កើតថាមពលបែបប្រពៃណី ឥន្ធនៈហ្វូស៊ីលបង្កើតបាន ៨៣ ភាគរយនៃល្បាយថាមពល និងតម្រូវការថាមពលនឹងមានការកើនឡើង។

ស្ថានភាពនយោបាយកាន់តែអនុគ្រោះដល់ថាមពលកាបូនទាប ហើយកាលពីឆ្នាំ២០២០ កន្លងទៅនេះ​ ថាមពលកកើតឡើងវិញរបស់អាស៊ានបានកើនឡើងដល់ ១៤ ភាគរយនៃល្បាយថាមពលសរុប រួមទាំងធនធានថាមពលបៃតងត្រូវបានកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែង វៀតណាមបានទទួលជោគជ័យនៅក្នុងទីផ្សារថាមពលព្រះអាទិត្យពិភពលោក ដែលបង្ហាញថាអាចធ្វើទៅបានដោយសារឆន្ទៈនយោបាយ កំណែទម្រង់តាមវិស័យ និងការលើកទឹកចិត្តទីផ្សាររួមគ្នា។ ឡាវ គឺជាថ្មថាមពលរបស់អាស៊ី និងស្ថិតក្នុងចំណោមប្រទេសដែលមានជាងគេបំផុតក្នុងតំបន់ខាងផ្នែកវារីអគ្គីសនី ខណៈឥណ្ឌូនេស៊ី និងហ្វីលីពីន មានចំណែកស្ទើរតែមួយភាគបួននៃការផលិតថាមពលកំដៅក្នុងផែនដីរបស់ពិភពលោក។

អាស៊ានក៏សម្បូរទៅដោយវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតផលថាមពលស្អាតផងដែរ ដោយេសារធាតុទាំងនោះរួមមានសារធាតុបុកស៊ីត នីកែល សំណប៉ាហាំង និងធាតុកម្រ ដែលអាចត្រូវបានរកឃើញនៅទូទាំងតំបន់ ជាពិសេសប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសថៃ។ លើសពីនេះ ម៉ាឡេស៊ី និងវៀតណាម គឺជាអ្នកបង្កើតម៉ូឌុលថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក។

ក្នុងចំណោមការងារទាំងនោះរួមមាន ការងារកម្រិតថ្នាក់ជាតិនៅឥណ្ឌូនេស៊ីក្នុងការរៀបចំប្រមូលហិរញ្ញវត្ថុសម្រាប់ថាមពលស្អាត ដោយភាពជាដៃគូជាមួយសភាពាណិជ្ជកម្មក្នុងប្រទេស, ការគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយថាមពលជាតិរបស់ម៉ាឡេស៊ី តាមរយៈកិច្ចប្រជុំជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនថាមពលវិស័យឯកជន, និងការគាំទ្រមេដឹកនាំថាមពលអាស៊ាននាពេលខាងមុខសម្រាប់ការផ្លាស់ក្នុងតំបន់។ គោលដៅបន្ទាប់ទៀត គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីជួយពន្លឿនការផ្លាស់ប្តូរឱ្យបានត្រឹមត្រូវ។

នៅឆ្នាំ១៩៧៣ ដែលជាឆ្នាំវិបត្តិប្រេង បានធ្វើឲ្យមានការលេចចេញនូវយុទ្ធសាស្ត្រថាមពលដែលពឹងផ្អែកតិចលើប្រេង ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពល និងការស្វែងរកល្បាយថាមពលចម្រុះបន្ថែមទៀត។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចទូទាំងពិភពលោកក៏ងាយនឹងរងផលប៉ះពាល់ពីការបញ្ចេញយុទ្ធសាស្ត្រថ្មីនៃថាមពលផងដែរ។ ដូចនេះប្រសិនបើអាស៊ានអាចសម្រេចបាននូវយុទ្ធសាស្ត្រថាមពលដោយបានជោគជ័យ និង ត្រឹមត្រូវ​នោះ ប្រទេសទាំងនោះនឹងរស់នៅសមប្រកបជាមួយប្រព័ន្ធថាមពលប្រកបដោយសុវត្ថិភាព និងសមធម៌ ​ព្រមទាំងកាន់តែខិតជិតក្នុងការសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ ស្របពេលនេះដែរ វិបត្តិថាមពលក៏បានជះឥទ្ធិពលមិនសូវល្អដល់តំបន់នេះផងដែរ ដោយបង្ហាញឱ្យឃើញប្រទេសជាសមាជិកអាស៊ានអាចប្រឈមនឹងហានិភ័យសេដ្ឋកិច្ច សន្តិសុខថាមពល និងហានិភ័យភូមិសាស្ត្រនយោបាយ ដោយសារភាពច្របូកច្របល់នៃវិធានការនយោបាយ អាចនាំមកនូវបញ្ហានៃការផ្គត់ផ្គង់ថាមពលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ទោះជាយ៉ាងណាក្តី ប្រទេសសមាជិករបស់អាស៊ានជាច្រើន បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចបានការបំភាយកាបូនសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ និងមានតែប្រទេសហ្វីលីពីនប៉ុណ្ណោះដែលមិនទាន់បានប្តេជ្ញាចិត្ត ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅនៅឆ្នាំ២០៦០។ ការព្យាករណ៍ទាំងអស់ និងការអនុវត្តជាក់ស្តែងនៃការផ្លាស់ប្តូរដ៏ធំបែបនេះនឹងមិនងាយស្រួលក្នុងការសម្រេចនោះទេ ដោយសារ​មិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់ ហើយប្រទេសនីមួយៗចាំបាច់ត្រូវបន្តគោលនយោបាយរបស់ខ្លួន។ ការផ្លាស់ប្តូរដើម្បីចៀសឆ្ងាយពីការបំភាយឧស្ម័ន គឺនឹងត្រូវបង្កើតឡើងតាមរយៈការផលិតថាមពលធ្យូងថ្ម ការផ្លាស់ប្តូរជំហានដោយប្រសិទ្ធភាព និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិជ្ជាកាបូនទាបក្នុងការបំពេញបន្ថែមនៃការផ្លាស់ប្តូរនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 28/10/2026

របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​