អាស៊ីអាគ្នេយ៍អាចសល់លុយ ៦៧ ពាន់លានដុល្លារពីការប្រើសូឡាពន្លឺព្រះអាទិត្យជំនួសហ្គាស LNG បំប្លែងជាថាមពលអគ្គិសនី

បរទេស៖ ស្របពេលដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីមជ្ឈិមបូព៌ា សូឡាពន្លឺព្រះអាទិត្យអាចជួយទប់ទល់ពីវិបត្តិថាមពលដែលកំពុងកើតមានឡើងដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាម៉េរិក រួមគ្នាជាមួយអ៊ីស្រាអែល ដោយអាចជួយសន្សំសំចៃបានរហូតដល់ប្រមាណ ៦៧ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់​ Eco Business។

ប្រភពដដែលបានលើកឡើងថា យោងតាមការវិភាគដោយក្រុមអ្នកជំនាញថាមពល Ember បានឱ្យដឹងថា ប្រសិនបើអាស៊ានប្រើសូឡាពន្លឺព្រះអាទិត្យជំនួសឧស្ម័នធម្មជាតិរាវ (LNG) លើគម្រោងពង្រីកថាមពលអគ្គិសនី នោះវាអាចជួយសន្សំសំចៃតំបន់នេះពីការទិញ LNG បានដល់ទៅ ៦៧ ពាន់លានដុល្លារ។ Ember ធ្លាប់សិក្សាឃើញថា ការដំឡើងថាមពលពន្លឺព្រះអាទិត្យសរុបរបស់អាស៊ានទើបតែមានប្រហែល ២៧ ជីហ្គាវ៉ាត់ប៉ុណ្ណោះ ទាំងដែលជាក់ស្តែងតំបន់នេះមានសក្តានុពលអាចដំឡើងលើសពី ៣០ ០០០ ជីហ្គាវ៉ាត់។ នេះមានន័យថា តំបន់នេះទើបតែដំឡើងបាន ១% ប៉ុណ្ណោះនៃសមត្ថភាពដំឡើងសូឡាសរុប។ ប្រសិនបើអាស៊ានបន្តពឹងផ្អែកខ្លាំងលើការនាំចូលហ្គាសសម្រាប់ដំឡើងថាមពលអគ្គិសនី នោះការចំណាយសរុបអាចប្រហែល ៧១ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងអាចកើនឡើងដល់ ១០៩ ពាន់លានដុល្លារ ខណៈពេលដែលការផលិតថាមពលអគ្គិសនីដូចគ្នាពីសូឡាពន្លឺព្រះអាទិត្យនឹងត្រូវចំណាយប្រហែល ៤២ ពាន់លានដុល្លារប៉ុណ្ណោះ។

លោក Muyi Yang អ្នកវិភាគថាមពលជាន់ខ្ពស់ប្រចាំអាស៊ីនៅ Ember បានលើកឡើងថា ៖

«សមត្ថភាពរបស់ប្រេង និងឧស្ម័នគឺធំខ្លាំងណាស់ដោយសារពួកវាគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ទំនើបកម្ម​ ហើយឧស្សាហកម្មរបស់អាស៊ីទាំងមូលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល។ ដូច្នោះហើយ ការកាត់បន្ថយនៃការពឹងផ្អែកលើវត្ថុធាតុដើមទាំងពីរនេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរថាមពលប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងពេញលេញ»។

ការសិក្សានេះកើតឡើងដោយសារការបិទច្រកសមុទ្រ Hormuz និងការផ្អាកផលិតកម្មឧស្ម័នធម្មជាតិរាវ (LNG) នៅប្រទេសកាតា ដែលធ្វើឲ្យការផ្គត់ផ្គង់តឹងតែងជាងមុន ហើយទីផ្សារឥន្ធនៈឡើងថ្លៃនៅទូទាំងអាស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលអគ្គិសនីបំប្លែងពីហ្គាស ដូចជា សិង្ហបុរី និងថៃ ជាដើម កំពុងប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងបំផុត ខណៈដែលពួកគេទទួលបានការផ្គត់ផ្គង់ LNG ពីប្រទេសកាតា ៤២% និង ២៧% រៀងគ្នានៃចំនួននាំចូលសរុប។ លើសពីនេះ ប្រទេសអាស៊ានទាំងអស់ (លើកលែងតែប្រ៊ុយណេ) ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង ជាពិសេសទិញពីតំបន់មជ្ឈិមបូព៌ា។ ដោយឡែក នៅអាស៊ីបូព៌ាវិញ ការនាំចូលប្រេងឆៅរបស់ជប៉ុនពីមជ្ឈិមបូព៌ាមានប្រហែល ៩០% នៃចំនួននាំចូលសរុប ខណៈដែលកូរ៉េខាងត្បូងមានប្រហែល ៧០% ដែលភាគច្រើនត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *