បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី NOVINATA បានសរសេរថា ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមហេតុផលថា ដោយសារតែបញ្ហាវិបត្តិជម្លោះនៅអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់ដែលកំពុងបន្តកើតមានឡើងនៅក្នុងតំបន់ ជាពិសេសច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងដ៏សំខាន់បំផុតរបស់ខ្លួនសម្រាប់ចែកចាយនៅក្នុងតំបន់មិនទាន់ដំណើរការជាធម្មតាឡើងវិញនៅឡើយ។
នាយកប្រតិបត្តិក្រុមហ៊ុន លោក Patrick Pouyan បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក្តី ការវិលត្រឡប់មករកទីផ្សារក្នុងតំបន់មជ្ឈិមបូព៌ានេះវិញនៅតែអាចធ្វើឡើងបានប្រសិនបើករណីដែលនាវាចរនៅក្នុងតំបន់អាចប្រព្រឹត្តទៅបានរលូន និងមានស្ថិរភាពដូចដើម។
សូមជម្រាបថា បច្ចុប្បន្ន Total Energies មាននាវាដឹកប្រេងផ្ទាល់ខ្លួនសរុបចំនួន ៩គ្រឿង ដែលមានប្រតិបត្តិការនៅច្រកសមុទ្រ Hormuz នេះ។ កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ មាននាវាដឹកប្រេងតែ ១គ្រឿងប៉ុណ្ណោះរបស់ខ្លួនដែលអាចឆ្លងកាត់ច្រកនេះបានដោយជោគជ័យក្រោយការរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ។ បន្ទាប់មកទៀត នាវាទី២ របស់ខ្លួន ដែលបានព្យាយាមធ្វើដំណើរឆ្លងកាត់តាមច្រក Hormuz ត្រូវបង្ខំចិត្តវិលត្រឡប់ទៅប្រទេសក្នុងឈូងសមុទ្រ Gulf វិញ ក្រោយពេលដែលនាវាដឹកប្រេងរបស់ឥណ្ឌាដែលបើកនៅខាងមុខបានទទួលរងការវាយប្រហារ។
យោងតាមការចេញផ្សាយដោយ MarineLink បានបង្ហាញថា ផលិតកម្មរបស់ក្រុមហ៊ុន Total Energies សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារមានប្រមាណជាង ១៥ភាគរយ បានទទួលរងផលប៉ះពាល់ ពោលគឺទាំងប្រេង និងហ្គាស ដោយសារតែការបិទច្រកសមុទ្រ Hormuz ហើយបច្ចុប្បន្នខ្លួនក៏កំពុងបន្តទទួលរងនូវការខាតបង់ជារៀងរាល់ថ្ងៃ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content