រដ្ឋលេខាធិការ​អាកាសចរស៊ីវិល​ទទួលស្គាល់​ពីភាពចាំបាច់ និងផែនការ​អភិវឌ្ឍ​ព្រលានយន្តហោះលើ​កោះរ៉ុង​ខេត្តព្រះសីហនុ​

ភ្នំពេញ ៖ នៅទីបំផុត​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​​អេកូទេសចរណ៍​កោះរ៉ុង​នៅតំបន់អភិវឌ្ឍន៍​កោះ​រ៉ុង ក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោង​នឹង​ចំណាយ​ទឹកប្រាក់សាងសង់​ប្រមាណ ៣០០លានដុល្លារ​ អភិវឌ្ឍន៍​ដោយក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ត្រូវ​បានរដ្ឋលេខាធិការដ្ឋានអាកាស​ចរស៊ីវិលទទួលស្គាល់​ពីភាពចាំបាច់ និងផែ​នការ​មេ​រួច​រាល់​ហើយ ។​

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​រួម​រវាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល និងក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កោះរ៉ុង​ឌីវេឡុបមេន​ ខមភេនី​ បានឱ្យដឹងថា គម្រោង​នេះ ត្រូវបាន​ភាគី​ទាំង​ចុះហត្ថលេខា​លើអនុស្សរណៈ​ទទួ​ល​ស្គា​​ល់​​ផែ​ន​ការ​​​​រួច​​​រាល់​កាលពីព្រឹកថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា គម្រោង​សាងសង់អាកាស​ដ្ឋានអន្តរជាតិកោះរ៉ុង​ ជា​គម្រោ​ង​លំដាប់ 4C នៅលើ​តំបន់អភិវឌ្ឍន៍កោះរ៉ុង​ ត្រូវ​ចំណាយទឹកប្រាក់៣០០លានដុល្លារ​អាមេរិក នឹង​ត្រូវ​បញ្ចប់​​សាងសង់​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ។​

សេចក្ដីប្រកាស​ឱ្យដឹងទៀតថា កាលពីថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០០៨​ ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុ​បខូអិលធីឌី បាន​ចុះ​ហត្ថ​​លេខាជួល​កោះរ៉ុង​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដែលជា​ភាគី​តំណាងឱ្យរាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ន៍​ជា​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ធម្មជាំតិ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធអាកាស​យាន​ដ្ឋាន​ផងដែរ ។​

ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់​ រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល បានមាន​ប្រ​​សា​ស​​​ន៍​ថា​​​ គម្រោងអភិវឌ្ឍន៍នេះ​ ស្ថិតនៅក្នុងក្របខ័ណ្ឌ​នៃការ​វិនិយោគ​ពហុបំណង​រួម​សម្រាប់​ក្រុង​កោះរ៉ុង​ទាំង​មូល ដែលជាការ​វិនិយោគរបស់​វិស័យឯកជន ហើយមានលក្ខណៈស្រដៀង​គ្នា​នឹង​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុនយូ​ញៀន​ នៅតំបន់តារាសាគរ​ដែរ ។ ម្យ៉ាងទៀត គម្រោងនេះ​ក៏មានសង្គតិ​ភាព​ជាមួយ​នឹង​ចក្ខុវិស័យ​ផែន​ការ​គោលនយោបាយ​ និងទិសដៅយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម​បណ្ឌិត​បានបន្តថា​ អាកាស​យានដ្ឋាន​ដែល​បម្រុង​នឹង​សាងសង់​នេះ ជា​អាកាស​យានដ្ឋាន​អន្ត​រ​ជាតិ​ថ្មីទី៤​ ដែលបានធ្វើការ​វិនិយោគ​ដោយមានការ​ចូលរួម​ពីវិស័យ​ឯកជន បន្ទាប់ពីអាកាស​យានដ្ឋាន​អន្តរជាតិ​តា​រា​​សា​គ​រ អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គ និង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ។

គួរ​បញ្ជាក់ថា​ ក្រោយផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ​បានដាក់​ដំណើរការ​ជាផ្លូវ​ការ​ ឃើញថា​សកម្មភាព​ និងការទាក់ទាញ​ការ​វិនិយោគ​នានា​ក្នុងខេត្តព្រះសីហនុ​ចាប់ផ្ដើម​មានជា​បន្តបន្ទាប់ ជាក់ស្ដែង​កាលពីពេលថ្មីៗនេះក៏មានក្រុម​ហ៊ុន​បរទេស​មួយ​បង្ហាញពីគម្រោងវិនិយោគខ្សែរ៉កជិះ​មើលទេសភាព​ក្នុង​ខេត្តព្រះសីហនុ ដែល​គម្រោង​វិនិយោគនេះ មិនទាន់មាននៅក្នុងប្រទេស​កម្ពុជា​នៅឡើយ​ ។ ក្រៅពីនេះ ក៏មា​​​នគម្រោង​ជាច្រើនទៀត​ដែល​នឹងធ្វើឱ្យ​ខេត្តព្រះសីហនុ​កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង​ឡើងបន្ថែ​មទៀត ។

សម្រាប់រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្តមួយ​នេះ​ជាច្រើនខ្សែ​ផងដែរ ដើម្បីសម្រួលដល់​ចរាចរណ៍ ទាំង​ទេសចរ​ជាតិអន្តរជាតិ​និងប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់នោះផ្ទាល់​ផងដែរ ហើយបច្ចុប្បន្ន​រដ្ឋាភិបាលក៏បានបន្ត​សាងសង់​ផ្លូវ​ថ្មីៗបន្តបន្ទាប់​នៅក្នុង​តំបន់​នោះដើម្បីបំពេញតម្រូវការ​ប្រើប្រាស់​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​