គោលនយោបាយពន្ធបដិកាថ្មីរបស់សហរដ្ឋអាម៉េរិកផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែង

ភ្នំពេញ ៖ គោលនយោបាយពន្ធបដិកាថ្មីរបស់សហរដ្ឋអាម៉េរិក បានផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែងមួយដែលយើងទាំងអស់គ្នាត្រូវចាប់យកក្នុងការពង្រីកការវិនិយោគ និងពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយកម្ពុជា ជាមូលដ្ឋានផលិតកម្មចម្រុះសម្រាប់តំបន់ និងពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2025) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2025) នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ។


ឯកឧត្តម បានបន្តថា៖

«ទោះបីកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនក្តី ស្មារតីសាមគ្គីឯកភាពជាតិដ៏រឹងមាំ និងការបំពេញភារកិច្ច និងកាតព្វកិច្ចរៀងៗខ្លួន ទាំងជួរមុខនិងជួរក្រោយ បានក្លាយជាថាមពលដ៏ខ្លាំងក្លា សម្រាប់ភាពធន់ និងការបន្តវឌ្ឍនភាពរបស់យើង»។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

សូមជម្រាបថា ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ បាននាំយកក្រុមហ៊ុនសកលមកតាំងបង្ហាញគ្រឿងយន្ត គ្រឿងម៉ាស៊ីនទំនើបៗ ដំណោះស្រាយស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាផលិតកម្ម សម្រាប់គាំទ្រឧស្សាហកម្មក្នុងស្រុក ពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលកំពុងផ្តល់ការងារជាងមួយលានកន្លែង និងបន្តជាវិស័យនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា។


ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៤ថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា នឹងផ្តល់នូវវេទិកាយុទ្ធសាស្ត្រមួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹងការស្វែងរកដៃគូអាជីវកម្ម និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ពិព័រ​ណ៍​នេះបានប្រមូលផ្តុំក្រុមហ៊ុនផលិត នវានុវត្តន៍ករ និងវិនិយោគិនជាង២០០ក្រុមហ៊ុន មកពី១៥ ប្រទេស ដើម្បីស្វែងយល់អំពីដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មរបស់កម្ពុជា។


ឯកឧត្តម ហែម វណ្ឌឌី បានមានប្រសាសន៍ថា៖ ពិព័រណ៍នេះ ជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាលរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖

«យើងទាំងអស់គ្នាត្រូវប្តេជ្ញាបោះជំហានចូលទៅកាន់សករាជថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស គ្រឿងម៉ាស៊ីន និង​​ឧបករណ៍ទំនើបៗ រួមទាំងស្វ័យប្រវត្តិកម្ម ដើម្បីកសាងមូលដ្ឋានឧស្សាហកម្ម និងសេវាកម្ម ប្រកបដោយស្តង់ដា គុណភាព និងផលិតភាពខ្ពស់»។

ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ មានតាំងបង្ហាញគ្រឿងម៉ាស៊ីន និងខ្សែច្រវាក់ផលិតកម្មច្រើនប្រភេទ រួមមានផ្នែកផ្លាស្ទិក និងកៅស៊ូ ការវេចខ្ចប់ ការបោះពុម្ព ឧបករណ៍កែច្នៃអាហារ គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិកម្ម។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏មានផ្នែកវាយនភ័ណ្ឌ សម្លៀកបំពាក់ គ្រឿងបន្លាស់ សរសៃអំបោះ កប្បាស ក្រណាត់ និងបច្ចេកវិទ្យាពាក់ព័ន្ធផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

Leave a Reply

Your email address will not be published.Required fields are marked *