មុនក្លាយជាទីក្រុងឆ្លាតវៃ (Smart City) ពេញលេញ ត្រូវឆ្លងកាត់ការសម្របខ្លួន និងការទទួលយកបច្ចេកវិទ្យាថ្មីៗ

នៅត្រឹមឆ្នាំ២០៥០ ខាងមុខនេះ ពលរដ្ឋទាំងអស់នៅទូទាំងពិភពលោកប្រមាណជា ៦៨ភាគរយនឹងត្រូវរស់នៅតាមទីក្រុង ឬទីប្រជុំជនដែលមានលក្ខណៈស្រស់ស្អាត ទំនើប មានសោភ័ណភាព ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលជាឧបករណ៍សម្រាប់សម្អាត និងថែរក្សាបរិស្ថាន អនាម័យ ប្រកបដោយផាសុកភាពខ្ពស់ទាំងអស់។ នេះបើយោងតាមការស្រាវជ្រាវដោយអង្គការសហប្រជាជាតិ។

ទីក្រុងឆ្លាតវៃ ឬ Smart City នឹងក្លាយទៅជាទីស្ថានរស់នៅរបស់មនុស្សទាំងអស់ក្នុងពិភពលោកនាពេលឆាប់ៗខាងមុខនេះ ដើម្បីអាចធ្វើឲ្យជីវិតរស់នៅកាន់តែងាយស្រួលយ៉ាងសម្បូរបែប និងប្រកបដោយនិរន្តភាព ប៉ុន្តែវាត្រូវទាមទារចាំបាច់នូវការកែប្រែ និងសម្របសម្រួលខ្លួនតាមរយៈការទទួលយកបច្ចេកវិទ្យាច្នៃប្រឌិត (Adaptive City) និងការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលគ្រប់រូបភាពផងជាមុនសិន។

ការក្លាយខ្លួនទៅជា​​​ Smart City ត្រូវបានគេមើលឃើញថា ចាំបាច់ត្រូវតែទាមទារនូវកិច្ចខិតខំជាច្រើនក្នុងដំណាក់កាលដំបូង (Adaptive City) ដែលពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូររបស់ទីក្រុងក្នុងដំណើរឆ្ពោះទៅមុខ និងក្លាយខ្លួនជា Smart City យ៉ាងពេញលេញ។

ក្រុមអ្នកជំនាញ Smart City បានខិតខំស្រាវជ្រាវ និងសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់បដិវដ្តនៃការរស់នៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ហើយក៏បានដាក់ចេញជាជំហ៊ានចំនួន៣ផងដែរ ដើម្បីជាទស្សនទានសម្រាប់ទីក្រុងទាំងអស់ក្នុងការរៀបចំខ្លួនឲ្យបានល្អ មុនការប្រែខ្លួនទៅជាទីកន្លែងរស់នៅក្នុងទំនោរថ្មីបំផុតមួយទៀត ដែលមនុស្សត្រូវការសម្របខ្លួនជាមួយនឹងការទទួលយកនូវចំណេះដឹងផ្នែកបច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃជាចាំបាច់ ឬហៅថាជា Adaptive City៖

១.បង្កើតចក្ខុវិស័យដើម្បីត្រៀមខ្លួន និងសម្របខ្លួនជាទីក្រុងឆ្លាតវៃ

២.គូសប្លង់កិច្ចការងារសម្រាប់ការត្រៀមខ្លួន និងសម្របខ្លួន

៣.ចាប់ផ្តើមកសាងឲ្យបានឆាប់រហ័ស

ហេតុអ្វីដំណើរការសម្របខ្លួន ឬ​ Adaptive City មានសារៈសំខាន់?

យោងតាម WEFORUM បានសរសេរថា ទីក្រុងឆ្លាតវៃ Smart City គឺជាអនាគតរបស់ពិភពលោក ប៉ុន្តែមុនពេលឈានទៅដល់ចំណុចនោះ ចាំបាច់ត្រូវតែឆ្លងកាត់ដំណាក់កាលដ៏ជាច្រើន ជាពិសេសត្រូវក្លាយខ្លួនទៅជាទីក្រុងដែលមានលក្ខខណៈត្រៀមខ្លួនរួចជាស្រេច ឬហៅថា Adaptive City ជាមុនសិន ដើម្បីអាចមានសមត្ថភាពឆ្លើយតបបានរហ័ស និងបន្តការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងស៊ូទ្រាំទៅនឹងឧបសគ្គទាំងឡាយក្នុងអំឡុងពេលក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ Smart City ពេញលេញបាន១០០ភាគរយ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានឧបសគ្គ និងបញ្ហាជាច្រើន ស្ទើរគ្រប់ទម្រង់ទាំងអស់នៃបដិវត្តពិភពលោកទៅជាការរស់នៅក្នុងទីក្រុងឆ្លាតវៃ។ ការរំខានជាបន្តបន្ទាប់នាពេលនេះ កើតឡើងក្នុងទម្រង់ផ្សេងគ្នា ដូចជា បច្ចេកវិទ្យា 3D, បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), បច្ចេកវិទ្យាម៉ាស៊ីនស្វ័យប្រវត្តិ (ML) ព្រមទាំងបច្ចេកវិទ្យាជាច្រើនទៀត ហើយក្នុងនោះរួមទាំងការរារាំងទៅលើការប្រកបអាជីវកម្ម និងព្រឹត្តិការណ៍នៃការបម្រែបម្រួលអាកាសធាតុជាដើម បូករួមទាំងកាលៈទេសៈដែលមិនបានមើលឃើញ និងទាយទុកជាមុន ជាពិសេស សូម្បីតែគោលនយោបាយរដ្ឋាភិបាលដែលអាចមានការប្រែប្រួលនៅតាមតំបន់ផងដែរ។ និយាយជារួម Adaptive City ជាពេលវេលាដែលបណ្តាទីក្រុងទាំងនោះអាចបត់បែនផង ធ្វើការថែរក្សាតុល្យភាពផង និងរក្សាលំនឹងផង រវាងការរស់នៅទៅនឹងការផ្លាស់ប្ដូរទម្លាប់ ទាំងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាព ទាំងការកែប្រែគោលនយោបាយ ការកែប្រែសកម្មភាពសេដ្ឋកិច្ច-សង្គម​ បច្ចេកវិទ្យា រហូតទៅដល់ការកែប្រែច្បាប់នៃការរស់នៅ ជាពិសេស មជ្ឈដ្ឋានរស់នៅជុំវិញខ្លួន មុនពេលដែលមនុស្សអាចមានទម្លាប់រស់នៅថ្មីជាមួយនឹង​ទីក្រុងឆ្លាតវៃ Smart City ទាំងស្រុង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)