ព្រះសីហនុ ៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ នេះនៅខេត្តព្រះសីហនុ។ មុននឹងពិធីបើកជាផ្លូវការនៃមហាសន្និបាតនេះ មានកិច្ចប្រជុំបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសសមាជិកនៃអង្គការភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ រួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រី គឺជាមហាសន្និបាតលើកទី៧ ដោយមានព្រឹត្តិការណ៍សំខាន់ចំនួន៣ គឺទី១. សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗបង្ហាញពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២. វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០។ ទី៣. ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក។

គោលបំណងនៃមហាសន្និបាទឆ្នាំនេះរួមមានជាអាថិ៍ ៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បង្កើត និងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។
ការកំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកល ក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។
គួរបញ្ជាក់ថា មហាសន្និបាតនេះត្រូវបានរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content