បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Forbes បានរាយការណ៍ថា ការងាររាប់ម៉ឺននាក់ត្រូវបានកាត់បន្ថយនៅតាមបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ខណៈពេលដែលជម្លោះនៅក្នុងវិស័យនេះក៏អាចនឹងកើនឡើងផងដែរ។

បច្ចុប្បន្ននេះ ឧស្សាហកម្មផ្នែកបច្ចេកវិទ្យាកំពុងប្រឈមមុខនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ក្រុមហ៊ុនធំៗដូចជា Google Amazon Microsoft និង Meta បានកាត់បន្ថយការងារជាសរុប ៥១ ០០០កន្លែងក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារអាជីវកម្មពួកគេធ្លាក់ចុះ ហើយក្រុមហ៊ុនបារម្ភថាការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច។ វាគឺជាបញ្ហាដ៏ច្របូកច្របល់ ដែលបុគ្គលិកបច្ចេកវិទ្យាត្រូវបានបណ្តេញចេញ ឬបញ្ឈប់។ Google បានប្រកាសពីការបញ្ឈប់ការងារចំនួន ១២០ ០០០ ការងារ ហើយក្រុមហ៊ុន Microsoft បានប្រកាសពីការបញ្ឈប់ការងារចំនួន ១០ ០០០ កន្លែង ខណៈក្រុមហ៊ុន Amazon បានបញ្ឈប់ការងារបុគ្គលិកចំនួន ១៨ ០០០ កន្លែង។
តាមរយៈការស្ទាបស្ទង់មតិបុគ្គលិកជាច្រើននៅក្រុមហ៊ុន Google បានឱ្យដឹងថា ពួកគេត្រូវបានបញ្ឈប់នៅពេលដែលកាតអូហ្វីសប្តូរពីពណ៌បតងទៅជាពណ៌ក្រហម ពាក្យសម្ងាត់របស់ពួកគេត្រូវបានផ្លាស់ប្តូរ ប្រព័ន្ធនៅក្នុងកុំព្យូទ័រក្រុមហ៊ុនរបស់ពួកគេត្រូវបានបិទម៉ាស៊ីន និងគណនីរបស់ពួកគេត្រូវបានបិទ។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះបានដើរលើផ្លូវរីកចម្រើជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយតម្លៃភាគហ៊ុនរបស់ពួកគេមានការឡើងចុះ។ ដូច្នេះ ការបញ្ឈប់ការងារកំពុងបង្កើតចំនួននៃការយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ បើទោះបីជាវិស័យបច្ចេកវិទ្យាខ្លួនឯងមានត្រឹមតែប្រមាណ ៣ ភាគរយនៃការងារសរុបនៅសហរដ្ឋអាមេរិកក៏ដោយ។ បុគ្គលិកផ្នែកបច្ចេកវិទ្យាមានគុណសម្បត្តិតិចតួចនៅក្នុងទីផ្សារការងារ ប៉ុន្តែពួកគេមានការអប់រំប្រសើរជាងបុគ្គលិកធម្មតា ជាមួយនឹងជំនាញដែលនៅតែមានតម្រូវការខ្ពស់។
ការស្ទាបស្ទង់មតិ ZipRecruiter បានរកឃើញថា ក្នុងចំណោមមនុស្សដែលបញ្ឈប់ពីការងារផ្នែកបច្ចេកវិទ្យាចំនួន ៣៧ ភាគរយបានរកឃើញការងារថ្មីក្នុងរយៈពេលមួយខែ ហើយ ៧៩ ភាគរយបានរកឃើញការងារថ្មីក្នុងរយៈពេល ៣ខែ។ ដូច្នេះ ទោះបីជាបុគ្គលិកផ្នែកបច្ចេកវិទ្យាត្រូវបានបញ្ឈប់ពីការងារក៏ដោយ ប៉ុន្តែវាមិនបង្កជាសញ្ញានៃគ្រោះមហន្តរាយសេដ្ឋកិច្ចនោះទេ។ អត្ថប្រយោជន៍មួយក្នុងការបញ្ឈប់ការងារបុគ្គលិកបច្ចេកវិទ្យា គឺជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនដែលមិនមែនជាបច្ចេកវិទ្យា ដើម្បីជួលអ្នកជំនាញខាងបច្ចេកវិទ្យាមកធ្វើការក្នុងក្រមហ៊ុនរបស់ពួកគេ។ តម្រូវការនៃផ្នែកបច្ចេកវិទ្យាត្រូវបានទាមទារកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មគ្រប់ប្រភេទ ដែលមានប្រយោជន៍ដល់ការងារធនធានមនុស្ស ការគ្រប់គ្រងផលិតផល លំហូរការងារ ពាណិជ្ជកម្មអេឡិចត្រូនិក ទំនាក់ទំនង និង សុវត្ថិភាពតាមអ៊ីនធឺណិត។ ដូច្នេះហើយ បុគ្គលិកបច្ចេកវិទ្យាដែលត្រូវបានបញ្ឈប់ពីការងារប្រហែលជានឹងរកការងារថ្មីបានលឿន ពីព្រោះពួកគេភាគច្រើនមានសញ្ញាបត្រមហាវិទ្យាល័យ សំណុំជំនាញ និងបទពិសោធន៍ផ្សេងៗនៅក្នុងបច្ចេកវិទ្យា ដែលមានន័យថា អត្រាគ្មានការងារធ្វើក្នុងវិស័យបច្ចេកវិទ្យាក៏អាចទំនងជាចុះទាបជាងនេះ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content