ឆ្នាំ២០២២ កម្ពុជា​រកចំណូលបានជាង ៩៦៦លានដុល្លារពីការនាំចេញកង់ កើនឡើង ៤៨%

ភ្នំពេញ ៖ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ បានបញ្ជាក់ថា​ រយៈពេល១ឆ្នាំ ពោលគិតចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០២២នេះ ការនាំចេញកង់បានជួយឱ្យប្រទេសកម្ពុជា រកចំណូលបានជាង ៩០០លានដុល្លារអាមេរិក​ ពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពោលគិតចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកង់តម្លៃ ៩៦៦,៧៥៩ លានដុល្លារអាមេរិក​ ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ដែលចំណូលនេះកើនឡើងជាង ៤៨,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១មានចំនួនចំនួនប្រមាណ ៦៥១លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ាង ថៃ  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ AMS ថា ការនាំចេញកង់នៅឆ្នាំ២០២២ បាននាំចេញក្នុងបរិមាណចំនួន ៣ ២៤៩ ៥៧៣ ស្មើនឹងទឹកប្រាក់ ៩៦៦,៧៥ លានដុល្លារអាមេរិកកើនឡើង៤៨,៤៨ភាគរយ ។ កង់​ទាំង​នោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស និង​តំបន់​ជាង ៥០ រួម​មាន សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដាជាដើម។

សូមបញ្ជាក់បញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ​ជា​ប្រទេស​កំពូល​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ក្នុង​ការ​នាំ​ចេញ​កង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមប្រទេសដែលនាំចេញកង់នៅលើពិភពលោកបានច្រើនជាងគេបន្ទាប់ពីចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។

បច្ចុប្បន្ននេះ រោងចក្រកង់ចំនួនប្រាំកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតភាគអាគ្នេយ៍នៃខេត្តស្វាយរៀង។ រោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.

* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.

* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.

* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD

* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។ នៅឆ្នាំ២០២១ ទីផ្សារកង់លើពិភពលោកមានទំហំទឹកប្រាក់ ប្រមាណ១២.៦ពាន់លានដុល្លារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)