ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានសន្យាផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជាចំនួន២០លានដូសបន្ថែមទៀតដល់កម្ពុជា ខណៈដែលវ៉ាក់សាំងចំនួន៥លានដូសនឹងដឹកជញ្ជូនមកដល់ទឹកដីកម្ពុជានៅត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនបានសន្យារផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាចំនួន២០លានដូសបន្ថែមទៀត ដែលការសន្យានេះត្រូវបានធ្វើឡើងខណៈពេលពិភាក្សាការងារជាមួយសម្ដេចតេជោតាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា វ៉ាក់សាំងចំនួន២០លានដូសដែលផ្តល់ដោយរដ្ឋាភិបាលចិនបានបង្កើនទំនុកចិត្តកាន់តែខ្លាំងដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលកម្ពុជាបានយកជ័យជំនះក្នុងសមរភូមិតូចនៃជំងឺកូវីដប្រភេទឌែលតា និងអាល់ហ្វារួចហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖
“យើងនៅមិនទាន់យកឈ្នះលើសង្គ្រាមជំងឺកូវីដ-១៩នៅឡើយនោះទេ…កន្លងទៅនេះយើងគ្រាន់តែឈ្នះក្នុងសមរភូមិតូចៗតែប៉ុណ្ណោះ។ យើងមិនអាចសន្មត់ថាជំងឺកូវីដ-១៩នឹងបាត់បង់ទាំងស្រុងនៅពេលណានោះទេ ដូច្នេះយើងនៅតែបន្តប្រយុទ្ធជាមួយវាបន្តទៀត ខណៈដែលបណ្តាប្រទេសជាច្រើនបានទទួលស្គាល់ថាកម្ពុជា គឺជាប្រទេសដែលបានដើរលឿនជាងគេបន្តិចក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ”
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងឃ្លាំងប្រមាណ៦,៥លានដូស ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញត្រូវបានធ្វើឡើងបានប្រមាណជាង៧លាននាក់រួចទៅហើយ និងបន្តចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសឲ្យបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាត្រូវបានសម្រេចដូចខាងក្រោម ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២២,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៦,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៤០% ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content