ប៉េកាំង ៖ ក្រសួងកសិកម្មប្រទេសចិន បាននិយាយថា ខ្លួននឹងខិតខំការពារដំណាំពីគ្រោះរាំងស្អួតដោយប្រើភ្លៀងសិប្បនិម្មិត ខណៈពេលដែលរោងចក្រនៅភាគនិរតីរង់ចាំមើលដល់ថ្ងៃអាទិត្យថា តើពួកគេគួរបិទរោងចក្រមួយសប្តាហ៍ទៀតដែរឬទេដោយសារតែកង្វះទឹកដើម្បីបង្កើតថាមពលវារីអគ្គិសនី។
ក្រសួងកសិកម្មប្រទេសចិន ក៏បានបន្ថែមផងដែរថា ១០ ថ្ងៃខាងមុខនេះគឺជា រយៈពេលដ៏សំខាន់នៃភាពធន់ទ្រាំនឹងការខូចខាតសម្រាប់ដំណាំស្រូវនៅភាគខាងត្បូងប្រទេសចិន។ ដើម្បីធានាការប្រមូលផលនារដូវស្លឹកឈើជ្រុះដែលរួមចំណែកយ៉ាងសំខាន់ប្រហែលជា ៧៥ ភាគរយនៃចំនួនសរុបប្រចាំឆ្នាំរបស់ប្រទេសចិន អាជ្ញាធរចិននឹងចាត់វិធានការបន្ទាន់ដោយការបង្កើនទិន្នផលទឹកភ្លៀងតាមរយៈការបង្កើតពពកដោយប្រើសារធាតុគីមី និងបាញ់ថ្នាំដំណាំដោយប្រើ “ភ្នាក់ងាររក្សាទឹក” ដើម្បីកំណត់ការរំហួត ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនឹងត្រូវធ្វើនោះទេ។
ចាប់តាំងពីរដ្ឋាភិបាលបានកត់ត្រាទឹកភ្លៀងកាលពី ៦១ ឆ្នាំមុនមក បានសម្គាល់ឃើញថា រដូវក្តៅស្ងួតហួតហែងបំផុតបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណាំ និងអាងស្តុកទឹកសល់នៅត្រឹមពាក់កណ្តាលកម្រិតទឹកធម្មតារបស់ពួកគេ។ ខេត្តស៊ីឈួនបានរងគ្រោះខ្លាំងបំផុតដោយគ្រោះរាំងស្ងួត ព្រោះវាទទួលបានថាមពល ៨០ ភាគរយពីទំនប់វារីអគ្គិសនី។ រដ្ឋាភិបាលខេត្តនិយាយថា អាងស្តុកទឹកស្ថិតនៅពាក់កណ្តាលនៃកម្រិតទឹកធម្មតា។ រោងចក្រនៅខេត្តស៊ីឈួនត្រូវបានបិទដើម្បីសន្សំសំចៃថាមពលនៅតាមផ្ទះដោយសារតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានកើនឡើង ពីព្រោះសីតុណ្ហភាពបានកើនឡើងដល់ ៤៥ អង្សារ។ រោងចក្ររាប់ពាន់ដែលបិទនោះភាគច្រើន គឺផលិតបន្ទះសូឡា បន្ទះសៀគ្វី និង ផលិតផលឧស្សាហកម្មផ្សេងៗ។ រដ្ឋាភិបាលខេត្តស៊ីឈួន និង ហ៊ូប៉ី បានពោលព្រមគ្នាដែរថា ដំណាំរាប់ពាន់ហិកតាត្រូវបានខាតបង់។ រដ្ឋាភិបាលហ៊ូប៉ីបានប្រកាសអាសន្នគ្រោះរាំងស្ងួតកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា ខ្លួននឹងបញ្ចេញជំនួយទប់ទល់នឹងគ្រោះមហន្តរាយ ចំណែកឯរដ្ឋាភិបាលខេត្តស៊ីឈួនបាននិយាយថា មនុស្ស ៨១៩ ០០០ នាក់ប្រឈមនឹងការខ្វះខាតទឹកផឹក៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ