ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

បន្តនាំមុខក្នុងវិស័យដែលមានការប្រកួតប្រជែងកាន់តែខ្លាំង

ក្នុងឆ្នាំ ២០១០ Pebsteel បានពង្រីកប្រតិបត្តិការមកកាន់ទីផ្សារកម្ពុជា តាមរយៈការបង្កើតការិយាល័យតំណាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងចំពោះអគារឧស្សាហកម្មទំនើប។
បច្ចុប្បន្ន Pebsteel មានរោងចក្រផលិតចំនួន ៦ នៅប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតសរុបប្រចាំឆ្នាំលើសពី ១០០,០០០ តោន។ ទោះជាយ៉ាងណា ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យសំណង់ដែក ក្រុមហ៊ុនយល់ឃើញថា ការរីកចម្រើនប្រកបដោយចីរភាពទាមទារឱ្យមានការច្នៃប្រឌិត និងការសម្របខ្លួនជាបន្តបន្ទាប់ទៅតាមសេដ្ឋកិច្ច។

លោក Sami Kteily ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Pebsteel បានលើកឡើងថា ភាពមានប្រៀបក្នុងការប្រកួតប្រជែង មិនអាចស្ថិតស្ថេរជារៀងរហូតបានឡើយ។ ដូច្នេះ ក្រុមហ៊ុនត្រូវតាមដានការផ្លាស់ប្តូរទីផ្សារ រៀបចំផែនការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ  និងបន្តកែលម្អការងាររបស់ខ្លួន ដើម្បីរក្សាភាពរឹងមាំ និងអាចរក្សាសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារបាន។ 

សហស្ថាបនិករបស់ក្រុមហ៊ុនPebsteel លោក Sami Kteily និងលោក Adib Kouteili នៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។ 

បច្ចេកវិទ្យាដែលផ្តល់លទ្ធផលជាក់ស្តែង

គុណតម្លៃពិតប្រាកដនៃបច្ចេកវិទ្យា មិនមែនស្ថិតនៅលើភាពទំនើបនៃឧបករណ៍តែមួយមុខនោះទេ ប៉ុន្តែស្ថិតនៅលើលទ្ធផលដែលវាផ្តល់ជូន។ ដូចដែលលោក Adib Kouteili សហស្ថាបនិកក្រុមហ៊ុន Pebsteel បានលើកឡើងថា៖ «ស្វ័យប្រវត្តិកម្មមិនមែនគ្រាន់តែជាការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ។ អ្វីដែលយើងយកចិត្តទុកដាក់ គឺការរក្សាគុណភាពឱ្យបានល្អ  កាត់បន្ថយកំហុសឆ្គង និងបង្កើនប្រសិទ្ធភាពការងារ។ បច្ចេកវិទ្យាមានសារះសំខាន់ លុះត្រាតែវាជួយឱ្យយើងផ្តល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរ»។ ទន្ទឹមនឹងនេះ ការសាងសង់រោងចក្រនាពេលបច្ចុប្បន្ន មិនគួរផ្តោតត្រឹមតែលើចំណាយ និងរយៈពេលសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ការប្រើប្រាស់ផ្ទៃអគារឱ្យមានប្រសិទ្ធភាព ការកាត់បន្ថយចំណាយថែទាំ និងលទ្ធភាពពង្រីកនាពេលអនាគត។ ដោយផ្អែកលើបទពិសោធន៍ជាច្រើនទសវត្សរ៍ Pebsteel បានជួយអតិថិជនរៀបចំផែនការ និងសាងសង់រោងចក្រដែលមានគុណភាព ប្រើប្រាស់បានយូរ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងរយៈពេលវែង។

ក្រុមហ៊ុនPebsteel ប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិដ៏ទំនើបក្នុងដំណើរការផលិតគ្រឿងបង្គុំដែក ដើម្បីបង្កើនភាពសុក្រឹត រក្សាគុណភាពឱ្យបានស៊ីសង្វាក់គ្នា និងបង្កើនប្រសិទ្ធភាពផលិតកម្ម។ 

ការដាក់បញ្ចូលនិរន្តរភាពទៅក្នុងប្រតិបត្តិការអាជីវកម្ម

និរន្តរភាពនៅតែជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ Pebsteel។ រោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម Dong Xuyen Industrial Park ប្រទេសវៀតណាម ទទួលបានវិញ្ញាបនបត្រ LEED Gold តាមប្រព័ន្ធវាយតម្លៃ LEED v4.1 Operations & Maintenance ដែលបង្កើតឡើងដោយក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (USGBC)។
សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ថាមពល និងទឹកប្រកបដោយប្រសិទ្ធភាព។ ការគ្រប់គ្រងធនធានដោយមានការទទួលខុសត្រូវ និងការលើកកម្ពស់គុណភាពបរិស្ថាននៅក្នុងអគារ។
តាមរយៈការប្រើប្រាស់សម្ភារៈឱ្យអស់លិទ្ធភាព កាត់បន្ថយកាកសំណល់ និងបង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម Pebsteel បានដាក់បញ្ចូលការទទួលខុសត្រូវចំពោះបរិស្ថានទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងពង្រឹងអាជីវកម្មឱ្យមានភាពរឹងមាំ និងរីកចម្រើនក្នុងរយៈពេលវែង។ 

មិនត្រឹមតែឈានមុខគេ ប៉ុន្តែត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត

នៅពេលដែលវិស័យសំណង់ដែកបន្តវិវឌ្ឍដោយសារការរីកចម្រើននៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត និងការផ្តោតកាន់តែខ្លាំងលើនិរន្តរភាព Pebsteel ជឿជាក់ថា ភាពជោគជ័យនាពេលអនាគតមិនអាស្រ័យតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រង និងការរក្សាស្តង់ដារគុណភាពឱ្យបានស៊ីសង្វាក់គ្នាផងដែរ។

រយៈពេល ៣២ ឆ្នាំរបស់Pebsteel ត្រូវបានកសាងឡើងដោយផ្អែកលើភាពរឹងមាំរបស់បុគ្គលិក ជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តចំពោះគុណភាព ព្រមទាំងបន្តរក្សាស្មារតីជាអ្នកអ្នកនាំមុខគេ និងមហិច្ឆតាក្នុងការលើកកម្ពស់ស្តង់ដារនៃវិស័យសំណង់ដែកឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។  

ក្នុងឱកាសខួបលើកទី ៣២ នេះ Pebsteel បានដាក់ចេញនូវពាក្យស្លោកថ្មីគឺ «The Pioneer. The Original. The Standard.» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកនាំមុខគេក្នុងវិស័យអគារដែកនៅកម្ពុជា និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៅលើទីផ្សារអន្តរជាតិ។

ដោយមានបទពិសោធន៍ជាងបីទសវត្សរ៍ Pebsteel បន្តផ្តោតលើការច្នៃប្រឌិត ប្រសិទ្ធភាពប្រតិបត្តិការ ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការរបស់អតិថិជន។ ខណៈដែលរយៈពេល ៣២ ឆ្នាំដំបូងបានកសាងមូលដ្ឋានគ្រឹះ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក្នុងវិស័យនេះ ក្នុងជំហានបន្ទាប់ Pebsteel នឹងផ្តោតលើ ការបន្តពង្រឹងសមិទ្ធផល និងការបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់អនាគតនៃវិស័យសំណង់ដែក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Pebsteel តាមរយៈ៖ kh.pebsteel.com ឬទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈអ៊ីមែល៖ cambodia@pebsteel.com



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2026

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនី (CMF) ចាប់ផ្តើមជួបនឹងពិភាក្សាគ្នា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន