គិតត្រឹមឆ្នាំ២០៥០ខាងមុខនេះ ពិភពលោកនឹងអាចបង្កើនចំនួនកាកសំណល់បន្ថែមដល់ទៅ៧០ភាគរយបន្ថែមទៀត ដូច្នេះដំណោះស្រាយដាច់ខាតនៅពេលនេះគឺជាការខិតខំកាត់បន្ថយ និងការកែច្នៃប្រើប្រាស់ឡើងវិញនូវធនធានទាំងអស់ដែលកំពុងមានបច្ចុប្បន្នឲ្យអស់ពីលទ្ធភាពមុនពេលអ្វីៗមិនអាចកែប្រែឡើងវិញ។
គិតត្រឹមតែកាកសំណល់កាហ្វេដែលមនុស្សទូទាំងពិភពលោកប្រើប្រាស់រាល់ថ្ងៃនេះ ក្រុមអ្នកជំនាញ The Converstaion បានព្យាករណ៍ ថាមានទៅដល់ជាង ៦លានតោនជារៀងរាល់ឆ្នាំត្រូវបានបោះចោលចូលទៅក្នុងមជ្ឈដ្ឋានរស់នៅ ហើយកាកសំណល់ប្រភេទនេអាចបញ្ចេញសារធាតុពុល ដូចជា មេតាន និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនទៀតផង។
ដោយសារមើលឃើញបញ្ហាចោទមួយនេះ អាជីវកម្មថ្មីមួយរបស់ប្រទេសប៊ែលហ្ស៊ិក មានឈ្មោះថា Permafungi បានខិតខំស្វែងរកវិធីសាស្ត្រនិងកែច្នៃកាកសំណល់កាហ្វេទាំងនោះទៅជាផលិតប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជាច្រើនប្រភេទឡើងវិញ រាប់ចាប់តាំងពីចង្កៀង ទៅដល់ ការ៉ូ និងវត្ថុប្រើប្រាស់មួយចំនួនទៀត។

ដំណើរការនៃការកែច្នៃគឺមានភាពស្មុគ្រស្មាញបន្តិច ដោយសារតែកាកសំណល់កាហ្វេត្រូវបានយកទៅលាយជាមួយនឹងសារធាតុចាំបាច់មួយចំនួនទៀត និងប្រភេទពូជផ្សិតម្យ៉ាងដែលជាភាសាអង់គ្លេសគឺ Oyster mushroom ដើម្បីអនុញ្ញាតឲ្យគេដាំដុះ និងប្រមូលផលបានជាពូជផ្សិតថ្មី។ ផ្សិតថ្មីដែលប្រមូលបានក្នុងរយៈពេល២សប្តាហ៍ក្រោយការផ្សាំនោះនឹងត្រូវយកទៅកិនលាយជាមួយនឹងសារធាតុផ្សេងទៀតដើម្បីអាចធ្វើវាទៅជាវត្ថុធាតុដើមចុងក្រោយដែលនឹងអាចយកទៅផលិតជាឧបករណ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចខាងលើនេះបាន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content