ឥណ្ឌា និងចិន ដែលជាប្រទេសសេដ្ឋកិច្ចធំនៅអាស៊ីនឹងរងផលប៉ះពាល់ខ្លាំងបំផុតពីកង្វះខាតទឹក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា កង្វះខាតទឹកមានឥទ្ធិពលខ្លាំងដល់វិបត្តិអាកាសធាតុ ហើយតំបន់អាស៊ីដែលជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់មួយនឹងត្រូវការបរិមាណទឹកច្រើន ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា ឥណ្ឌា និងចិន ដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ហាកង្វះទឹក។

នាយកប្រតិបត្តិនៃ​ក្រុមប្រឹក្សា​ថាមពល​ បរិស្ថាន​ និង​ធនធានទឹក​នៅ​ទី​ក្រុងញូវ​ដេលី​ លោក Arunabha Ghosh, បាននិយាយថា ៖ បច្ចុប្បន្ននេះ អាស៊ីមិនមែនគ្រាន់តែជាឧស្សាហកម្មចាស់ដូចជាការផលិតដែកតែប៉ុណ្ណោះទេ ប៉ុន្តែឧស្សាហកម្មថ្មីៗដូចជាការផលិតបន្ទះឈីប semiconductor និងការផ្លាស់ប្តូរទៅជាថាមពលស្អាតនឹងត្រូវការទឹកច្រើន។ ឧស្សាហកម្មថ្មីៗទាំងនេះ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ី ហើយតម្រូវការទឹកសាបជាសកលអាចនឹងលើសពីការផ្គត់ផ្គង់ពី ៤០ ទៅ ៥០ ភាគរយត្រឹមឆ្នាំ២០៣០។ ដូច្នោះហើយ កង្វះទឹកមិនត្រូវចាត់ទុកជាបញ្ហាតាមវិស័យនោះទេ ប៉ុន្តែជាបញ្ហាចំពោះសេដ្ឋកិច្ចទាំងមូល។

ប្រទេសអាស៊ីខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងទៅលើរដូវខ្យល់មូសុងដើម្បីបំពេញតម្រូវការទឹករបស់ខ្លួន ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួតមកលើប្រទេសទាំងនោះ ដែលធ្វើឱ្យកង្វះខាតទឹកកាន់តែធ្ងន់ធ្ងរ។ សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​កសិកម្ម​នឹងប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃ​ទិន្នផល ហើយ​សន្តិសុខ​ស្បៀងអាហារ​នឹង​មាន​ហានិភ័យ​បន្ថែម​ទៀត។

សព្វថ្ងៃនេះ ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក​នឹង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ពីកង្វះខាត​ទឹក។ ធនាគារពិភពលោកបានព្រមានថា ទោះបីជាអត្រាចំនួនប្រជាជនឥណ្ឌាមាន ១៨ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុបក៏ដោយ ប៉ុន្តែធនធានទឹកអាចផ្គត់ផ្គង់ប្រជាជនរបស់ខ្លួនត្រឹមតែ ៤ ភាគរយប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសម្ពាធពីបញ្ហាទឹកធំជាងគេនៅលើពិភពលោក។ 

ស្របពេលជាមួយគ្នានេះដែរ ទឹកក្រោមដីរបស់ប្រទេសចិនប្រហែល ៨០ ទៅ ៩០ ភាគរយមិនមានសុរត្ថិភាពសម្រាប់ការប្រើប្រាស់ទេ ខណៈដែលអាងទឹកសឹងតែពាក់កណ្តាលមានការបំពុលខ្លាំងពេកសម្រាប់ប្រើប្រាស់សម្រាប់ឧស្សាហកម្ម និងកសិកម្ម។ លើសពីនេះ ទឹកទន្លេជាង ៥០ ភាគរយមិនមានសុវត្ថិភាពសម្រាប់ការផឹកនោះទេ ហើយពាក់កណ្តាលទៀតក៏មិនមានសុវត្ថិភាពសម្រាប់កសិកម្មផងដែរ។ ទោះបីជា ប្រទេសសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះបកំពុងរីកចម្រើនក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតក៏ដោយ ប៉ុន្តែប្រព័ន្ធថាមពលរបស់ចិននៅតែពឹងផ្អែកលើធ្យូងថ្មជាសំខាន់។ ដូច្នោះហើយ ​បើ​គ្មាន​ទឹកនោះ​ក៏​នឹង​គ្មាន​ធ្យូងថ្ម​ដែរ ពីព្រោះទឹកគឺជាធាតុសំខាន់សម្រាប់រោងចក្រថាមពលធ្យូងថ្ម។ ប្រសិនបើកង្វះខាតទឹកកាន់តែធ្ងន់ធ្ងរ នោះការផលិតនៅក្នុងរោងចក្រនឹងគ្មានប្រសិទ្ធភាព។

បច្ចុប្បន្ននេះ ទឹកកំពុងដើរតួនាទីយ៉ាងធំនៅក្នុងការផ្លាស់ប្តូរថាមពលដែលចិនបានគ្រោងទុក ហើយកង្វះទឹកអាចរារាំងការផ្លាស់ប្តូរមួយនេះ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសចិនបានជួបប្រទះនឹងរលកកំដៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំមួយទសវត្សរ៍ ហើយសីតុណ្ហភាពក្តៅហួតហែងបានធ្វើឱ្យតំបន់នានានៃទន្លេ Yangtze រាំងស្ទះដល់សមត្ថភាពវារីអគ្គិសនី ដែលជាប្រភពថាមពលធំបំផុតទី ២ របស់ប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ កោះតៃវ៉ាន់ដែលជាកន្លែងសម្រាប់ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់អាស៊ី បានប្រឈមមុខនឹងបញ្ហាដោយសារកង្វះខាតទឹកតិចជាងពីរឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្ស។ ដូច្នោះហើយ តម្រូវការបរិមាណទឹកច្រើនគឺត្រូវការជាចាំបាច់ដើម្បីផ្តល់ថាមពលដល់រោងចក្រ និងផលិតបន្ទះឈីប semiconductor។ លើសពីនេះ តៃវ៉ាន់គឺជាអ្នកប្រើប្រាស់វារីអគ្គិសនីដ៏ធំមួយផងដែរ ហើយតែងតែប្រឈមមុខនឹងបញ្ហាថា តើគួរស្តុកទឹកសម្រាប់ឧស្សាហកម្ម semiconductor របស់ខ្លួន ឬ គួរតែបញ្ចេញដើម្បីមានថាមពលវារីអគ្គិសនីបន្ថែមទៀត?​ គ្រោះរាំងស្ងួត និងទឹកជំនន់គឺជាបញ្ហាសម្រាប់តៃវ៉ាន់ ដូច្នេះឧស្សាហកម្មឈីបនេះងាយរងគ្រោះ។ មួយវិញទៀត ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅក្នុងតំបន់អាស៊ីមានស្ថានភាពស្រដៀងគ្នានេះ គឺពិបាកដោះស្រាយជាង ដោយសារប្រទេសទាំងនោះមិនមានភាពធន់ និង ខ្វះខាតហិរញ្ញវត្ថុក្នុងការដោះស្រាយ។ ទោះជាយ៉ាងណាក្តី ទាំងឥណ្ឌា និងចិនមានលទ្ធភាពទិញបច្ចេកវិទ្យា និង វិនិយោគលើការច្នៃប្រឌិតនានាសម្រាប់ប្រព័ន្ធស្តុកទឹកកាន់តែប្រសើរ ដោយសារប្រទេសទាំងពីរនេះនៅជិតសមុទ្រ និងទន្លេ ហើយត្រូវបានគំរាមកំហែងដោយការកើនឡើងកម្រិតទឹកសមុទ្រ។ ម្យ៉ាងវិញទៀត​ បណ្តាប្រទេសនៅលោកខាងលិចទំនងជានឹងមិននៅស្ងៀមចំពោះហានិភ័យដែលទាក់ទងនឹងវិបត្តិទឹកនេះទេ ប៉ុន្តែបញ្ហាទឹកនៅអឺរ៉ុបនឹងកាន់តែអាក្រក់ទៅៗដោយសារតែបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី