ជនជាតិជប៉ុន ចូលចិត្តធ្វើការច្រើនហួស ទោះបីរដ្ឋាភិបាលព្យាយាមផ្លាស់ប្តូរទម្លាប់

បរទេស ៖ Karoshi ជាពាក្យក្នុងភាសាជប៉ុនដែលមានន័យថា ជាការបាត់បង់ជីវិតដោយសារតែធ្វើការច្រើនម៉ោងហួសហេតុ ហើយវាត្រូវបានរដ្ឋាភិបាល និងពលរដ្ឋជប៉ុនទទួលស្គាល់ខ្លួនឯងថា ជាប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារសំពាធនេះច្រើនជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសដទៃទៀត។

Karoshi ចាប់តាំងតែពីឆ្នាំ២០១៣ មានចន្លោះពីជិត២០០០នាក់ ទៅដល់ជាង ២០០០នាក់ ហើយសម្រាប់ឆ្នាំ២០២២ អត្រាអ្នកស្លាប់ដោយសារធ្វើការងារច្រើនម៉ោងទាំងនោះមានចំនួនខ្ពស់ខ្លាំងរហូតទៅដល់ ២៩៦៨នាក់។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋជប៉ុន គឺជាជាតិសាសន៍មួយដែលមានទម្លាប់ធ្វើការច្រើនម៉ោងហួសហេតុ ហើយមកទល់បច្ចុប្បន្នក៏នៅតែមិនមានអ្វីអាចផ្លាស់ប្តូរវប្បធម៍នេះបាននៅឡើយទាំងដែលរដ្ឋាភិបាលជប៉ុនបានខិតខំរកវិធីសាស្ត្រ និងចេញវិធានការទប់ស្កាត់ជាច្រើនកន្លងមកក្តី។

ថ្វីត្បិតតែជាទិន្ន័យស្រាវជ្រាវចាស់តាំងតែពីឆ្នាំ២០១៨ និងត្រូវបានផលិតជាវិដេអូឯកសារដោយ CNBC ប៉ុន្តែគេជឿជាក់ថា ជនជាតិជប៉ុននៅតែជាប់ឈ្មោះជាពលរដ្ឋដែលចូលចិត្តធ្វើការច្រើនម៉ោងជាងគេបំផុតក្នុងចំណោមជនជាតិណាៗទាំងអស់លើពិភពលោក ហើយប្រមាណជា ១ ភាគ ៤ នៃក្រុមហ៊ុនទាំងអស់នៅជប៉ុនមានបុគ្គលិកធ្វើការបន្ថែមម៉ោងលើសពី៨០ម៉ោងជារៀងរាល់ខែក្នុងមនុស្សម្នាក់ៗ។

ពួកគេធ្វើការលើសម៉ោងក្តី ប៉ុន្តែជាវប្បធម៍នៃទម្លាប់ការងារក្រុមហ៊ុនរបស់គេមិនបានផ្តល់ប្រាក់កម្រៃបន្ថែមនោះទេ ដោយបានត្រឹមឲ្យងារបុគ្គលិកទាំងនោះគឺជាបុគ្គលិកគំរូ ឬ salaryman ប៉ុណ្ណោះ ដែលមានន័យថា ជាបុគ្គលិកស្មោះស្ម័គ្រនឹងកន្លែងការងារបំផុត ហើយពួកគេភាគច្រើនគឺនិយមធ្វើការងារនៅក្រុមហ៊ុនណាមួយហើយគឺធ្វើរហូតទាល់តែចូលនិវត្តតែម្តង។

មានកត្តាជាច្រើនដែល CNBC រកឃើញថា មូលហេតុដែលពលរដ្ឋជប៉ុនចូលចិត្តធ្វើការងារច្រើនម៉ោងត្រូវបានចាប់ផ្តើមដំបូងតាំងពីពេលដែលសេដ្ឋកិច្ចជប៉ុនបានផ្លាស់ប្តូរយ៉ាងអស្ចារ្យអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលគ្រានោះការខិតខំដ៏ឥតឈប់ឈររបស់ពលរដ្ឋជប៉ុន និងរដ្ឋាភិបាលជប៉ុនបាននាំឲ្យប្រទេសទទួលបានកំណើនសេដ្ឋកិច្ចដ៏មហិមាទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។

ការស្រាវជ្រាវរកឃើញដែរថា ពលរដ្ឋជប៉ុនមានអារម្មណ៍ថាមិនស្មោះត្រង់នឹងកន្លែងការងារប្រសិនបើពួកគេប្រើប្រាស់ Paid Leave ដែលមានចំនួនសរុប២០ថ្ងៃក្នុងមួយឆ្នាំនោះឲ្យអស់ដែលជាមធ្យមពលរដ្ឋជប៉ុនប្រើប្រាស់ Paid Leave អស់មិនដល់ថ្ងៃ១០ថ្ងៃឡើយក្នុងមួយឆ្នាំ។ ប៉ុន្តែយ៉ាងណាក្តី ការធ្វើការងារច្រើនម៉ោងមិនបញ្ជាក់ថាទទួលបានផលិតកម្មខ្ពស់នោះដែរ ពីព្រោះថារបាយការណ៍នេះរកឃើញថា ផលិតកម្មរបស់ជប៉ុននៅទាបជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចកំពូលទាំង៧ ក្នុងប្លុក G7នៅឡើយ។

កន្លងមករដ្ឋាភិបាលជប៉ុនបានធ្វើការងារ និងចាត់វិធានការជាច្រើនដើម្បីធ្វើយ៉ាងណាអាចអាចផ្លាស់ប្តូរទម្លាប់ធ្វើការងារហួសហេតុពេករបស់ពលរដ្ឋខ្លួន ប៉ុន្តែវាមិនសូវទទួលបានជោគជ័យនោះទេ។ ការអនុវត្តវិធានការទប់ស្កាត់ដែលចាប់រាប់តាំងពីការបិទភ្លើងអគ្គិសនីនៅតាមបណ្តាក្រុមហ៊ុននៅត្រឹមម៉ោង១០យប់ដើម្បីបង្ខំឲ្យពួកគេត្រូវចាកចេញពីកន្លែងការងារ ការកាត់បន្ថយម៉ោងការងារដូចជាកាតព្វកិច្ចរបស់ពលរដ្ឋជប៉ុនដែលចាំបាច់ត្រូវតែឈប់សម្រាកលំហែយ៉ាងហោចណាស់៥ថ្ងៃក្នុងមួយឆ្នាំ ការបង្កើនចំនួនថ្ងៃបុណ្យជាតិ ក៏ដូចជាការចាកចេញពីការងារនៅត្រឹមម៉ោង៣រសៀលជារៀងរាល់ថ្ងៃសុក្រនៅចុងខែ ឬហៅថា Premium Friday ជាដើម។ កិច្ចខិតខំរបស់រដ្ឋាភិបាលជប៉ុនទទួលបានសញ្ញាវិជ្ជមាននៅក្នុងរយៈពេលខ្លីដំបូងប៉ុណ្ណោះ ប៉ុន្តែក្រោយមកពលរដ្ឋទាំងនោះនៅតែរក្សាទម្លាប់នៃការធ្វើការងារជ្រុលហួសហេតុទាំងនេះដដែល។

កាលពីឆ្នាំ២០១១ ជប៉ុនបានធ្លាក់ចេញពីមហាអំណាចសេដ្ឋកិច្ចទី២ និងបន្តវេនដោយប្រទេសចិន ដោយសារតែកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ជាពិសេសកង្វះខាតធនធានមនុស្សក្នុងប្រទេស ដូច្នេះហើយមួយជ្រុងទៀតត្រូវបានគេមើលឃើញថាប្រសិនបើពលរដ្ឋជប៉ុនផ្លាស់ប្តូរទម្លាប់ការងារវាអាចនឹងធ្វើឲ្យកាន់តែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិបន្ថែមទៀត ពីព្រោះថាពលរដ្ឋជប៉ុនក្នុងវ័យធ្វើការងារកំពុងមានការធ្លាក់ចុះខ្លាំងជាច្រើនទសវត្សរ៍ចុងក្រោយនេះ ហើយនឹងបន្តធ្លាក់ចុះដល់ទៅ២ដងក្នុងឆ្នាំ២០៦៥ ធៀបទៅនឹងឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ ជប៉ុនមានជម្រើស២ក្នុងការថែរក្សាកំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងក្នុងនាមជាមហាអំណាចមួយរបស់ពិភពលោក គឺការទាក់ទាញយកកម្លាំងពលកម្មពីក្រៅប្រទេសដែលជប៉ុនកន្លងមកមិនសូវជាអនុវត្តខ្លាំងក្លានោះឡើយ ហើយនឹងជម្រើសមួយទៀតគឺប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតជំនួសឲ្យកម្លាំងមនុស្សឲ្យបានកាន់តែច្រើនឡើងតាមដែលអាចធ្វើទៅបាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)