កាលពីឆ្នាំ២០១៤ ប្រទេសលីទុយនេស៊ីត្រូវបានគេស្គាល់ថាជាអតិថិជនធំជាងគេបំផុតរបស់ប្រទេសរុស្ស៊ីដោយការនាំចូលហ្គាស់មានរហូតទៅដល់ដល់ទៅ២,៨៦ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ។ ដោយឡែក នៅក្នុងឆ្នាំ២០១៥ ប្រទេសលីទុយនេស៊ី បានសម្រេចចិត្តចូលរួមជាមួយនឹងប្រទេសឡាតវៀ និងអេស្តូនី ដើម្បីអាចចាប់ផ្តើមងាកខ្លួនចេញពីកិច្ចព្រមព្រៀងទិញលក់ហ្គាសជាមួយនឹងរុស្ស៊ីដែលបានចុះហត្ថលេខាតាំងតែពីឆ្នាំ២០០១។

គិតត្រឹមឆ្នាំ២០១៩ជាលទ្ធផលលីទុយនេស៊ីបានដកខ្លួនកាន់តែខ្លាំងចេញពីការទិញយកហ្កាសរបស់រុស្ស៊ី ហើយនៅក្នុងឆ្នាំជាមួយគ្នានោះហ្គាសនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះដល់ទៅ៤៥ភាគរយធៀបទៅនឹងការនាំចេញកាលពីឆ្នាំ២០១៨។

បច្ចុប្បន្នក្នុងគ្រាមានវិបត្តិយោធារវាងគ្នានៃអ៊ុយក្រែន និងរុស្ស៊ី រួមទាំងវិបត្តិថាមពលដែលកំពុងកើតឡើងនៅទូទាំងតំបន់អឺរ៉ុបនោះ ប៉ុន្តែសម្រាប់តែលីទុយនេស៊ី បែរជាបានដកខ្លួនចេញដាច់ពីការផ្គត់ផ្គង់ហ្គាសរបស់រុស្ស៊ីបានយ៉ាងងាយស្រួលទៅវិញ ហើយបានក្លាយទៅជាប្រទេសនៅអឺរ៉ុបដំបូងគេបង្អស់ដែលបានដកខ្លួនទាំងស្រុងចេញពីការផ្គត់ផ្គង់ហ្គាសដោយរុស្ស៊ី។
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានប្រកាសផ្ទាល់ដោយប្រធានាធិបតីលីទុយនេស៊ី លោក Gitanas Nauseda នៅលើបណ្តាញសង្គម Twitter របស់លោកដោយក្នុងនោះលោកថែមទាំងបានអំពាវនាវឲ្យប្រទេសនៅអឺរ៉ុបផ្សេងទៀតគួរតែនាំគ្នាអនុវត្តយុទ្ធសាស្ត្រដូចទៅនឹងអ្វីដែលលីទុយនេស៊ីបានអនុវត្តរយៈពេល៨ឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាក្តី លីទុយនេស៊ី ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានចំនួនប្រជាជនតិចប៉ុណ្ណោះ ពោលត្រឹមតែ២,៨លាននាក់ប៉ុណ្ណោះ ឬស្មើទៅនឹងមួយភាគ៣នៃប្រជាជននៃទីក្រុងឡុង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content