តម្លៃហ្គាស (LPG) ហក់ឡើងខ្លាំង បង្កផលប៉ះពាល់ដល់អ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន

តម្លៃឧស្ម័នហ្គាស (LPG) នៅដើមសប្តាហ៍នេះ បានហក់ឡើងដល់ប្រមាណ ៤០០០ រៀល ក្នុងមួយលីត្រ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន ដូចជាអ្នករត់តាក់ស៊ី អ្នករត់កង់បី និងសេវាកម្មដឹកជញ្ជូនក្នុង និងក្រៅប្រទេស។  

លោក នី ទិត្យ អ្នករត់រ៉ឺម៉កកង់បីនៅចំណុចផ្សារអូយ៉ាណា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៥ តម្លៃឧស្ម័នហ្គាស (LPG) បានហក់ឡើងខ្ពស់ដល់ ៤០០០ រៀល ក្នុងមួយលីត្រ ហើយស្ថា​នីយ៍ផ្គត់ផ្គង់ឧស្ម័ន (LPG) ស្ទើរទាំងអស់នៅស្រុកព្រៃនប់ មិនមានហ្គាសផ្គត់ផ្គង់ឱ្យអតថិជនទៀតផង ជាហេតុធ្វើឱ្យអ្នករត់កង់បីជាច្រើន បង្ខំចិត្តផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្នទៀតផង។

លោកបានបញ្ជាក់ដូច្នេះថា

ឥឡូវនេះ អត់មានហ្គាសចាក់ទេ អ្នករត់កង់បីឥណ្ឌាមួយចំនួនផ្អាកដឹកសិន ហើយមួយចំនួនទៀត ចាក់ប្រេងសាំងជំនួស ដើម្បីបានដឹកភ្ញៀវ តែមិនសូវចំណេញទេ នៅពេលដែលយើងទារឡើងថ្លៃអ្នកដំណើរភាគច្រើនផ្អាកធ្វើដំណើរ នៅសល់ភ្ញៀវជិះតិចតួចបន្តធ្វើដំណើរដោយសារមានការងារចាំបាច់។”

លោក គង់ សាវ៉ាន អ្នករត់តាក់ស៊ីប្រចាំក្រុងភ្នំពេញ បានឱ្យដឹងដែរថា​ តម្លៃឧស្ម័នហ្គាសហក់ឡើងខ្ពស់ខ្លំង បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មដឹកភ្ញៀវប្រចាំថ្ងៃ មិនថាអ្នករត់តាក់ស៊ីនៅតាមបណ្តាខេត្ត ឬតាក់ស៊ីដឹកអ្នកដំណើរនៅក្នុងក្រុងភ្នំពេញនោះទេ ដោយសារតម្លៃឧស្ម័ន (LPG) ហក់ឡើង ហើយស្ថានីយ៍ជាច្រើននៅតាមបណ្តារខេត្តមិនមានហ្គាសបញ្ចូលផ្គត់ផ្គង់ទៀតផង។

កត្តានេះបានធ្វើឱ្យអ្នកប្រកបរបរដឹកជញ្ជូន ប្រឈមនឹងការបាត់បង់ចំណូលប្រចាំថ្ងៃ ដោយសារពលរដ្ឋចាប់ផ្តើមសន្សំសំចៃថវិកាកាន់តែខ្លាំង មិនសូវចេញក្រៅធ្វើដំណើរដូចពេលមុន និងប្រឈមក្នុងការតម្លើងថ្លៃដឹកជញ្ជូនទៀតផង។

លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព មានប្រសាសន៍ថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈ ក៍ដូចជាឧស្ម័ន LPG បានបង្កបញ្ហាប្រឈមដល់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នករត់កង់បីឥណ្ឌានិងអ្នករត់តាក់ស៊ីតែម្តង។

លោកបានគូសបញ្ជាក់ថា៖

បើកាលណាឧស្ម័នហ្គាសឡើងថ្លៃ ហើយការដឹកអ្នកដំណើមិនឡើងថ្លៃវាប៉ះហើយ ហើយពេលណាឡើងថ្លៃប្រជាពលរដ្ឋមិនជិះទៅទៀត ពួកគាត់ងាកទៅប្រើប្រាស់មធ្យោបាយផ្សេងៗ ដែលអស់ថ្លៃតិចជាង ដូចជាធ្វើដំណើរតាមរថយន្តក្រុងជាដើម។”

ទោះបីមានការអន្តរាគមន៍បញ្ចុះតម្លៃពន្ឋពីរដ្ឋាភិបាលក៍ដោយ ប៉ុន្តែតម្លៃឧស្ម័នហ្គាស និងប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាង ប្រទេសជិតខាងនៅឡើយ។ ករណីនេះ លោក យ៉ង់ ពៅ ស្នើដល់រដ្ឋាភិបាលគូរមានវិធានការផ្សេងៗបន្ថែមទៀត ដើម្បីទម្លាក់តម្លៃប្រេងឥន្ឋនៈ និងឧស្ម័នហ្គាសឱ្យដូចប្រទេសជិតខាង។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា តម្លៃឧស្ម័នហ្គាស និងប្រេងឥន្ឋនៈ បានឡើងថ្លៃប្រមាណជាង ៧០ ភាគរយទៅហើយ ក្រោយពីផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែល វាយទៅលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំលេខ ២ លើពិភពលោក។

ជាធម្មតានៅពេលប្រេងឥន្ធនៈ និងឧស្ម័នហ្គាសឡើងថ្លៃ ជៀសមិនផុតពីផលប៉ះបាល់ដល់ទៅដល់សេដ្ឋកិច្ច និងពាណិ​ជ្ជកម្មនោះទេ ពិសេសប៉ះពាល់ដល់វិស័យដឹកជញ្ជូនទាំងនៅក្នុងនិងក្រៅប្រទទេស។ លោកឧកញ៉ា ស៊ុន ចន្ឋី បានបញ្ជាក់ថា៖

“ករណីនេះក្រុមហ៊ុនដឹកជញ្ជូនក៍បានឡើងថ្លៃជាបន្តរបន្ទាប់រហូតដល់ ២៥ ភាគរយទៅហើយ ​ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងឥន្ឋនៈ។”

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល លើកឡើងថា កម្ពុជាមានក្រុមហ៊ុននាំចូលឧស្ម័ន (LPG) ចំនួន ០៧ កំពុងនាំចូលឧស្ម័ន (LPG) ជាបន្តបន្ទាប់ គិតមកដល់ខែមីនា ឆ្នាំ ២០២៦ បើទោះជាជួបប្រញ្ហាប្រឈមនៃសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៍ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *