ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននាក់មកពីជុំវិញពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវមួយរួមគ្នា ហើយជាលទ្ធផលបានរកឃើញប្រភេទដើមឈើជាង ៩០០០ទៀត ដែលមានវត្តមាននៅលើភពផែនដី ប៉ុន្តែវាមិនទាន់ត្រូវបានគេស្គាល់ និងបានថតរូប ឬសូម្បីមើលឃើញវាផ្ទាល់ភ្នែកនៅឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រ និងស្រាវជ្រាវបានធ្វើការព្រមានថា មនុស្សត្រូវតែប្រញាប់ប្រញាល់ក្នុងការស្រាវជ្រាវ និងស្វែងរក ព្រមទាំងអភិរក្សពួកវាឲ្យបានឆាប់ និងល្អបំផុតមុនពេលដែលវានឹងត្រូវបាត់ខ្លួនផុតពូជពីផែនដីយើងជារៀងរហូតទៅ។
អត្ថបទស្រាវជ្រាវមួយដែលត្រូវបានយកមកចេញផ្សាយដោយ WEFORUM បានបញ្ជាក់ដែរថា ក្នុងចំណោមពូជដើមរុក្ខជាតិទាំងជាង៩ ០០០នោះមានប្រមាណជា ៤ ០០០ប្រភេទ ឬប្រហែលជា៤០ភាគរយប្រហែលជាកំពុងលូតលាស់ និងសម្ងំលាក់ខ្លួននៅក្នុងតំបន់អាមេរិកខាងត្បូង ហើយប្រមាណជាមួយភាគ៣នៃពូជកម្រទាំងនេះមានចំនួនតិចតួចបំផុត និងទាមទារលក្ខខណ្ឌកំណត់បំផុតដើម្បីអាចបង្ហាញខ្លួនបាន។

គួរឲ្យដឹងដែរថា ការព្យាករណ៍ដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រសរុបប្រមាណជា១៤០នាក់ដោយប្រើប្រាស់ទិន្នន័យរួមអំពីព្រៃឈើរបស់ពិភពលោកក្នុងការគណនារកឲ្យឃើញនូវចំនួនទាំងនោះឡើង។ ក្នុងការស្រាវជ្រាវចុងក្រោយនេះផងដែរ ក៏បានបង្ហាញដែរថាចំនួនប្រភេទដើមឈើសរុបដែលមាននៅលើភពផែនដីមានរហូតទៅដល់ជាង ៧៣ ៣០០ប្រភេទ ប៉ុន្តែមានចំនួនត្រឹមតែ ៦៤ ១០០ប្រភេទប៉ុណ្ណោះដែលត្រូវបានកត់ត្រា និងត្រូវបានគេស្គាល់។

កន្លងមកនៅក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុរបស់ពិភពលោក COP26 បណ្តាមេដឹកនាំនៃប្រទេសជាង ១០០បានធ្វើការសន្យា
ក្នុងការបញ្ចប់ទៅនៃការកាប់បំផ្លាញព្រៃឈើឲ្យបាននៅត្រឹមឆ្នាំ២០៣០ ដែលជាកត្តាដ៏សំខាន់មួយក្នុងការអនុញ្ញាតឲ្យកិច្ចការងារស្រាវជ្រាវនិងស្វែងរកពូជឈើដ៏កម្រទាំងនោះមានល្បឿនកាន់តែលឿន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content