ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (ផមក) និងផ្សារមូលបត្រសៀងហៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផមក និងលោក ឆៃ ជានឈុន (CAI Jianchun) ប្រធាននាយកនៃផ្សារមូលបត្រសៀងហៃ ដែលជាតំណាងរបស់ផ្សារមូលបត្រទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះពីចំងាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមានការចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម។

មិត្តភាពរវាងប្រទេសកម្ពុជា និងចិន គឺជាមិត្តភាពដែលមានរយៈកាលយូរអង្វែងមកហើយ។ ប្រទេសកម្ពុជាជាដៃគូរសហប្រតិបត្តិការយ៉ាងសំខាន់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងជាច្រើនដែលបានឆ្លើយតប និងចូលរួមយ៉ាងសកម្មក្នុងគម្រោង “ផ្លូវមួយខ្សែក្រវាត់មួយ”។ ក្នុងខែមិថុនា ឆ្នាំ២០១៩ និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និងកិច្ចសន្យាអនាគត។
នាខែតុលាក្នុងឆ្នាំដដែល ឯកឧត្តមប្រតិភូ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានចូលរួមក្នុង កម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុន ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល អន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់សៀងហៃ។ នាឱកាសនោះ ប្រមុខដឹកនាំនៃផ្សារមូលបត្រទាំងពីរបានជួបពិភាក្សាគ្នាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងទីផ្សារមូលធនក្នុងប្រទេសកម្ពុជា និងចិន។
ផ្សារមូលបត្រសៀងហៃ ជាផ្សារមូលបត្រមួយដ៍ធំក្នុងចំណោមផ្សារមូលបត្រធំៗនៅលើពិភពលោក ដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយមកទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រសៀងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើនដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និងឧបករណ៍និស្សន្ន។
ទីផ្សារមូលបត្រកម្មសិទ្ធិរបស់សៀងហៃ ត្រូវបានបែងចែកជាទីផ្សារគោល និងទីផ្សារស្តារ (STAR Market) ដោយទីផ្សារទាំង២ មានចំនួនក្រុមហ៊ុនចុះបញ្ជីបូកបញ្ចូលគ្នាសរុបជាង ២ ០០០ ក្រុមហ៊ុន គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២១។ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃរបស់ទីផ្សារទាំងពីរមានប្រមាណ ៧០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង១០ស្ថាប័ន។ កិច្ចសហប្រតិបត្តិការទាំងនោះផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសជាតូភាគី ការលើកកម្ពស់ការយល់ដឹងរបស់វិនិយោគិនខ្មែរ និងបរទេស លើទីផ្សារមូលបត្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃជាច្រើនទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/11/2026
ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/11/2026
ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ប្រមុខដឹកនាំអន្តរជាតិកំពូលៗដែលចូលរួមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្លៀតពេលលម្ហែនៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
ក្រៅពីកិច្ចប្រជុំការទូតផ្លូវការ និងកាលវិភាគរដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានទទួលយកបទពិសោធន៍នៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ក្រោមទិដ្ឋភាពដ៏សាមញ្ញ។

FBI ទម្លាយថា ក្រុម Hacker គាំទ្រដោយកូរ៉េខាងជើង ប្រើល្បិច call Video ក្លែងក្លាយ លួចលុយគ្រីបតូជាង ៤០០ លានដុល្លារពីជនរងគ្រោះជាង ៩០០ នាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
បរទេស ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានរាយការណ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង លួចយករូបិយប័ណ្ណគ្រីបតូ ដែលគិតជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីជនរងគ្រោះជាង ៩០០ នាក់ ក្នុងរយៈពេល ១៨ ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ BBC។

បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
បណ្តាញផ្លូវដែកដ៏ធំរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើររហូតដល់ ៤,១៣ ពាន់លានដង ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ ដែលជាកំណត់ត្រាថ្មី និងកើនឡើង ៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content