អាជីវកម្មកែច្នៃកើតថ្មីមួយរបស់ឥណ្ឌាដែលមានឈ្មោះថា Recykal បានក្លាយជាក្តីរំពឹងថ្មីដែលអាចជួយដោះស្រាយបញ្ហាកាកសំណល់របស់ប្រទេសដែលកំពុងបង្កបញ្ហា និងខាតបង់សេដ្ឋកិច្ចជាតិជាច្រើនរយលានដុល្លារជារៀងរាល់ឆ្នាំ។

Recykal មានមុខងារពិសេសផ្តោតសំខាន់ក្នុងការកាត់បន្ថយបញ្ហាកាកសំណល់នៅតាមសហគម ជាពិសេសប្រែក្លាយសំរាមទាំងនោះឱ្យទៅជាប្រភពចំណូលកាន់តែច្រើនឡើងសម្រាប់ក្រុមប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្លាំង ជាពិសេសក្រុមអ្នករើសសំរាមតែម្តង។ បច្ចេកវិទ្យានេះគឺជាវេទិកាគ្រប់គ្រង និងចែកចាយកាកសំណល់ដ៏មានប្រសិទ្ធភាពដោយអាចជួយដល់ការទំនាក់ទំនងគ្នារវាងក្រុមហ៊ុនអ្នកកែច្នៃកាកសំណល់ជាមួយនឹងក្រុមឈ្មួញទិញកាកសំណល់។
ភាពជោគជ័យរបស់ Recykal កើតឡើងបានដោយសារតែស្ថាបនិករបស់ក្រុមហ៊ុនបានចំណាយពេលដល់ទៅ២ឆ្នាំក្នុងការរស់នៅជាមួយនឹងក្រុមពលរដ្ឋដែលជាអ្នករើសសំរាម និងក្រុមឈ្មួញកណ្តាលដែលអ្នកជាអ្នកប្រមូលទិញសំរាម ព្រោះមានជំនឿចិត្តថានឹងអាចជួយដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងទីផ្សារកែច្នៃសំរាមរបស់ឥណ្ឌាដែលបច្ចុប្បន្នមានទំហំទីផ្សារដល់ទៅ១០០ពាន់លានដុល្លារ។

ជាការសន្និដ្ឋានស្ថាបនិករបស់ Recykal បានរកឃើញថា បញ្ហាបែកចែកបំណែកធ្វើការរវាងក្រុមឈ្មួញកណ្តាលដែលជាអ្នកទាញយកអត្ថប្រយោជន៍បានយ៉ាងច្រើន និងប្រសិទ្ធភាពការងារទាបក្នុងការប្រមូលគឺជាកត្តាប៉ះពាល់ដល់សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងកែច្នៃសំរាមឡើងវិញដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងប្រទេស ហើយមួយវិញទៀតវាក៏បង្កឡើងដោយសារកត្តាកង្វះខាតការវិនិយោគចំពោះប្រភេទអាជីវកម្មដូចជា Recykal ផងដែរ។
ដោយមានទំនុកចិត្ត និងកំណត់បានបញ្ហារួចរាល់ហើយនោះ Recykal បាន Update ដំណើរការនៃការធ្វើអាជីវកម្ម ហើយធ្វើឲ្យកាន់តែប្រសើរឡើងនៃការប្រើប្រាស់ពីសំណាក់ក្រុមហ៊ុន និងឈ្មួញកណ្តាលផង ដែលវាបានធ្វើឲ្យ Recykal រីកចម្រើនយ៉ាងលូតលាស់អាជីវកម្មខ្លាំង និងធំជាងមុនដល់ទៅ៧ដងក្នុងពេលវេលាត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

មកដល់ពេលនេះ អាជីវកម្មថ្មីនេះបានទាញយកប្រាក់វិនិយោគជាច្រើន ដែលមានតម្លៃរាប់សិបលានដុល្លារ ហើយបានធ្វើឲ្យប្រតិបត្តិការការងារកាន់តែល្អប្រសើរឡើងជាលំដាប់។ ក្រុមអ្នករើសសំរាមអាចទទួលបានចំណូលច្រើនជាងមុន ហើយប្រកបការងារនេះដោយសុវត្ថិភាព និងអនាម័យខ្លាំងជាងមុនដែលគេជឿជាក់ថានៅពេលដែល Recykal កាន់តែរីធំឡើងនោះចំនួនសំរាមនៅតាមសហគមក្នុងប្រទេសនឹងមានចំនួនថយចុះខ្លាំងជាមិនខាន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content