World Banks ជំនួយហិរញ្ញវត្ថុជិត ៧០លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោកបាន​អនុម័តជំនួយហិរញ្ញប្បទានសរុប​ចំនួន ៦៩,២៥ លានដុល្លារអាមេរិក ដែលក្នុងនោះមាន​អំណោយពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ (GPE)ផង ដើម្បីជួយ​កម្ពុជា​ក្នុង​ការធ្វើ​ឱ្យ​​កាន់តែ​​ប្រសើរនូវ​លទ្ធភាពប្រកបដោយសមធម៌ក្នុង​ការ​​ទទួលបាន​ការអប់រំជាមូលដ្ឋាន និងក្នុង​ការ​ឆ្លើយតបឱ្យ​បាន​រហ័សទៅនឹង​វិបត្តិនានា​ដែលប៉ះពាល់​ដល់​ប្រព័ន្ធអប់រំក្នុងប្រទេស។

កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់​ចំនួន ៦០លានដុល្លារអាមេរិក ដែល​ធនាគារពិភពលោកនឹងផ្តល់ជាឥណទាន​​តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) និង​ចំនួន ៩,២៥លានដុល្លារអាមេរិក​ទៀតជាជំនួយឥតសំណងពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ ។

ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់​គម្រោងកែលម្អការអប់រំទូទៅ  (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណង​ជួយ​កម្ពុជា​ក្នុង​ការ​ឈានទៅសម្រេច​ចក្ខុវិស័យ​នៃផែនការយុទ្ធសាស្ត្រ​នៃការអប់រំឆ្នាំ២០១៩-២០២៣។

ចក្ខុវិស័យនោះគឺឆ្ពោះទៅ “បង្កើត និងអភិវឌ្ឍធនធាន​មនុស្ស​ប្រកបដោយគុណភាពខ្ពស់​ និងសីលធម៌ល្អ ដើម្បី​អភវិឌ្ឍ​ឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន”។ ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ រដ្ឋា​ភិបាលកម្ពុជា​បានបង្ហាញការប្តេជ្ញាចិត្ត​លៃលករកដំណោះស្រាយដល់បញ្ហាប្រឈមធំពីរ គឺការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និងវិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន ក្នុងនោះរួមមានការអប់រំសម្រាប់ក្មេងតូច,​ ការអប់រំកម្រិតបឋម និង​ការអប់រំកម្រិតមធ្យមសិក្សា​ចំណេះទូទៅ។ ​  

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ដូច្នេះថា កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើន​នៅ​ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែ​បញ្ហានៅបន្តមាននៅឡើយ​ពាក់ព័ន្ធទៅនឹងលទ្ធភាព​ទទួលបានការអប់រំប្រកបដោយសមធម៌ ជា​ពិសេស​សម្រាប់​កុមាររស់នៅតំបន់ដាច់ស្រយាលឆ្ងាយ,​ កុមារក្នុងគ្រួសារក្រីក្រ ឬក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង​កុមារមានពិការភាព។ ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់​សិស្ស​បានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលា​រៀន​ត្រូវ​បាន​បិទទ្វារ​យ៉ាងយូរ ដោយសារ​តែការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិ​នៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ មានប្រសាសន៍ដូច្នេះថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ​គឺចំពេលដ៏សំខាន់ក្នុងខណៈពេលដែល​វីរុសបំប្លែងនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក ហើយសង្ឃឹមថាជំនួយទាំងនេះ​នឹង​ជួយ​កម្ពុជា​ឱ្យបន្តពង្រីកលទ្ធភាពក្នុងការ​ទទួល​បាន​ការអប់រំប្រកបដោយគុណភាព និងធានា​យ៉ាងណាឱ្យ​កុមារក្នុងក្រុមងាយរងគ្រោះបំផុត​បានចូលសាលារៀន និងទទួលចំណេះដឹង។

គោលដៅមួយក្នុងចំណោមគោលដៅនានារបស់គម្រោងនេះ គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារ​ទូទៅ​នៅ​ក្នុង​ប្រព័ន្ធអប់រំទាំងមូល តាមរយៈការកសាងសមត្ថភាពជាតិសម្រាប់​កម្មវិធីកែទម្រង់​វិស័យអប់រំ, ការរៀបចំ​យុទ្ធ​សាស្ត្រ​ឡើងវិញ​សម្រាប់​អនុវិស័យ, និង​ការ​ត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើ​ជាអាជីព។ ​គម្រោងក៏មានគោលដៅមួយទៀត​ក្នុងការ​ជួយ​សម្រួល​ដល់ការរៀបចំ​ផែនការយុទ្ធសាស្ត្រ​នៃ​ការ​អប់រំឆ្នាំ២០២៤-២០២៨ និង​ការ​រៀបចំឱ្យមាន​ “វេទិកាឧត្តមានុវត្ត” ប្រចាំឆ្នាំក្នុងវិស័យអប់រំផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង