«កម្មវិធីនវានុវត្តន៍បញ្ច្រាស» លើកស្ទួយបច្ចេកវិទ្យាហិរញ្ញវត្ថុ ជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ ដោយផ្អែកលើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព និងលើកស្ទួយការបំផុសនូវរចនាសម្ព័ន្ធដ៏ប្រសើរមួយសម្រាប់វិស័យហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ដើម្បីលើកស្ទួយបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា «កម្មវិធីនវានុវត្តន៍បញ្ច្រាស» ដែលភាសាអង់គ្លេសហៅថា «Reverse Innovation» បានត្រូវបង្កើតឡើង ហើយរដូវកាលទី៤បានចាប់ផ្តើមជាថ្មីនាដើមខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បានថ្លែងថា៖ កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ ត្រូវបានរចនាឡើងដើម្បីជំរុញឱ្យមានការរួមសហការ បង្កើនជំនាញ និងលើកស្ទួយនូវការអភិវឌ្ឍផ្សេងៗនៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតបានឱ្យដឹងថា៖

«កម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលត្រូវបានរៀចំឡើងដោយផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ដោយក្នុងនោះស្ថាប័នធំៗ ឬអ្នកដឹកនាំនៃឧស្សាហកម្ម ធ្វើការចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួនដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និងអភិវឌ្ឍនូវសេវាកម្ម ឬផលិតផលណាមួយ ដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនោះ»។

លោកអ្នកអាចធ្វើការដាក់ពាក្យចូលរួមកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ តាមរយៈ ៖ https://ri.techostartup.center/ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤។បេក្ខជនដែលមានសិទ្ធិចូលរួមកម្មវិធីនេះបាន អាចជាក្រុមធុរកិច្ចថ្មី, អ្នកអភិវឌ្ឍកម្មវិធី, ឬ នវានុវត្តជន ដែលបានចងក្រងជាក្រុមស្រាប់ ហើយតម្រូវឱ្យសមាជិកចាប់ពី ៣ នាក់ឡើងទៅ ហើយក្នុងករណីដែលមានធុរកិច្ចថ្មីដែលបានចូលក្នុងទីផ្សាររួច ធុរកិច្ចថ្មីនោះត្រូវមានអាយុមិនលើសពី ៥ ឆ្នាំ។

ឯកឧត្តម តាំង ងួនលី បានបញ្ជាក់ថា៖ បេក្ខជនក្នុងកម្មវិធីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ២) ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធផ្សេងៗ, ៣) ការិយាល័យធ្វើការរួមគ្នា និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ៤) ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ ពាន់ដុល្លារ, ៥) ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៦) ការទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនសរុប ១២៨ លានរៀលទៀតផង។

បេក្ខជនក្នុងកម្មវិធីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ២) ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ ផ្សេងៗ, ៣) ការិយាល័យធ្វើការរួមគ្នា និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ៤) ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ ពាន់ដុល្លារ, ៥) ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៦) ការទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនសរុប ១២៨ លានរៀលទៀតផង។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានកិច្ចសហការរៀបចំកម្មវិធីដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ។

ក្នុងពិធីប្រកាសកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៤នេះដែរ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន វីសា (Visa) ដើម្បីផ្តោតលើកិច្ចសហការលើឌីជីថលនីយកម្ម និងបច្ចេកវិទ្យា សម្រាប់ធ្វើការគាំទ្រដល់អាជីវកម្ម និងធុរកិច្ចថ្មីនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច