រុស្ស៊ី នឹងជួយចិនឲ្យក្លាយជាមហាអំណាចថាមពលនុយក្លេអ៊ែរលេខ១ ជំនួសអាម៉េរិក

បរទេស ៖ រុស្ស៊ី បានសន្យាក្នុងការគាំទ្រប្រទេសចិនរហូតទាល់តែបានក្លាយទៅជាមហាអំណាចទី១នៃថាមពលនុយក្លេអ៊ែរជំនួសឲ្យប្រទេសអាម៉េរិក។ នេះជាការលើកឡើងរបស់លោក លោក Alexey Likhachev ប្រធានក្រុមហ៊ុនដ៏ធំលើវិស័យថាមពល Rosatom ដែលទទួលបានការគាំទ្រទាំងស្រុងពីសំណាក់ Vladimir Putin ក្នុងអំឡុងពេលដែលលោកកំពុងមានវត្តមានចូលរួមកិច្ចពិភាក្សារវាងមេដឹកនាំកំពូលនៅក្នុងទីក្រុងប៉េកាំងនាពេលថ្មីៗនេះ។

បច្ចុប្បន្ន សហរដ្ឋអាម៉េរិក គឺជាប្រទេសដែលមានបណ្តាញរោងចក្រម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់ផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ឬប្រមាណជា ៩៧ជីហ្គាវ៉ាត់ ដែលបានតម្លើងរួចរាល់។

ដោយឡែក យោងតាមទិន្នន័យអជ្ញាធរជាតិអាម៉េរិកដែលផ្តល់ព័ត៌មានអំពីថាមពល ឬ US Energy Information Administration បានអះអាងថា បច្ចុប្បន្ននេះ ប្រទេសចិនគឺជាមហាអំណាចទី២ ក្នុងវិស័យនេះ ដែលគិតត្រឹមខែមេសា ឆ្នាំ២០២៤ មានរោងចក្ររ៉េអាក់ទ័រមួយចំនួនដែលអាចផលិតបានថាមពលប្រមាណជា ៥៣,២ជីហ្គាវ៉ាត់។

លោក Likhachev បានបញ្ជាក់ថា៖ ប្រទេសចិនមានមហិច្ឆតាក្នុងការសាងសង់ និងអភិវឌ្ឍបន្ថែមទៅលើថាមពលអាតូមិក។ គោលដៅសំខាន់ដំបូងបំផុតរបស់ចិននៅពេលនេះគឺតាមឲ្យទាន់សមត្ថភាពរបស់អាម៉េរិក កសាងម៉ាស៊ីនរ៉េអាក់ទ័របន្ថែម ផលិតឲ្យបានថាមពលទៅដល់១០០ជីហ្គាវ៉ាត់។

ឆ្លើយតបទៅនឹងសំណួរអ្នកព័ត៌មានដែលចោទឡើងថា តើប្រទេសរុស្ស៊ីនឹងជួយគាំទ្រដល់ប្រទេសចិនដើម្បីសម្រេចបានគោលដៅនេះដែរ ឬយ់ាងណានោះ ? លោក Likhachev បានបញ្ជាក់ថា៖ ច្បាស់ណាស់ពួកយើងត្រូវតែជួយដល់កិច្ចការងារនេះ ហើយពួកយើងបានត្រៀមរួចរាល់ហើយ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ប្រទេសរុស្ស៊ី បានជួយដល់ការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រឲ្យប្រទេសចិនចំនួន៤ទីតាំងរួចមកហើយនៅក្នុងប្រទេសចិន ហើយក៏មានផែនការជួយកសាងចំនួន៤ទីតាំងបន្ថែមទៀត ព្រមទាំងនឹងជួយផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូម និងសាំងសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពលនុយក្លេអ៊ែរនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *