តម្រូវការប្រើប្រាស់ និងតម្លៃដីធ្លី​នៅបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ និងជុំវិញព្រលានយន្តហោះ​ថ្មី រំពឹងមាន​កំណើន​ខ្ពស់ ក្រោយអាកាស​យានដ្ឋាននេះបើក​ដំណើរការ​

ភ្នំពេញ ៖ ស្រ​បពេលដែល​អាកាស​យានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល ជាប់ព្រំប្រទល់ស្រុក​បាទី ខេត្តតាកែវ នឹងបើក​ដំណើរការ​ហោះហើរជាផ្លូវការលើកដំបូងនៅ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តំបន់​ដែលនៅតាមបណ្ដោយផ្លូវទៅកាន់​អាកាស​យានដ្ឋានដ៏ទំនើបមួយនេះ ជាពិសេស​តាមតំបន់​បណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក៏ដូចជាតំបន់​ជុំវិញ​អាកាស​យានដ្ឋាន រំពឹងថា ​នឹង​មានសក្ដានុពល​ខ្ពស់ជាង​មុន ជាមួយនឹងការកើនឡើង​នៃតម្លៃដីធ្លី​ផងដែរ ។

អ្នកជំនាញ​នៃវិស័យអចលនទ្រព្យ​បានមើលឃើញថា​ ចាប់តាំងពី​គម្រោងអាកាសយានដ្ឋានអន្តរជាតិ​តេជោ​ផ្ដើមដំណើរការ​សាងសង់ បានជំរុញឱ្យតំបន់​នៅជុំវិញ​នោះ មានភាពទាក់ទាញ និង​ការ​វិនិយោគបានមួយកម្រិតរួចទៅហើយ ជាក់ស្ដែង ឃើញមានគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​បាន​សាងសង់ឡើង​ដំណាលគ្នា ដើម្បីត្រៀមផ្គង់ផ្គង់ទីផ្សារក្នុងពេលដ៏ខ្លី។

អ្នក​ស្រី អាន សុធីតា អគ្គនាយិការ​ក្រុមហ៊ុន​ PropNex Cambodia បានថ្លែង​ប្រាប់​សារព័ត៌មាន​ AMS Economy ឱ្យដឹងថា បើទោះជាស្ថានភាពវិស័យ​អចលនទ្រព្យ​​នៅក្នុងប្រទេស​កម្ពុជា​កំពុ​ងជួបប្រទះនឹង​ប​ញ្ហា​​ប្រឈម​ក្ដី ប៉ុន្តែសម្រាប់ការអភិវឌ្ឍនៅតំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និង​តំបន់នៅប៉ែក​ខាង​ត្បូង​រាជធានីភ្នំពេញ​ នៅតែមានភាពទាក់ទាញ ​និងមានការអភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ។

អ្នកស្រីបន្តថា សម្រាប់ការ​បើក​ដំណើរ​អាកាស​យានដ្ឋានអន្តរជាតិតេជោ​នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥​នេះ រំពឺងថា​អាច​ធ្វើឱ្យតំបន់នៅ​តាមបណ្ដោយផ្លូវឆ្ពោះទៅកាន់​អាកាស​យានដ្ឋាន មានភាពទាក់ទាញ និងទទួ​ល​​បានការ​វិនិយោគបន្ថែមទៀត ។ ដោយឡែក សម្រាប់វិស័យដែល​នឹងមានសក្ដានុពល ​ឬមានអាទិភាពក្នុងការអភិ​វឌ្ឍជាជំហានដំបូង គឺលំនៅឋាន​ ហើយបន្ទាប់មក​គឺអគារពាណិជ្ជកម្ម ខណៈដែល បច្ចុប្បន្ននេះ មានគម្រោង​លំ​នៅ​ឋានជាច្រើន​បានអភិវឌ្ឍន៍រួចទៅ​ហើយដែលស្ថិតនៅជុំវិញទីតាំង​នោះ​ ។

អ្នកស្រី អាន សុធីតា បានបញ្ជាក់ថា ៖

«សម្រាប់តំបន់នៅជុំវិញទីតាំង​អាកាស​យានដ្ឋានអន្តរជាតិ​ចាស់ ​ក៏នឹងមិនមានការប្រែប្រួល ឬប៉ះពាល់​​អ្វីគួរ​ឱ្យកត់សម្គាល់នោះទេ ផ្ទុយទៅវិញ​ តំបន់​នោះអាច​នឹងមានសក្ដានុព​ល​បន្ថែមទៀត ពីព្រោះថា​ ទីតាំង​អាកាស​យានដ្ឋានចាស់​​ ជា​កន្លែង​ដែលមានមនុស្ស​រស់នៅ ប្រកបអាជីវកម្មចម្រុះ និងមានអ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ទៅច្រើន ហើយក៏ជាតំបន់ដែលមានការអភិវឌ្ឍន៍ ដូច្នេះ ភាពទាក់ទាញទៅលើការវិនិយោគលក្ខណៈអាជីវកម្ម ពាណិជ្ជកម្មកណ្តាលក្រុងនឹងមានបន្ថែមទៀត» ។

ស្រដៀងគ្នានេះ អ្នកជំនាញ ​ក៏ដួចជាអ្នកអភិវឌ្ឍន៍​វិស័យអចលនទ្រព្យជាច្រើនទៀត ក៏បានមើលឃើញដែរថា តំបន់​ប៉ែកខាង​ត្បូងភ្នំពេញ ក៏មានភាពទាក់ទាញផងដែរ ដោយ​សារ​មាន​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរាជរដ្ឋាភិបាល ព្រមគ្នាជាមួយវិស័យឯកជន ដែលក្រៅពីមានគម្រោងអភិវឌ្ឍលំនៅដ្ឋានលក្ខណៈជាបុរី និងបណ្តុំផ្ទះល្វែង បណ្តុំវីឡា ក៏មានគម្រោងអភិវឌ្ឍន៍ជា​ផ្សារទំនើបជាហូរហែផងដែរ ហើយក្រោយពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី នឹងកាន់តែជំរុញឱ្យតំបន់ទាំងនេះមានសក្ដានុពល​ ។

ឯកឧត្តម ​ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍ស៊ីវិល បាន​លើកឡើងថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ត្រៀមខ្លួន​រួច​រាល់ក្នុងការ​បើក​ដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​បច្ចុប្បន្ន​​ការ​ហោះហើរ​សាកល្បង​បានចប់សព្វ​គ្រប់​ ហើយ​ការរៀបចំ​សម្ភារៈ និងឧប​ករណ៍ ក៏បាន​បំពាក់​រួចរាល់ រង់ចាំតែដល់​ថ្ងៃផ្ទេរ​ប្រតិបត្តិការពីអាកាស​យានដ្ឋានចាស់ទៅ​អាកាស​យានដ្ឋាន​ថ្មីប៉ុណ្ណោះ ។​​

តាម​រយៈការ​បើក​ប្រតិបត្តិការ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ កម្ពុជា​រំពឹងទទួលបានភ្ញៀវទេសចរបរទេស​តាមផ្លូវអាកាស​កាន់តែ​ច្រើន​បន្ថែមទៀត ជាពិសេស​អ្នកដំណើរ​ឆ្លងកាត់​អាកាស​យានដ្ឋានអន្តរជាតិ​របស់កម្ពុជា​ទៅកាន់​អាកាស​យានដ្ឋានអន្តរជាតិប្រទេស​ផ្សេងទៀត ពីព្រោះអាកាស​យានដ្ឋានអន្តរជាតិ​ថ្មីនេះ ជា​អាកាស​យានដ្ឋានធំជា​ងមុន អាច​អនុញ្ញាតឱ្យ​យន្តហោះធំៗ ​និង​ជា​ប្រភេទយន្តហោះ ហោះឆ្លងទ្វីបចុះចត​បាន​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *