ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន៨ចំណុច សំដៅពង្រឹងវិស័យទេសចរណ៍កម្ពុជាដែលបានធ្លាក់ចុះដោយសារបញ្ហាកូវីដក្នុងរយៈពេល២ឆ្នាំកន្លងទៅឱ្យមានភាពល្អប្រសើរឡើងវិញ។

ការដាក់ចេញនូវអនុសាសន៍នេះ បានធ្វើឡើងនៅក្នុងឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលធ្វើឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

អនុសាសន៍ទាំង៧ចំណុចនេះរួមមាន៖
១. ធានានូវការអនុវត្តប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តជំរុញការអនុវត្តក្របខ័ណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាដែលបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគអនុភាពវិស័យទេសចរណ៍កម្ពុជា តំបន់ និងសកលលោកជាប្រចាំ។
២. បន្តជំរុញការស្ដារឡើងវិញនៃវិស័យទេសចរណ៍ ដែលបន្តអនុវត្តកម្មវិធីគាំពាអាជីវកម្មទេសចរណ៍ តាមរយៈការផ្ដល់ការអនុគ្រោះផ្នែកសារពើរពន្ធ កម្មវិធីសហហិរញ្ញបទាន និងកម្មវិធីផ្ដល់ការធានាឥណទានតាមរយៈសារជីវកម្មនានា។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មទេសចរណ៍ និងជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសហគ្រាសធនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ សំដៅដល់ការអភិវឌ្ឍទេសចរណ៍ឆ្លាត ប្រកបដោយចីរភាព ភាពធន និងបរិយាប័ណ្ឌ។
៣. បង្កើតភាពទាក់ទាញ គោលដៅកម្ពុជាសម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិតាមរយៈការបន្តពង្រឹងការអនុវត្តវិធានការសុខភាព និងនិតិវិធីប្រនិបត្តិស្តង់ដារអប្បបរិមាតាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅ ផលិតផល និងគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់ ត្រូវសិក្សាប្រភពគោលដៅដែលមានសក្កានុពល និងចាប់យកបច្ចេកវិទ្យាទេសចរណ៍ ទាំងរដ្ឋ និងឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមបែបឌីជីថល។ ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
៤. ពង្រឹងការអនុវត្តយន្ដការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ក្នុងវិស័យទេសចរណ៍ដែលជាមាសបៃតងរបស់កម្ពុជា។ ក្រសួងទេសចរណ៍ និងគណកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតវេទិការរួមអចិន្ត្រៃសម្រាប់តំបន់ទេសចរណ៍ អទិភាពនីមួយៗដើម្បីរួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា។ ព្រមទាំង ពង្រឹងគណកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានីខេត្ត។
៥. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោមស្មារតីនៃយុទ្ធនាការ «ទស្សនាស្រុកយើង» «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ឬ«ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» និងកិច្ចសហការជំរុញការអនុវត្ត វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១ – ២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់។
៦. ពង្រឹង និងបង្កើតលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកាន់កម្ពុជា។
៧. កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះសម្ដេចស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះដាក់ចេញជាយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សូមក្រសួងពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត និងទីក្រុងស្អាត រម្យនីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content