គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា ជាង ១០០ លានដុល្លារ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  បាន និងកំពុងសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ដែលមានទំហំទឹកប្រាក់ប្រមាណ ១០៩ លានដុល្លារនៅឆ្នាំ២០២៥ ខណៈគម្រោងនេះមានគោលដៅបង្កើនការផ្តល់ឥណទានបៃតង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ហើយក៏ចូលរួមគាំទ្រដល់របៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយរវាងធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  បានឱ្យដឹងថា នៅឆ្នាំ២០២២ ធនាគារ ARDB បានបង្កើតនាយកដ្ឋានហិរញ្ញប្បទានបៃតងក្នុងគោលបំណងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឱ្យវិស័យកសិកម្មអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ទុនបង្វិល និងការគាំទ្រដល់ការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តថា ទន្ទឹមនេះ មូលនិធិអាកាសធាតុបៃតង (Green Climate Fund) ហៅកាត់ថា GCF បានអនុម័តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodian Climate Finance Facility– CCFF) ទំហំប្រមាណ ១០៩ លានដុល្លារ កាលពីដើមខែមីនា ឆ្នាំ២០២៤ ដែលឥណទានទំហំ ៥០ លានដុល្លារ និងជំនួយបច្ចេកទេសទំហំ ៥ លានដុល្លារនឹងត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានទំហំ ៥៤ លានដុល្លារទៀត នឹងត្រូវបានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា គម្រោងនេះមានគោលដៅបង្កើនការផ្តល់ឥណទានបៃតង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ហើយក៏ចូលរួមគាំទ្រដល់របៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលមានគោលដៅចម្បងមួយ គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់លើការធានាចីរភាពបរិស្ថាន, ការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ខណៈដែលបច្ចុប្បន្ន ធនាគារ ARDB បាន និងកំពុងសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តគម្រោងនេះនៅឆ្នាំ២០២៥។

សូមបញ្ជាក់ដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ARDB មានសំពៀតឥណទានសរុបចំនួនប្រមាណ ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះសំពៀតឥណទានបៃតងសរុប ២០ លានដុល្លារអាមេរិក បានគាំទ្រដល់វិស័យស្រូវអង្ករ បន្លែសុវត្ថិភាព ប្រព័ន្ធស្រោចស្រព និងផ្ទះសំណាញ់។ ជាងនេះទៅទៀត ធនាគារ ARDB ក៏បាននិងកំពុងសហការជាមួយមូល និធិអាកាសធាតុបៃតង និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ឥណទានបៃតងក្រោមគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា សំដៅជំរុញអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច