សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវឈរលើមូលដ្ឋាន «យកប្រជាជនជាស្នូល»

សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត៖ ​ដំណើរ​ទៅអនាគត» ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ ២០២៤នេះ ។

មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ ខណៈដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន ជាការចាំបាច់ ដែល​ពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យឱ្យបាន​ហ្មត់​ចត់លើ​បច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ ដែល​អាច​មានឥទ្ធិពល​ក្នុងការ​កែប្រែពិភពលោក ។ យើងត្រូវ​តម្រង់ទិស​វឌ្ឍនភាព នៃ​បច្ចេកវិទ្យា ដើម្បីឱ្យ​បច្ចេកវិទ្យា​អាច​បម្រើ​ និងគាំទ្រ​ដល់​បរិយាបន្នភាព​ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ។

សម្តេចធិបតី បានគូស​រំលេច​បន្ថែមអំពី​គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិស នៅក្នុងការ​ឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែង​ឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម; និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក​ មានជាអាទិ៍៖ 

ទី១. ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន​​ «យក​ប្រជាជនជាស្នូល» ក្នុងន័យនេះ ទន្ទឹមទៅនឹងការទាញប្រយោជន៍ពី​វឌ្ឍនភាពនៃ​បច្ចេកវិទ្យា យើងក៏ត្រូវមានការទទួលខុសត្រូវនៅក្នុងការធានាតុល្យភាព និងអត្ថប្រ​យោជន៍ ដែល​បច្ចេកវិទ្យា​អាចបម្រើ​ដល់​មនុស្សជាតិ ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI’s Sora ដែលជា​ម៉ូឌែលដែល​អាច​​បំប្លែង​អត្ថបទទៅជា​វីដេអូ, ឬ កម្មវិធី Gemini របស់ Googleដែលជាម៉ូឌែល​ នៃ​កម្មវិធីមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗ​របស់​អ្នកប្រើប្រាស់ ។ ទាំងអស់នេះ គឺសុទ្ធ​តែជាកម្មវិធី​ ដែល​​មានសក្តានុពលយ៉ាងធំធេង ប៉ុន្តែ យើង​ក៏​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន នៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែ​រ ព្រោះថាការចាប់យក និងការប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ ត្រូវមាន​ដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម តួយ៉ាងដូចជា ការភ័យខ្លាច និងការព្រួយបារម្ភរបស់សាធារណជនទូទៅអំពី សិទ្ធិ និងឯកជនភាព​របស់ពួកគេដែលអាចនឹង​ត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម​នៃកម្មវិធីដែលបង្កើតឡើង​ដោយបញ្ញាសិប្បនិម្មិត​ ។ ប្រសិន​បើគ្មានការអប់រំ និងជំនាញ ជាមូលដ្ឋាន​ និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ទូទៅ​ នៅ​ក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការ​បែងចែករវាងរូបភាពសិប្បនិម្មិតជាមួយនឹង​រូបភាពដើម ។ ពេលខ្លះ ការវិវត្តបែបនេះបែរជា​បង្កឱ្យមាន​ការខាតបង់​យ៉ាងច្រើន​ដល់​សង្គម និងរដ្ឋាភិបាល ព្រោះការបំប្លែង​រូបភាពដើម តាមរយៈ​បច្ចេកវិទ្យា​​ទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណមតិ ហើយ​ក៏អាចបង្កឱ្យ​មាន​ការ​បែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និង​អស្ថិរភាព ដែល​អាចប៉ះពាល់ដល់​ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក ។ សាធារណជន ក៏បានសម្តែងនូវក្តីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត​ និង បញ្ហាប្រឈម​ផ្សេងៗទៀតផងដែរ​ ។ ក្នុងន័យនេះ ការប្រកាន់អភិក្រម​ដែល​យក​ប្រជាជន​ជាស្នូល នៅក្នុង​ការប្រើប្រាស់​បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏​​ត្រូវជំរុញ ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​​​អ្នក​រៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជន ព្រមទាំងមាន​ការអភិវឌ្ឍ​ក្របខណ្ឌបទដ្ឋាន​គតិយុត្ត​ ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូល​រួមវិភាគទាន ពី​គ្រប់​ភាគីពាក់ព័ន្ធ ផងដែរ ។

ទី២. ​អំពី​សារ:សំខាន់នៃគោលការណ៍ «ពហុភាគីនិយម» ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅ​ក្នុងការចាប់យក​បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះ បម្រើឱ្យ​មនុស្សជាតិ មិនមែនឱ្យមនុស្សជាតិត្រូវរត់តាមបម្រើ​បច្ចេកវិទ្យាទាំង​នោះទេ​ ។ ពហុភាគីនិយមមានសារ:សំខាន់នៅក្នុង​ការបង្កើនប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរការប្រើប្រាស់ធនធានរួមគ្នា និងការបង្កើត​ភាព​សុខដុម តាមរយៈការ​រៀបចំ​ក្របខណ្ឌ និង​វេទិការួម និងការរៀបចំ​របៀបវារៈសម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរួមគ្នា ។ ជាការពិត, ប្រទេសទាំងឡាយ​ ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅ​ក្នុងការចាប់យក​បច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែយើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហ​សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយ​ភាពថ្លឹងថ្លែងរបស់យើង​ ។ «ការកាត់ផ្តាច់​» (decoupling) និង «ការបែងចែក» (fragmentation) មិនគួរក្លាយជាវិធាន​ដែលយើង​ប្រកាន់យកនោះទេ ព្រោះថា បើយើងប្រកាន់យក​អភិក្រម​បែបនេះ យើង​នឹង​ត្រូវ​ប្រឈមនឹង​ហានិភ័យ​នៃការ​បាត់បង់​ធនធានដែល​មានកម្រិតរបស់​យើង ដោយ​ត្រូវផ្តោតទៅលើ​ការព្យាយាមរត់តាម​ទម្រង់ និងស្តង់ដារផ្សេងៗគ្នា សម្រាប់ប្រភេទ​នៃ​បច្ចេកវិទ្យាតែមួយ ។ ក្នុងន័យនេះ អាស៊ានដែលមានប្រវត្តិយូរលង់ នៅ​​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​គួរតែត្រូវ​ខិតខំ​តស៊ូមតិឱ្យ​បានខ្លាំងក្លា​បន្ថែមទៀត អំពីភាពចាំបាច់នៅ​ក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិស​អនាគតនៃបច្ចេកវិទ្យាថ្មីៗ  តួយ៉ាងដូចជា ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​របស់អាស៊ាន ពឹងផ្អែកយ៉ាងខ្លាំង ទៅ​លើគោលការណ៍ពហុភាគី ដែលឈរលើ​មូលដ្ឋាន​នៃ​ស្ថិរភាព, សន្តិភាព, សមធម៌, និរន្តរភាព និង បរិយាបន្នភាព​ ។

ជាមួយការកោតសរសើរនូវ​វឌ្ឍនភាព ដែលសម្រេចបាន​ នៅក្នុង​ផែនការសកម្មភាព អាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦-២០២៥) សម្តេចមហា បវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្មភាព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍អាស៊ាន ឆ្នាំ២០២៦-២០៣៥​  (APASTI ២០២៦-២០៣៥)​ ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះលទ្ធភាព​ទទួលបាន​​បច្ចេកវិទ្យា និងការ​ផ្ទេរ​បច្ចេកវិទ្យា​ ប្រកបដោយសមធម៌ ការ​អភិវឌ្ឍធនធានមនុស្ស​ប្រកបដោយទេពកោសល្យ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងចល័តភាពរបស់​ពួកគេនៅ​ក្នុងការពង្រឹងកិច្ចសហការ​រវាងតួអង្គពាក់ព័ន្ធនៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគបន្ថែមទៀត នៅ​ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច