បច្ចុប្បន្ននេះ វិបត្តិថាមពលនៅលើពិភពលោក ជាពិសេសនៅប៉ែកខាងអឺរ៉ុបកំពុងធ្លាក់ដល់ស្ថានភាពអាក្រក់មិនធ្លាប់មាន ស្របពេលដែលវិបតិ្តអតិផរណាកំពុងកើតមាន ខណៈដែលអ្នកជំនាញជាច្រើនបានព្យាករណ៍ថា ពលរដ្ឋអឺរ៉ុបនឹងបន្តប្រឈមមុខទៅនឹងបញ្ហាអាក្រក់កាន់តែខ្លាំង ជាពិសេសនៅរដូវរងារនាពេលឆាប់ៗខាងមុខនេះ។

ថាមពលកកើតឡើងវិញបានក្លាយទៅជាដំណោះស្រាយដ៏ចាំបាច់សម្រាប់តំបន់ទាំងមូលបើទោះបីជាមិនទាន់អាចអាចជួយបាន១០០ភាគរយក៏ដោយ។ នៅក្នុងដំណើរការវិវត្តដើម្បីពឹងផ្អែកទៅលើវិស័យថាមពលកកើតឡើងវិញនេះផងដែរ អ្នកវិទ្យាសាស្ត្របច្ចុប្បន្នកំពុងជួបនឹងឧបសគ្គផ្សេងទៀតគឺជាការរក្សាទុកថាមពលឲ្យបានយូរ និងបានច្រើន។

ជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅពេលដែលក្រុមការងារអ្នកវិទ្យាសាស្ត្រមួយនៅសកលវិទ្យានៃប្រទេសស៊ុយអែតទើបតែបានរកឃើញនូវបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចផ្ទុកថាមពលបានរហូតទៅដល់១៨ឆ្នាំទាំងដែលបន្ទះឈីបនេះមានរូបរាងតូចខ្លាំងមិនស្មើម្រាមដៃផងនោះ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Chalmers University of Technology បានអះអាងថា បន្ទះឈីបដែលមានផ្ទុកទៅដល់ម៉ូលេគុលដែលត្រូវបានឌីសាញឡើង ជាពិសេសអាចបង្កើតបានទៅជាអ៊ីសូមែ (Isomer) ដែលសំបូរទៅដោយថាមពលបំផុត ហើយវាបានក្លាយទៅជាកត្តាលីករដ៏ចាំបាច់ក្នុងការបង្កើតថាមពលភ្លាមៗនៅពេលដែលវាត្រូវកំដៅ។
បន្ទះឈីបដែលត្រូវបានសាកថ្មតាមរយៈការទទួលកំដៅពីព្រះអាទិត្យ Chalmers បានបញ្ចូនបន្តទៅកាន់សកលវិទ្យាល័យដៃគូនៅទីក្រុងសៀងហៃ Jiao Tong University ដើម្បីអាចធ្វើការសាកល្បងប្រើប្រាស់ថាមពលអគ្គិសនីនៅដែលវាអាចផលិតបាន។ ជាលទ្ធផលបន្ទះឈីបដ៏តូចនេះមិនត្រឹមតែអាចប្រើប្រាស់ជាមួយនឹងនាឡិកាស្មាតវ៉ៃ (Smart Watch) ប៉ុណ្ណោះទេ ថែមទាំងអាចប្រើបានជាមួយនឹងកាសស្តាប់ត្រចៀក(Headphone)ផងដែរ។
សមត្ថភាពពិសេសរបស់វាមួយផ្សេងទៀតគឺជាអាចបំប្លែងជាថាមពលសូឡាចេញមកក្រៅដោយមិនមានលក្ខខណ្ឌអាកាសធាតុ ពេលវេលា (យប់ ឬថ្ងៃ) ហើយមិនត្រឹមតែប៉ុណ្ណោះគឺមិនមានការបំពុលបរិយាកាស១០០ភាគរយទៀតផង។ គួរឲ្យដឹងដែរថា បច្ចេកវិទ្យារក្សាទុកថាមពលសូឡាបែបនេះមិនមែនជារឿងថ្មីឡើយ ប៉ុន្តែអ្វីដែលពិភពលោកគួរតែរីករាយនោះ ក៏ព្រោះតែវាមានអាយុកាលអាចទុករក្សាថាមពលសូឡាបានយូរជាងបច្ចេកវិទ្យាផ្សេងទៀតដល់ទៅ១៨ឆ្នាំ ហើយប្រសិនបើការអភិវឌ្ឍកាន់តែទំនើបជាងនេះ បន្ទះឈីបទាំងនោះនឹងអាចផលិតបានកាន់តែធំនោះការទាញយកថាមពលពីព្រះអាទិត្យកាន់តែច្រើន និងមានប្រសិទ្ធភាពសម្រាប់ដោះស្រាយបញ្ហាថាមពលជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content